រឿង ༘˚⋆My𐙚。គូដណ្ដឹង⋆𖦹.✧˚
ភាគ 36ᥫ᭡
________________________________
ភូវីននៅពេលដែលគេបានដើរចេញមកក្រៅនោះគេក៍បានដើរតម្រង់ទៅអង្គុយនៅឯប៉ង់នៅក្នុងសាលាដែលវាមិនឆ្ងាយពីរអគាដែលគេរៀននោះទេ។
«អញខឹង!...អញខឹង!...អញខឹងខឹងខឹង!.....»ភូវីន នៅពេលដែលបានអង្គុយនៅលើប៉ង់នោះហើយក៍ចាប់ផ្ដើមនិយាយចេញមកទាំងខឹងតែម្ដង ចំណែកឯដៃវិញក៍បានយកទៅទះតុកផាំង! ធ្វើអោយមិត្តគេទាំងពីរ រួមជាមួយនឹងមិត្តថ្ងៃទាំងពីរបស់គេឯណោះវិញក៍ភ្ញាក់ទៅតាមសម្លេងទះតុករបស់គេនឹងដែរ
«ស្ងប់ចិត្តសិនទៅវើយ!....» ដាំងដែលអង្គុយក្បែនោះក៍បាននិយាយឡើងទៅកាន់ភូវីន នឹងបានទះស្មារភូវីនតិចៗដម្បីអោយគេបានស្ងប់អារម្មណ៍បន្តិច
«ឯអោយយើងស្ងប់អារម្មណ៍បានយ៉ាងមិច! ឯក៍ឃើញដែរថាគេនោះកាន់ដៃស្រីនៅចំពោះមុខយើង» ភូវីន ក៍បាននិយាយតបទៅកាន់ដាំងវិញ អោយគេស្ងប់បានយ៉ាងមិចទៅបើឃើញអានាគតប្ដីទៅស្និតស្នាល់គ្នាជាមួយស្រីផ្សេងនោះ
«ហុឹម!.....អាជុងតើនាងជាអ្នកណា?»ដាំងបានបែទៅរកជុងដែលបានមកអង្គុយនៅក្បែដៃរបស់គេនោះទាំងសម្លក់ទៅកាន់ជុងបន្តិចដែរ ព្រោះមើលទៅឡេជាមួយនឹងម្នាក់ស្រីនោះដូចជាស្គាល់គ្នា
«ម្នាក់ស្រីមិចនឹងមែន?» ជុង សួរបញ្ចក់ទៅកាន់ដាំងវិញ
«នឹងហើយម្នាក់ណាទៀត» ដាំង
«នាងគឺជាមិត្តកាលរៀននៅវិទ្យាល័យរបស់ពួកយើង»ជុង
«គ្រាន់តែជាមិត្តហេតុអីក៍បានជាស្និតស្នាល់ជាមួយគ្នាម្លេះជាពិសេសអាផននឹងម៉ង នាងមើលទៅដូចជាចាប់អាម្មណ័ទៅលើផនច្រើនណាស់» ភូវីន ដែលបានស្ដាប់លឺដាំងជាមួយនឹងជុងនិយាយគ្នានោះ ក៍បានលូកមាត់មកនិយាយជាមួយដែរ ក៍ព្រោះតែចង់ដឹងរឿងគេដែរនោះ
«បើខ្ញុំប្រាប់ហើយកុំខឹងអាផនណា៎!» ជុង គេនិយាយបង្កាទុកមុនព្រោះតែខ្លាចថាភូវីនគេខឹហនឹងផននៅពេលដែលគេប្រាប់រឿងមួយនេះហើយនោះ
«អើរ!....យើងអត់ខឹងទេនិយាយមក» ភូវីន គេនិយាយថាមិនអីទេ រួចក៍បញ្ចេញស្នាមញញឹមក្លែងក្លាយចេញមក បិតបាំងមុខយក្យរបស់គេ
«ok!...ចឹងយើងនិយាយហើយណា!» ជុង
«អើរ..និយាយមកយើងចាំស្ដាប់!» ភូវីន
«គឺគេនឹងនាងគឺជាសង្សាចាស់នឹងគ្នា....» ជុង គេមិនទាន់បាននិយាយអីតទៀតផង ស្របា់តែភូវីនគេក៍និយាយកាត់ជុងភ្លាម គេមិនអាចទ្រាំស្ដាប់បានទៀតទេ
«ឈប់បានហើយឈប់និយាយទៅ យើងលែងចង់ស្ដាប់ទៀតហើយ!» ភូវីន បានលើកដៃឃាត់ទៅកាន់ជុថ បន្ទាបើពីបានស្ដាប់ជុងនិយាយហើយ ព្រោះតែពេលនេះគេខឹងឡើងចង់ចេញផ្សែងតាមត្រជៀកទៅហើយ នេះហ៊ានមកស្និតស្នាលជាមួយនឹងសង្សាចាស់នៅចំពោះមុខគេផង
កំពុងតែខឹងនឹងផននោះក៍បានឃើញថាផនគេបានដើរចេញមកខាងក្រៅអគាតម្រង់មករកពួកគេដែលកំពុងតែអង្គុយនៅលើប៉ង់នោះ ភូវីននៅពេលដែលបានឃើញផនដើរចេញមកក្រៅហើយនោះក៍បានអង្គុយសម្លក់ផនឡើងចង់ជ្រុះប្រស្រីភ្នែកចេញមកក្រៅ ស្រប់គ្នាពេលនោះក៍បានឃើញថាសូហានាងបានរត់ចេញមកក្រៅអោបផនពីក្រោយទាំងទឹកភ្នែកជោកថ្ពាល់តែម្ដង ចំណែកឯភូវីនដែលបានអង្គុយមើលឯណេះវិញក្រោយពីបានឃើញថានាងបានអោបផនហើយនោះក៍បានងើបដើរចេញទៅទាំងខឹងដើតចេញទៅតែម្នាកឯងបាត់ទៅ ទោះបីជាសាតាណងគេខំហៅសួរយ៉ាងណាក៍មិនខ្ចីងៀកក្រោយដែរ
ចំណែកឯផនវិញបន្ទាប់ពីត្រូវបានសូហាអោបគេមកនោះ គេក៍ខំប្រឹងបេះដៃនាងចេញនឹងបាននិយាយទៅកាន់នាងថា
«យើងលែងមានអ្វីពាក់ពាន់គ្នាទៀតហើយ កុំមកតាមខ្ញុំទៀត» ផន នីពេលដែលគេនិយាយចប់គេក៍បានបេះដៃនាងចេញបានល្មមហើយក៍ដើរទៅបាត់ដោយមិនងៀកក្រោយមើលនាងសូម្បីតែបន្តិចសោះ
សូហានាងឈរយំនៅកន្លែងដដែល កែវភ្នែកសម្លឹងទៅមើលផែនខ្នងរបស់ផនជាប់ ទាំងក្នុងចិត្តនាងពេលនេះប្រៀបបានទៅនឹងភ្លើងដែលកំពុងតែឆះសន្ធោសន្ធៅ
«ហេតុអ្វីក៍បងធ្វើទង្វើរបែបនេះបានកាន់អូន?...ដឹងទេថាអូនស្រឡាញ់បងខ្លាំងណាស់!....ហុឹក!..អូនខំតាមបងមករៀននៅទីនេះវិញ..អូនសុខចិត្តបោះបង់ឪកាសទៅរៀនស្រុកក្រៅដើម្បីតែបង...តើនេះឬជាអ្វីដែលអូនទទួលបាន!.....» សូហា នាងនិយាយទាំងទឹកភ្នែក រៀបរាប់រឿងរាល់ទាំងអស់តែម្នាក់ឯង វាពិតជាចែដន្យខ្លាំងណាស់ ស្រាប់តែមានភ្លៀកមួយមេធំធ្លាក់ចុះមក ធ្វើអោយស្រីស្រស់ដែលកំពុងតែយំនោះក៍ត្រូវសើមខ្លួនជោក តែនាងមិនបានដើរចូលទៅរកកន្លែងជ្រកភ្លៀងនោះទេ នាងបាននៅឈរយំស្រែកនៅក្រោមដំណក់ទឹកភ្លៀង ទាំងឈឺចាប់ក្នុងចិត្ត
________________________________
No comment No next ep!
YOU ARE READING
រឿង Myគូដណ្ដឹង
Romanceរឿងដែលមិនគួអោយជឿបានកើតឡើងចំពោះតួឯកទាំងពីរ ដែលជាសត្រូវជាមួយនឹងគ្នាតែបែរជាក្លាយជាគូដណ្ដឹងភ្លាមៗបែបនេះតើនឹងមានរឿងអ្វីកើតឡើងទៅ
