ភាគមុនថាល្ងាចចាំផុសតអោយតែជ្រុលម៉ោងក៍ចាំស្អែកម៉អទៅ🤧
________________________________
ពេលដែលហៅហើយផនក៍បានហ៊ុចទឹកនោះទៅអោយភូវីនផឹកទៅ ភូវីនពេលដែលបានទឹកមកផឹកហើយក៍រៀងបាតហឹលតិចៗដែរ តែក៍វានៅតែហឹលសម្រាប់គេដដែលទេ ដោយទ្រាំមិនបានគេក៍ងើបដើរទៅយកទឹកទៅ
«ទៅណា!» ផន ស្រែកសួរទៅភូវិនកាលដែលឃើញគេងើបចេញទៅបែបនេះ
«ទៅយកទឹក!» ភូវីន
ពេលដែលភូវីនដើរបានបន្តិចក៍មានអ្នកដើរចូលមករកផន
«ភីផន!» អ្នកទាំងអស់គ្នាស្ដាប់តែប៉ុន្នឹងក៍ដឹងហើយត្រូវអត់ថាជាអ្នកណា
«នេះភីមកជាមួយអ្នកណានឹង» កញ្ញគីយ៉ាសួរទៅកាន់ផនហើយក៍ក្រឡេករកមើលជុំវិញនឹង រកមើលអ្នកមកជាមួយផនព្រោអថាឃើញមានចានមីពីចាន
«អរ...គឺភីមកជាមួយនឹងភូវីន» ផនញញឹមតបទៅកាន់គីយ៉ា
«ចឹងខ្ញុំសុំអង្គុយតុជាមួយភីផងបានទេ» គីយ៉ា
«ចុះតុទំនេនៅជិតនឹងមិនអង្គុយទៅN'»ផន
«ខ្ញុំចង់អង្គុយជាមួយភី» ថាហើយនាងក៍អង្គុយចុះតែម្ដងទៅមិនចាំអោយផនគេនិយាយអីបានទៀតទេ ផននៅពេលដែលឃើញនាងអង្គុយចុះបែបនេះហើយក៍ខ្ចិលដេញនាងចេញ ព្រោះតែទុកមុខអោយនាង
ផនគេក៍បន្តញាំមីរបស់គេទៀតទៅ ញាំបានមួយមា់ដំបូងក៍ប្រឡាក់មាត់ គីយ៉ាឃើញបែបនេះក៍លោពីកៅអីទីជូតមាត់អោយផន ស្របពេលដែលភូវីនបានដើរមកពីយកទឹកវិញក៍បានឃើញសកម្មភាពទាំអស់នេះ គេមិនបាននិយាយអីច្រើនទេគេបានយកទឹកដែលបានកាន់មកជាមួយនោះទៅដាក់នៅលើតុកអ្នកទាំងពីលាន់សូរគ្រាំង ធ្វើអោយផ្អើយអ្នកនៅក្នុងហ៊ាងងៀកមកមើលព្រាត់ តែគេមិនខ្វល់ទេក៍បានដើរចេញទៅទាំងមិនភ្លេចសម្លក់អ្នកទាំពីអ្នកនឹងទេ
ផនពេលដែលបានឃើញបែបនេះហើយក៍រត់ទៅតាមភូវីនដែលកំពុងតែដើរចេញទៅទាំងខ្មើតៗនឹងទៅ
ពេលដែលតាមទៅទាន់ភូវីនហើយផនគេក៍បានចាប់ដៃភូវីនអោយបែមករកគេ
«នេះអូនកើតអី អត់នឹង» ផននិយាយទាំងចាប់ដៃភូវីន
«អត់កើតអីទេ» ភូវីននិយាយទាំងមិនខ្វល់
«បើអូនមិនអីហេតុអីក៍ដើរចេញមកបែបនេះ» ផន
«ហុឺយ!...សួរដែលៗ ហែងធ្វើអីហែងដឹងខ្លួនឯងហើយ» ភូវីន
«បងធ្វើអី ...អរ...ឫមួយក៍អូនប្រចណ្ឌ៍បងជាមួយនឹងគីយ៉ា» ផន
«មិនដឹងទេ» ភូវីន
«បើថាខឹងបងរឿងនឹងចាំដល់ផ្ទះវិញចាំបងបកស្រាយអោយស្ដាប់» ផន
«មិនចង់ដឹងទេ ធ្វើអីក៍ធ្វើទៅ!» ភូវីននៅតែមិនខ្វល់ហើយក៍ប្រឡេះដៃចេញពិដៃផន រួចក៍ដើរចេញទៅ ផនដោយទើសចិត្តពេកក៍ដើរទៅលើកភូវីនយកមកដាក់លើស្មាទាំងដែលភូវីនប្រកាចប្រកិនពេញនឹង
«ដាក់យើងចុះអាសាត់ អាថោកទាប អានរកសុីក្បាល ដាក់យើងចុះទៅ!...» ភូវីនស្រែកឡើងមកទាំងដែលខ្លួនគេកំពុងតែនៅលើស្មារបស់ផន គេស្រែកមិនខ្វល់ពីភ្នែកអ្នកដទៃដែលកំពុងតែមើលមកនោះទេ
«.....»ផនគេមិនបានមាត់អីឡើយគេក៍បន្តលីភូវីនទៅដាក់ក្នុងឡានទាំងពីបាកព្រោះតែភូវីននេះគេរើផងគេវៃផននៅតែមិនព្រមដាក់ចុះបីរហូតទាល់តែដល់ឡាន ដល់ឡានហើយក៍ទម្លាក់ភូវីនចូលទៅក្នុងឡានមិមថ្នមអីបន្តិចសោះ
«អួយ៎!....បាកចង្កេះអញហើយ!!» ភូវីនស្រែកឡើងពេលដែលផនទម្លាក់ខ្លួនចុះមិនថ្នម
«អង្គុយអោយស្ងាមហាមចុះពីលើឡាន» ផនចង្អុលមុខភូវីនមុននឹងដើរទៅរកកន្លែងអង្គុយរបស់ខ្លួន
«ហុឺយ!...អាផន..អាឆ្កួត...!! ហុឺយ....» ភូវីនពេលដែលផនដើរមកអង្គុយក្នុងឡានវិញ
«មិចបានជានិយាយពាក្យនឹងទៀតហើយ!» ផនងៀកទៅសួរភូវីនដែលអង្គុយនៅកៅអីខាងមុខជាមួយខ្លួននោះ
«ពាក្យអី!ខ្ញុំមិនបាននិយាយអីទេ» ភូវីននិយាយទាំងមិនបានមើលមុខផនទេព្រោះរវល់តែខឹងនឹងរឿងដែលទម្លាក់គេចុះអំបែងមិញនឹងរឿងដែលគីយ៉ាជូតមាត់អោយនោះមិនទាន់បាត
«ពាក្យខ្ញុំ អញ ហើយនឹងពាក្យជេនោះ ប្រាប់ថាកុំអោយនិយាយ» ផន
«អត់ចង់ៗៗ!» ភូវីន
«ហឹស!....» ផនញញឹមចុងមាត់ហើយក៍ចាបករបស់ភូវីនអោយបែមករកខ្លួនហើយក៍ អោនទៅថើបភូវីន ទាំងដែលភូវីនមិនទាន់បានត្រៀមខ្លួននៅឡើយ
«អឹម~»
«នេះគ្រាន់តែថើបទេណា៎ បើមានលើកក្រោយប្រាកដជាធ្វើអីលើសនឹងជាមិនខានទេ» ផនបន្ទាប់ពីបានប្រលែងមាត់ពីមាត់ភូវីនមកក៍និយាយគម្រាមទៅកាន់ភូវីន
«ឈប់និយាយរកឯងហើយអាមនុស្សអាក្រក់» ភូវីននិយាយហើយក៍បែបមុខទៅកញ្ចក់ឡានវិញ
«ឯង!...» ផនសង្កត់សម្លេងខណៈដែលបានលឺថាភូវីននិយាយពាក្យឯងជាមួយខ្លួនបែបនេះ
*ជុប~
YOU ARE READING
រឿង Myគូដណ្ដឹង
Romanceរឿងដែលមិនគួអោយជឿបានកើតឡើងចំពោះតួឯកទាំងពីរ ដែលជាសត្រូវជាមួយនឹងគ្នាតែបែរជាក្លាយជាគូដណ្ដឹងភ្លាមៗបែបនេះតើនឹងមានរឿងអ្វីកើតឡើងទៅ
