អៀន

390 27 2
                                        

Note: បើមានកន្លែងណាខុសអក្សរអីនឹងសូមសូមកុំប្រកាន់ណាព្រោះអត់បានអានឡើងវិញទេ!

  រីករាយជាមួយនឹងកាអាន
    រឿង Myគូដណ្ដឹង
ភាគ22:

________________________________

     «ប្រាប់ឫមិនប្រាប់!» ផនសម្លុតទៅកាន់ភូវីន
     «ហេតុផលអីដែលយើងត្រូវប្រាប់ឯងនោះ! ទោះបីជាពួកយើងជាគូដណ្ដឹងនឹងគ្នាក៍ពិតមែនតែពួកយើងមិនបានស្រឡាញ់គ្នាទេចាំបាច់អីយើងត្រូវប្រាប់ឯងដែរហាស៎!!....» ភូវិននិយាយទាំងអួលដើមក៍ ភ្នែកចាប់ផ្ដើមរលីងរលោងរកយំ ផនមិនដែលធ្វើមែននេះដាក់គេទេពីមុនមកនេះជាលើកទីមួយហើយដែលផនស្រែកដាក់គេចាប់តាំងពីពួកគេក្លាយជាគូដណ្ដឹងនឹងគ្នាមកនោះ ធ្វើអោយទឹកភ្នែកដែលចាប់ផ្ដើមទប់ជាយូមកនោះធ្លាក់ចុះមកមិតៗ ពាក្យដែលគេខំលាក់ទុកជាយូក៍និយាយឡើងនៅពេលនេះ គេទ្រាំមើលផននឹងគីយ៉ាស្និតស្នាលនឹងគ្នាជាយូមកហើយ

     « អ្នកណាថាយើងមិនបានស្រឡាញ់ឯងហាស៎ភូវីន!» ផននិយាយហើយក័ប្រលែងដៃភូវីនទៅដែលធ្វើអោយយើងឃើញថាមានស្នាមក្រហមតាមប្រៀមដៃនៅកន្លែងដែលបានចាប់នោះយ៉ាងខ្លាំង

     «គ្មានអ្នកណាថាទេ!..យើងជាអ្នកថាព្រោះទង្វើររបស់ឯងរាល់ថ្ងៃនេះបានបញ្ចាក់យ៉ាងច្បាស់ថាឯងមិនបានស្រឡាញ់យើងទេ!.. គឺឯងស្រឡាញ់គីយ៉ាត្រូវទេ!..ប្រាប់យើងមក!..ផន!ប្រាប់យើងមក!ថាឯងស្រឡាញ់នាង!» ភូវីននិយាយទាំងទឹកភ្នែកល្ហាម ឯដៃវិញក៍ទៅចាប់ស្មាផនអង្រួនខ្លាំងៗ ធ្វើអោយផនឯណោះទ្រាំមិនបានក៍ចាប់ភូវីនយកមកអោប

     «លែងយើង!លែងយើងទៅ!...ឯងមិនលឺយើងនិយាយទេមែនទេហាស៎!..» ភូវីននៅតែខំប្រឹងរើរនៅក្នាងរង្វង់ដៃរបស់ផន ចំណែកឯផនវិញគេមិនបានលែងទេឡេរឹតតែអោបភីវីនកាន់តែខ្លាំងឡើងៗដើម្បីកុំអោយភូវីនរើចេញពីដៃរបស់ទេរួច

     «យើងមិនលែងទេ! ឯងនៅអោយស្ងៀមហើយចាំស្ដាប់យើងនិយាយអោយច្បាល់ណា៎!» ផនបានប្ដូពីកានោយាយបែបសម្លុតប្រែមកជាសំឡេងបែបស្រទន់ដើម្បីលួងលោមភូវីនអោយស្ងប់វិត្តបន្តិច

     «គឺយើងមិនបានស្រឡាញ់គឺយ៉ាទេ!» ផន
     «យើងមិនជឿទេ សកម្មភាពរបស់ឯងមួយរយះក្រោយនេះបានបញ្ចាក់យ៉ាងច្បាស់ថាឯងស្រឡាញ់នាងមិនមែនមានតែយើងទេដែលដឹងនោះអ្នកនៅគ្នុងសាលានេះក៍គេដឹងដែរថាឯងបានលួចស្រឡាញ់នាងនោះ!...» ភូវីនចាប់ផ្ដើមឈប់រើរតែទឹកភ្នែកវិញក៍នៅតែស្រក់ចុះមកដដែល ហើយក៍និយាយបែបញឹមៗទីកាន់ផន [ម៉ាទោញសភាពភូវីនពេកនឹងដូចមនុស្សគ្មានសតិចឹង]

រឿង Myគូដណ្ដឹងDove le storie prendono vita. Scoprilo ora