«មកពីអូនចឹងហ៎!...បងថារឿងទាំងអស់នេះកើតឡើងដោយសារតែអូនខ្លួនឯងហ៎!...នេះបងមានដឹងទេថាបងធ្វើទង្វើនេះគឺបងកំពុងតែក្បត់អូនហើយដឹងទេ» សូហា៎ នាងនិយាយផងស្រែកផង ហើយសភាពនាងអីឡូវនេះក៍ដូចជាមនុស្សមិនគ្របយ៉ាងចឹង ចំណែកឯផនវិញកាលដែលបានស្ដាប់សម្ដីដែលនាងបាននិយាយចេញមកហើយនោះក៍ហួសចិត្តចិត្តជាខ្លាំង នេះនាងនៅមានមុនមកនិយាយបែបនេះមកកាន់គេទៀត
«នាងនិយាយថាខ្ញុំក្បត់នាងអញ្ចឹងឬ? ពាក្យនេះនាងយកមកប្រើជាមួយខ្ញុំមិនត្រូវទេ វាសមនឹងប្រើជាមួយនឹងនាងជា ជាងជាមួយខ្ញុំ» ផន គេនិយាយបណ្ដើរនឹងអស់សំណើចបណ្ដើរ ពាក្យដែលនាងនិយាយថាគេបានក្បត់នាងនោះមកកាន់គេ ទាំងដែលកាពិតនាងនោះទេជាអ្នកដែលក្បត់គេនោះនាងបានទៅរៀននៅក្រៅប្រទេសចោលគេមុនហើយថែមទាំងបានលួចទៅទាក់ទងជាមួយនឹងប្រុសដទៃនៅទីនោះទៀតផង
«ហេតុអីក៍ត្រូវប្រើពាក្យនេះជាមួយនឹងអូន? អូនមិនដែលបានក្បត់បងម្ដងណាទេ អូនស្មោះតែជាមួយបងតែម្នាក់តែប៉ណ្ណោះអូនមិនដែលមានចិត្តងៀករេម្ដងណាឡើង ទោះបីជាពេលនោះអូនទៅរស់នៅស្រុកក្រៅក៍ពិតមែនតែអូនមិនដែលបានមានស្នេហានៅទីនោះចោលបងនោះទេ» សូហា នាងខំប្រឹងនិយាយរាយរ៉ាប់រឿងគ្រប់យ៉ាងប្រាប់ទៅកាន់ផង ដើម្បីតែអោយផនគេជឿនូវសម្ដីរបស់នាងដែលបាននិយាយចេញមក ទាំងដែលនាងមិនបានដឹងទេថាផនគេបានដឹងរឿងគ្រប់សព្វបែបយ៉ាងពីនាងអស់ទៅហើយចងើនាងធ្វើអីក៍ដោយក៍គេអាចដឹងបានទាំងអស់ ព្រោះតែគេមានខ្សែបណ្ដាញ់គ្រប់ទីកន្លែង នៅពេលដែកគេចង់ដឹងរឿងអ្វីហើយនោះក៍ត្រូវតែបានដឹងភ្លាម
«នាងនិយាយពាក្យទាំងអស់នេះចេញមក តើនាងមានរអៀសមាត់ខ្លះទេ នាងនិយាយថានាងមិនបានក្បត់ខ្ញុំទាំងដែលនាងបានលួចទៅមានស្នេហាជាមួយនឹងប្រុសផ្សេងបែបនេះមែនទេ» ផន គេចាប់ផ្ដើមជម្រឹតសួរទៅកាន់សូហា៎ ថែមទាំងបានលើកទូរសព្ទ៍របស់គេចេញមកបង្ហាញ់នាងអំពីរូបថតដែលកូនចៅរបស់គេបានថតផ្ញើមកអោយគេជាសម្ងាត់នោះអោយទៅកាន់សូហា៎នាងមើល សូហា៎ នាងគ្រាន់តែបានឃើញនៅរូបភាពរបស់នាងដែលកំពុងតែល្អុកល្អើនគ្នាជាមួយនឹងប្រុសស្នេហ៍ នៅក្នុងcondoនោះភ្លាមស្រាប់តែនាងមានអាការះភ័យចេញមក
«តើបងបានរូបនេះមកពីណា?» សូហា៎ នាងចង់កញ្ឆក់យកទូរសព្ទ៍ពីដៃរបស់ផន ក៍ព្រោះតែនាងសឹងតែមិនជឿនៅអ្វីដែលផនគេបានលើកមកបង្ហាញ់នាងនេះ នាងហាកភិតភ័យជាខ្លាំង តើផនគេបានតាមដាននាងតាំងពីពេលណាហើយបានជាបានដឹងពីររឿងរបស់នាងបែបនេះ?
«មិនសំខាន់ថាខ្ញុំបានរូបនេះមកពីណានោះទេ សំខាន់នោះគឺនាងបានក្បត់ខ្ញុំ» ផន និយាយដោយបានបិតទូរសព៍នោះទុកក្នុងហោប៉ៅខ្លួនវិញរួចក៍និយាយបន្ត
«ពេលនេះខ្ញុំសុំនាងតែម្យាងទេ គឺឈប់មិនតាមទៀមខ្ញុំទៀតទៅ ខ្ញុំលែងស្រឡាញ់នាងទៀតហើយ សូមនាងមេត្តយល់ពីខ្ញុំខ្លះផង ហើយម្យ៉ាងទៀតនោះគឺសូមប្ដូរសព្វនាមបងអូននេះចេញផង ខ្លាចថាគូដណ្ដឹងខ្ញុំគេស្ដាប់លឺ» ផន គេនិយាយបែបសូមអង្វទៅកាន់សូហា៎ ដើម្បីអោយនាងបានយល់ពីគេនឹងឈប់មករំខានគេទៀត ថាហើយគេក៍បានដើរចាកចេញទៅ
«ថា!! ថាមិចគូដណ្ដឹងចឹងហ្អេស៎!?» សូហា៎ នាងស្រាប់តែមានអាការះភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលបានលឺថា ផនមានគូដណ្ដឹងហើយនោះ នៅពេលដែលនាងបានទៅរៀននៅឯក្រៅប្រទេសនោះនាងមិនបានដឹងទេថាផនគេមានគូដណ្ដឹងតាំងពីពេលណាមកនោះ បើសិនជានាងបានដឹងនោះក៍នាងមិនមករកគេវិញដែរ គឺនាងនៅទីនោះរហូតហើយចំណែកឯរឿងរូបថតដែលផនគេបានលើកមកបង្ហាញនាងនោះគឺវាមិនមែនជារូបរបស់នាងនោះទេ វាជារូបរបស់បងស្រីរបស់នាង សូហា៎គែនាងមានបងប្អូនភ្លោះ បែបនេះហើយទើបនៅពេលដែលផនគេបានលើកមកបង្ហាញ់នាងនោះ នាងក៍ចង់កញ្ឆក់វាយកមកមើលអោយច្បាស់ថាបុរសដែលនៅក្នុងរូបនោះជានណា?
////////
កាត់មកមើលខាងភូវីនឯណេះវិញ ក្រោយពីបានមកដល់ផ្ទះហើយក័ស្រាប់តែបោះកាតាបរៀនចោលទៅលើសាឡុងភ្លាម ហើយក៍បានដាក់ខ្លួនទៅលើសាឡុងមួយទំហឹងទាំងទឹកមុខធុញធ្រាន បានបន្តិចគេក៍បានងើបទៅផ្ទះបាយហើយក៍ចេញមកវិញជាមួយនឹងស្រាជាច្រើនដបមកជាមួយ គេក៍បានយកស្រាទាំងអស់នោះមកដាក់នៅលើតុហើយក៍អង្គុយផឹកតែឯង រហូតដល់ស្រវឹងស្រឿងៗ ហើយក៍នៅអង្គុយនិយាយម្នាក់ឯង
«អៃផន!..អៃគូដណ្ដឹងឆ្កួត!...ឯងណាមិនបាចមករកយើងវិញទេ!...នៅជាមួយនឹងស្រីម្នាក់នោះទៅ!...អាឆ្កួតអើយ!....» ភូវីន គេអង្គុយផឹកនៅលើលាឡុងឡើងទន់ខ្លួនអស់ទៅហើយ ពេលនេះគេនិយាយទាំងចង្អុយទៅលិចចង្អុយទៅកើយចង្អុលចុះចង្អុលឡើងក៍ចង្អុយទៅចំនឹងផនដែលកំពុងតែដើរចូលមករកគេនោះ
________________
ស្អែកចេញអោយមួយភាគទៀតokay? បើokក៍cmtមក បើអត់ឃើញcmtទេមានន័យថាអត់ហើយចឹងក៍អត់មានភាគតស្អែកដែរ😀🙌
YOU ARE READING
រឿង Myគូដណ្ដឹង
Romanceរឿងដែលមិនគួអោយជឿបានកើតឡើងចំពោះតួឯកទាំងពីរ ដែលជាសត្រូវជាមួយនឹងគ្នាតែបែរជាក្លាយជាគូដណ្ដឹងភ្លាមៗបែបនេះតើនឹងមានរឿងអ្វីកើតឡើងទៅ
