រឿង ༘˚⋆My𐙚。គូដណ្ដឹង⋆𖦹.✧˚
ភាគ 34 ᥫ᭡
________________________________
ផនគេបានមកដល់ផ្ទះដែលគេរស់នៅជាមួយនឹងភូវីនហើយ។ ឡេដឹងថាភូវីនកំពុងតែខឹងគេចំពោះរឿងដែលសូហានាងបានមកស្និតស្នាលជាមួយនឹងគេ ពេលនេះគេកំពុងតែព្យាយាមរកឪកាសដើម្បីលួងភូវីន។
«ធ្វើយ៉ាងមិចទៅ នេះយើងមិនទាន់ទាំងលួងរឿងមុនចប់ផង អីឡូវមកចូលរឿងថ្មីទៀតហើយ...លោកអើយលោក!...តើនេះជាកម្មអ្វីបានជាត្រូវអោយមានរឿងចូលមកផ្ទួនៗគ្នាបែបនេះទៅវិញ!....» ផន គេឈរស្រែកនៅកណ្ដាលផ្ទះទាំងអារម្មណ៍មួម៉ងព្រោះតែមិនដឹងថាគួទៅលួងខ្លាម្នាក់នោះយ៉ាងមិចទេ បើកាចក៍កាច ឆ្នាស់ក៍ឆ្នាស់ ប់និយាយអោយចំទៅខ្លាជាគ្នា..
ចំណែកឯភូវីនដែលនៅក្នុងបន្ទប់វិញក៍បានលឺនូវកាស្រែករបស់ផនពីខាងក្រោមមកផងដែរ ហើយគេក៍បាននិយាយម្នាក់ឯងនៅលើពូកថា
«មកពីរឯងខ្លួនឯងទេ បើឯងមិនទៅស្និតស្នាលជាមួយគេ ហើយនឹងកុហកយើងទេ យើងក័មិនខឹងឯងដែរ...» ភូវីន និយាយម្នាក់ឯងនៅលើពូកទាំងខឹង
ក្រោយពីបញ្ចប់ប្រយោគហើយក៍ស្រាប់តែលឺសម្លេងគោះទ្វាបន្ទប់ គ្មានអ្នកណាក្រៅពីអ្នកកម្លោះផននោះទេ។
«អូនសម្លាញ់ហា៎!...បើកទ្វាអោយបងបន្តិចមកណា៎!...» ផន បានគោះទ្វាបន្ទប់ដែលមានភូវីនកំពុងតែអង្គុយសម្លក់ទៅកាន់មាត់ទ្វានោះ
«មិនបើកអោយទេ!!» ភូវីន ស្រែកតបទៅកាន់ផនវិញហើយក៍បាន លើកដៃមកក្រពទ្ធចូលគ្នា
«បើកអោយបន្តិចមកណា៎! ធីរ៉ាក់ណា៎» ផន នៅតែបន្តនិយាយសម្លេងផ្អែមជាមួយនឹងភូវីន ពីខាងក្រៅមកដដែល
«មិនបើកគឺមិនបើកហើយ! និយាយច្រើនម្លេះ!!» ភូវិន ក៍ស្រែកតបទៅកាន់ផនវិញម្ដងទៀត មនុស្សអីក៍និយាយស្ដាប់គ្នាមិនបានសោះចឹង!...
«ធីរ៉ាក់ហា៎~បើមិនបើទ្វាអោយបងចឹងតើអោយបងទៅលួងអូនតាមណាទៅ» ផន
«មិនដឹងទេ មិចក៍មិននៅនិយាយជាមួយនឹងនាងម្នាក់នោះទៀតទៅមករកខ្ញុំធ្វើស្អី!!» ភូវីន
YOU ARE READING
រឿង Myគូដណ្ដឹង
Romanceរឿងដែលមិនគួអោយជឿបានកើតឡើងចំពោះតួឯកទាំងពីរ ដែលជាសត្រូវជាមួយនឹងគ្នាតែបែរជាក្លាយជាគូដណ្ដឹងភ្លាមៗបែបនេះតើនឹងមានរឿងអ្វីកើតឡើងទៅ
