បាក់ចង្កេះ

449 43 3
                                        


*គ្រាំង!!!
មានសម្លេងមួយបានលឺចេញមកពីរបន្ទប់ទឹក មិនដឹងថាអ្នកទាំងពីរនោះកើតអីទេបានជាមានសម្លេងតាំងតែពីបានចូលទៅក្នុងភ្លាម

     «អួយ៎!! ផនបាកបង្កេះអូនហើយ» ភូវីនស្រែកយ៉ៃនៅពេលដែលផនគេរអិលជើងនៅក្នុងបន្ទប់ទឹកអ៊ុកគូ*ទាំងពីអ្នក
     
           «បាក់ស្អីតែអូនបងក៍បាកដែរ!! » ផនគេក៍និយាយទៅកាន់ភូវីនវិញព្រោះតែគេនេះត្រូវខ្លាំងជាងភូវីនទៅទៀតព្រោះតែគេជាអ្នកបីហេតុនេះហើយបានជាពេលដែលរអិលទៅគេនៅខាងក្រោមហើយក៍ឈឺខ្លាំងណាស់ដែរ

      «បានហើយងូតទឹកអោយលឿនទៅប្រញាប់ចេញទៅក្រៅនឹងអាលបានលាបប្រេងក្រឡា» ភូវីន ថាហើយគេក%ងើបឈរទាំងដៃតោងនេះផងតោងនោះផងបើមិនតោងអញ្ចឹងទេនោះច្បាស់ណាស់ថាគេនឹងបានអ៊ុកគូ*ម្ដងទៀតមិនខានទេ

      «អៅ៎!!...ចឹងបងអត់បានទៀតហើយមែន»ផន គ្រាន់តែបានលឺសម្ដីបែបនេះភ្លាមគេក៍សួរទៅកាន់ភូវីនវិញភ្លាមទាំងទឹកមុខពិបាកមើលជាខ្លាំង មិញនេះថាបានមួយហើយចុងក្រោយអត់ដដែលហើយថែមទាំងឈឺរចង្កេះទៀតផង

        «ហើយចង់យ៉ាងមិចហើយចង្កេះទាំងពីរកម្រើកមិនចង់រួចផងអោយទៅធ្វើស្អីកើត ចាំលើកក្រោយទៅ!» ភូវីននិយាយហើយពួកគេឡាំងពីរអ្នកក៍ងូតទឹកជាមួយគ្នាទាំងពិបាក

   ក្រោយពីងូតទឹករួចរាល់អស់ហើយពួកគេក៍នាំគ្នាចេញមកខាងក្រៅដើម្បីលាបប្រេងក្រឡាអោយគ្នា។ ពួកគេអត់ទាន់បានពាក់អាវនៅឡើយទេ គឺស្លៀកតែខោតែប៉ុណ្ណោះព្រោះតែវាងាយស្រួលក្នុងកាងលាបប្រេងក្រឡានៅចង្កេះ

          «ដេកផ្កាប់មុខទៅ ផន»ភូវីនប្រាប់ទៅកាន់ផនអោយដេកផ្កាប់មុខព្រោះតែផនគេបៅអង្គុយអង្អែលចង្កេះរបស់គេមិនព្រះដេកអោយគេលាបប្រេងអោយសោះ

   «បើបងដេកផ្កាប់មុខទៅអូនមានរង្វន់អីអោយបងដែរ?» ផនគេងៀកមកក្រោយញញឹមខ្ចិបនឹងនិយាយទាំងព្រានទៅកាន់អ្នកម្ខាងទៀតទាំងច្រឡើម ទាំងដែលអម្បែងមិញនេះមិនមានមានទាំងកម្លាំងងើបដើររួចផងនឹង

       «រង្វន់ស្អី បានមកលាបថ្នាំអោយនឹងទុកថាសំណាងរបស់ឯងទៅ» ភូវីន និយាយទាំងធ្វើមុខជ្រិញទៅកាន់ផនជាខ្លាំង

        «អោណា៎ មិនអីទេចាំបងគេងក៍បានដែរ» ផន និយាយហើយក៍បានគេងផ្កាប់តាមដែលភូវីនគេប្រាប់ទៅ បើមិនចឹងទេអត់បានទាំងលាបថ្នាំអោយទៀតនឹងមើលទៅ

///////

    ក្រោយពីលាបថ្នាំអោយគ្នារួចរាល់អស់ហើយពួកគេទាំងពីក៍នាំគ្នាចូលគេងតែម្ដងទៅមើលនៅក៍មិនដឹងថានៅធ្វើអី

    «ភូវីន! អូននៅឯណា៎?» ផន គេបានរៀវរកភូវីនបៅជុំវិញខ្លួនតែរកមកឃើញទាលើតែសោះក៍សម្រាច់ចិត្តថាស្រែកសួរ។ នៅពេលដែលចូលគេងនោះភូវីនគេមិនបានគេងជិតផននោះទេ គឺគេគេងនៅឯគៀនគ្រែម្ខាងទៀតឯណោះ

        «ហុឺយ!...អូននៅនេះ»ភូវីនកាលដែលបានលឺសម្លេងនាយម្ខាងទៀតស្រែកសួររកបែបនេះហើយក៍ឆ្លើយតបទៅវិញតែម្ដងទៅ

  ផនក្រោយពីបានដឹងថាភូវីននៅឯណាហើយក៍បានរំកិលខ្លួនភូវីនហើយក៍យកដៃទៅអោបចង្កេះរបស់ភូវីនជាប់ នឹងបានអោនទៅថើបថ្ពាល់របស់ភូវីនមួយខ្សើតទៀតផង

រឿង Myគូដណ្ដឹងWhere stories live. Discover now