បែកធ្លាយ

426 28 2
                                        

ភ្លិចចេញរឿងអ្នកទាំងអស់គ្នា!🙂

________________________________

     «ហា មាត់ មក ចាំ អូន បញ្ចុក !» ភូវីននិយាយពាក្យមួយៗច្បាស់ នឹងញញឹមទាំងស្រ្គឺតធ្មេញដាក់ផនវិញ

     ផនបានហាមាត់ទៅតាមអ្វីដែលភូវីនគេប្រាប់

     «អួយ៎...ខកបងងាប់ឡូវហើយញុកអីដល់ថ្នាក់នឹង!» ផន មិញនឹងភូវីនមែនបញ្ចុកធម្មតាទេគឺថារុកស្លាបព្រាដែលមានបាយឆានោះឡើងចង់ដល់កន្លើតគេទៅហើយ យ៉ាងមិចនឹងចង់សម្លាប់គេមែនទេ!!

     «នែ៎!...បើថាពិបាកណាស់ក៍ញាំខ្លួនឯងទៅ» ភូវីនសម្លក់ផនហើយក៍បោះស្លាបព្រាដែលទើបតែបញ្ចុកផននោះទៅក្នុងចានវិញទៅ ហើយក៍មកញាំបាយរបស់ខ្លួនវិញ

     «អា៎...កុំខឹងណា៎bebyបងធ្វើលេងតើ មកចាំបងបញ្ចុកវិញ» ផបគេបានមកអោបភូវីនពីជំហៀងហើយក៍ញញឹមស្នើរសុំទៅកាន់ភូវីន ចង់បញ្ចុកបាយគេ

     «មិនបាចទេញាំតែខ្លួនឯងទៅ» ភូវីនក្រវីក្បាលហើយក៍រុញស្លាបព្រានោះចេញ

     «ក័បានញាំអោយច្រើនទៅណា នឹងអាលមានកម្លាំញាំបងម្ដង» ផនញញឹមហើយក៍ដាក់បាយដែលបម្រុងនឹងយកទៅបញ្ចុកភូវីននោះមកញាំ

     «យើងមិនញាំឯងទៀតទេ» ភូវីន
     «អូនល្មមដូរពាក្យនឹងចេញទៅ អោយបងនិយាយបងអូនតែម្នាក់ឯងដូចជាមិនសមសោះ» ផន
     «មិចបានមិនសម» ភូវីន
     «នែ៎..ឈប់ផ្គើនបានអត់ប្រយ័តតែចាបថើបអោយស្លេកទៅ» ផន
     «មិនបាច់ទេៗ..ចាំយើងនិយាយក៍បាន» ភូវីនក្រវីដៃបដិសែដ ព្រោះគេខ្លាចផនចាប់គេថើប

...............................

     ពេលដែលញាំបាយរួចពួកគេក៍នាំគ្នាទៅអង្គុយនៅឯសាឡុងកន្លែងទទួលភ្ញៀវ ហើយក៍ដាក់រឿងមលលនឹងមាននំញាំតិចតួចផងដែរ

     «បងធ្វើស្អីនឹង ឆាប់ងើបទៅធ្ងន់ណាស់» ភូវីនរុញក្បាលផនចេញព្រោះតែគេបានមកគេងដាក់ក្បាលនៅលើភ្លៅខ្លួន

     «មិនងើបទេគេងបែបនេះហើយទើបវាកក់ក្ដៅ» ផនតបទាំងងើយមកមើលមុខភូវីន

     «មកកក់ក្ដៅអីទាំងថ្ងៃចែសនឹង» ភូវីនអោនទៅតបជាមួយនឹងផនវិញ

រឿង Myគូដណ្ដឹងWhere stories live. Discover now