Note: បើមានកន្លែងណាខុសអក្សរអីនឹងសូមសូមកុំប្រកាន់ណាព្រោះអត់បានអានឡើងវិញទេ!
រីករាយជាមួយនឹងកាអាន
រឿង Myគូដណ្ដឹង
ភាគ 19: កន្លែងដដែល!
________________________________
«ឯងចង់យ៉ាងមិច!» មុខចាប់ផ្ដើមភ័យតិចទៀតហើយ ហើយក៍ប្រញាប់ងើបចេញពីនាយ តែផនគេមិនបានអោយងើបទៅស្រួលៗនោះទេហើយក៍បានក្លាយទៅជាកាប្រតាយប្រទង់គ្នាម្ដងទៀត បន្ទាប់មកក៍ជ្រុល ធ្វើអោយក្បាល់របស់ភូវីនបោកទៅនឹងជ្រុងតុកសម្អាងដែលនៅជិតនោះ ដែលមានរឿងអស្ចារ្យជាងនឹងទៀតនោះគឺមាត់ពួកគេក៍បានប៉ះគ្នាផងដែរ ពីរដងហើយដែលពួកគេថើបគ្នានោះ ហើយក៍ជាបន្ទប់តែមួយដូចជាលើកមុនដែរ
«អ្ហឹម!! អ្ហឹម!!» ភូវីនខំប្រឹងក្រហឹមតែតិចហើយដៃរបស់ទេបានយកទៅប៉ះនឹងក្បាលដែលបោកត្រូវនោះ ដែលសកម្មភាពនេះធ្វើអោយផនដែលនៅខាងលើរនោះរហ័សដកមាត់ចេញយ៉ាងលឿន
ក្រោយពីបានដកមាត់ចេញពីគ្នាហើយផនឯណោះវិញក៍ពៅឈរអឹមអៀននៅនឹងអត់គិតទៅជួយលើកភូវីនដែលកំពុងតែងើបមកទាំងលំបាកដោយសារតែឈឺត្រង់ក្បាលដែលបានបែបនោះហើយវាក៍ចេញឈាមមករឹមដែរ
«អួយ៎!! ឈឺម្លេះ!! ហាស៎!!ឈាម!!!!» ភូវីនក្រោយពីបានងើបឈរមកស្រួលបួលហើយក៍ដកដៃចេញក្បាលដែលបែកនោះហើយក៍ឃើញថាវាមានឈាមតិច ធ្វើអោយគេស្រែកយ៉ាងលឺជាហេតុធ្វើអោយ ផនដែលកំពុងតែឈរអឹមអៀននឹងរហ័សរត់មកមើលយ៉ាងលឿន (បារម្មណ៍ពីគេមែននឹងប្រូ)
«យ៉ាងមិចហើយ!» ផនដើរទៅមើលភូវីនហើយក៍សួរទៅទាំងបារម្មណ៍យ៉ាងខ្លាំង នាយបានទាញក្បាលភូវីយកមកជិតៗដើម្បីពីនិត្យមើល
«ធ្វើអីនឹង!!» ភូវីននិយាយឡើងទាំងភ្ញាក់ផ្អើល ហើយក៍រុញដៃផនចេញ
«នៅអោយស្ថៀម អង្គុយនៅទីនេះហើយហាមទៅណា» ផនក្រោយពីទាញភូវីនមកអង្គុយនៅលើគ្រែហើយក៍ប្រាប់អោយភូវីនអង្គុយអោយស្ងៀម ហើយនាយក៍ងើមទៅយកប្រអប់ថ្នាំយកមកលៀនអោយភូវីន
«អួយ!!ឈឺតិចៗទៅមើល» ភូវីននិយាយទាំងធ្វើមុខពេបរកយំ
«........» ផនគេមកនបាននិយាយអ្វីទេគេនៅបន្តលៀបរបួលអោយភូវីនយ៉ាងយកចិត្តទុកដាក់ ធ្វើអោយភូវីនឯណោះរាងភ្លឹកនឹងសកម្មភាពបែបនេះបន្តិចដែរ រហូតទាល់តែមិនបានចាប់អារម្មណ៍នឹងកាហៅរបស់ផនទេ
YOU ARE READING
រឿង Myគូដណ្ដឹង
Romanceរឿងដែលមិនគួអោយជឿបានកើតឡើងចំពោះតួឯកទាំងពីរ ដែលជាសត្រូវជាមួយនឹងគ្នាតែបែរជាក្លាយជាគូដណ្ដឹងភ្លាមៗបែបនេះតើនឹងមានរឿងអ្វីកើតឡើងទៅ
