ម៉ោង10យប់តាមផ្លូវក៏រាងស្ងាត់ រាងតូចធ្វើដំណើរដោយថ្មើរជើងទៅកាន់ផ្ទះរបស់គេវិញ។ គេដើរចូលទៅផ្លូវផ្ទះរបស់គេដោយមិនហ៊ានងើបមុខឡើង ព្រោះតាមផ្លូវចូលទៅផ្ទះគេគឺអណាធិបតេយ្យបំផុត យប់ស្មាលនេះអ្នកអង្គុយចាំភ្ញៀវនៅមុខផ្ទះក៏មិនខ្វះ ពួកអាបែបថ្នាំនៅតាមផ្លូវនោះក៏នាំគ្នាផ្ដុំគ្នាដើម្បីជក់ថ្នាំក៏មានច្រើននាក់ ពួកបងតូចបងធំក៏អង្គុយសំញែងសាក់គ្នាទៅវិញទៅមក មូលហេតុនេះហើយដែលរាងតូចមិនហ៊ានក្រឡេកមើលជុំវិញខ្លួន គេដើរញាប់ជើងឆ្មេរធ្វើយ៉ាងម៉េចឲ្យតែដល់ផ្ទះអាលនឹងបានសម្រាក។
ដើរផុតពួកនោះហើយរាងតូចក៏បានមកដល់មុខផ្ទះ ដែលជាផ្ទះតូចមួយចាស់ក៏ចាស់ សភាពពិបាកមើលជាខ្លាំង ប៉ុន្តែរាងតូចសប្បាយចិត្តណាស់ទៅហើយដែលគេមានកន្លែងនៅនោះ ទោះបីបរិយាកាសនៅទីនេះយ៉ាងម៉េចក៏រាងតូចទ្រាំរស់នៅដើម្បីតែរកលុយចិញ្ចឹមគ្រួសាររបស់គេ។
រាងតូចឈានជើងចូលក្នុងផ្ទះភ្លាមក៏ជួបឪពុកចិញ្ចឹមនិងបងស្រីចុងរបស់គេអង្គុយចាំគេនៅលើសាឡុងចាស់មួយរួចជាស្រេច ស្មាលនេះហើយពួកគាត់មិនទាន់គេងទេឬ?
«មកហើយហេស៎ មានលុយទេឲ្យយើងខ្លះមកស្អែកយើងទៅសបភីងជាមួយមិត្តយើង» ជូប៊ីនដែលជាបងស្រីចិញ្ចឹមរបស់ស៊ុននូបន្លឺឡើងទាំងលាដៃសុំលុយពីរាងតូច
«ឲ្យយើងផង ស្អែកយើងយកទៅស្រង់ដើមវិញ បើមិនឈ្នះទេដឹងតែម្ចាស់លុយដែលយើងខ្ជីគេនោះមកសម្លាប់យើងជាមិនខាន» រាងតូចមិនទាន់ទាំងស្ដីអីមួយម៉ាត់ផង ក៏មានអ្នកមកចាំយកលុយពីគេរួចជាស្រេចទៅហើយ
«បងស្រី លោកប៉ា គឺលុយទាំងនេះត្រូវទុកបង់ទឹកភ្លើងនិងទិញម្ហូបប្រចាំថ្ងៃទៀត ខ្ញុំឲ្យអ្នកទាំងពីរបានតែបន្តិចបន្ទួចទេ» រាងតូចដកដង្ហើមធំមួយដង្ហើម គេបើកកាតាបស្ពាយរបស់គេយកលុយចេញមករៀបរាប់ប្រាប់គ្រួសាររបស់គេប៉ុន្តែត្រូវឪពុកចុងរបស់គេឆក់យកទៅអស់
«ប៉ា»
«កុំមកនិយាយជាមួយយើង នេះជូប៊ីនយកទៅទុកដើរលេងជាមួយមិត្តភក្តិឯងទៅ ហើយលុយនេះស្អែកយើងយកទៅស្រង់ដើម ហើយឯងបើចង់មានលុយយកបង់ស្អីៗនោះរកការងារធ្វើបន្ថែមទៀតទៅ! តោះកូនស្រីទៅដេក» ឪពុកចិញ្ចឹមរបស់រាងល្អិតស្រដីទៅកាន់គេយ៉ាងគ្មានធម៌មេត្តានៅក្នុងខ្លួនសោះ គាត់និយាយរួចហើយក៏បណ្ដើរគ្នាពីរនាក់កូនស្រីឡើងទៅគេងបាត់ នៅសល់តែរាងតូចដែលកំពុងអង្គុយសម្រក់ទឹកភ្នែកយ៉ាងស្ងៀមស្ងាត់ជាទីបំផុត លុយដែលគេខំរកមក ធ្វើការព្រឹកល្ងាចទោះហត់ក៏មិនហ៊ានស្ដី ត្រូវអស់ត្រឹមមួយពព្រិចភ្នែកព្រោះពួកគេបានយកទៅអស់ហើយ។
YOU ARE READING
កម្មស្នេហ៍អម្រែកទឹកភ្នែក✔︎✔︎(𝑯𝑬𝑬𝑺𝑼𝑵)
Romance«អ្នកណាក៏ដោយឲ្យតែប្រឆាំងនឹងបញ្ជាយើង ត្រៀមខ្លួនទៅជួបយមរាជឲ្យហើយទៅ» Lee Heeseung «គេយកខ្ញុំចេញពីនរក ប៉ុន្តែគេក៏ជាអ្នកដែលធ្វើឲ្យខ្ញុំកាន់តែធ្លាក់នរក» Kim Sunoo
EPISODE 01: ក្មេងកំព្រា
Start from the beginning
