ចាប់ខ្លួន

410 48 11
                                    

Part41

«Rigon Rigon » RinឃើញRigonដូចជាភ្លឹកៗគិតរឿងអ្វីមួយគេក៏ហៅRigon Rigonក៏ភ្លាមពីភ្លឹកហើយងាកមកសម្លឹងគេដោយចងចិញ្ចើមឆ្ងល់

«អូនកើតអី ម៉េចក៏មើលទៅអូនដូចជាភ្លឹកគិតរឿងអ្វីម្យ៉ាង»ដោយក្ដីបារម្ភនាយក៏សួរទៅកាន់Rigon

«អឺ គឺអត់មានអីនោះទេអូនគ្រាន់តែឆ្ងល់ថាហេតុអីទើបអូនសន្លប់ប៉ុណ្ណោះ»Rigon ជ្រើសរើសមិនប្រាប់ពីអ្វីដែលខ្លួនកំពុងតែគិតទៅRinគេសុខចិត្តកុហកព្រោះគេគិតថាបើគេប្រាប់រឿងមួយនេះទៅកាន់គ្រប់គ្នា Ranប្រាកដជាសម្លាប់Ahkiraព្រោះថាគេមិនចង់អោយប្រពន្ធរបស់គេត្រូវស្លាប់ដើម្បីបញ្ឈប់Ahkira នោះទេ ដោយហេតុតែគេដឹងថាAhkira ដែលជាMiohna គឺជាសត្វចិញ្ចឹម ជាមិត្តភិក្ដ និងជាអ្នកការពារYukiកាលពីអតីតជាតិចឹងហើយគេមិនចង់អោយAhkira បាត់បង់Yukiដូចជាតិមុននោះទេ ម្យ៉ាងគេក៏ចូលចិត្តAhkira ដូចគ្នា

«ចឹងបើអស់អីហើយយើងទៅញាំបាយទៅកុំអោយប៉ាតូចនិងប៉ាធំចាំយូរ»Ran បន្លឺទៅគ្រប់គ្នា ម្នាក់ៗក៏ងក់ក្បាលហើយYukiនិងRanក៏នាំគ្នាចេញទៅមុន

«Rigonបងដឹងថាអូនកំពុងតែគិតអ្វីម្យ៉ាង កុំកុហកបងអី»ក្រោយឃើញពួកគេទៅផុតនៅសល់តែខ្លួននិងសង្សារនាយក៏បន្លឺទៅកាន់គេ ឯRigonលឺចឹងក៏ដកដង្ហើមធំ

«Rin បើអូនប្រាប់វាទៅបង បងកុំប្រាប់ប៉ាធំ ប៉ាតូចនិងRanណា» Rigonដោយមិនចង់កុហកអ្នកជាសង្សារគេក៏សម្រេចចិត្តប្រាប់តែក៏ហាមមិនអោយនាយប្រាប់GeminiFourth និងRan

«ហេតុអី»Rin

«អូនមានមូលហេតុរបស់អូន បើបងចង់ដឹងបងគ្រាន់តែសន្យាមកបានហើយ»Rigon បន្លឺទៅនាយដោយមុខស្មើ ឯនាយក៏ងក់ក្បាលយល់ព្រមតាមសំណើរ

«Ahkira គេជាសត្វកញ្ជ្រោងកន្ទុយប្រាំបួនធំមួយ គេមានឈ្មោះពិតថា Miohnaគេជាសត្វចិញ្ចឹម ជាមិត្តភិក្ដ និងជាអ្នកការពាររបស់Yukiកាលពីអតីតជាតិ Miohna គេជាសត្វសុំសិល្ប៍នៅពេលដែលមានមនុស្សវាយប្រហារYukiគេតែងតែការពារ ប៉ុន្តែគេមិនដែលធ្វើអោយអ្នកទាំងអស់ស្លាប់ឬមានរបួសទេ គេគ្រាន់តែប្រើកន្ទុយទាំងប្រាំបួនរបស់គេទះអ្នកទាំងអស់នោះចេញប៉ុណ្ណោះ តែថ្ងៃមួយគេបានជ្រុសដៃសម្លាប់មនុស្សឈាមរបស់មនុស្សក៏បានត្រូវគេធ្វើអោយគេគ្មានការគ្រប់គ្រងខ្លួនឯង គេបានសម្លាប់មនុស្សគ្រប់គ្នាហើយគេក៏បម្រុងសម្លាប់Yukiដូចគ្នា តែYukiគេបានប្រើវេទមន្តធ្វើជាខែលដើម្បីការពារខ្លួន Miohnaដែលបាត់បង់សតិព្យាយាមប្រើកន្ទុយទាំងប្រាំបួននិងជើងទាំងបួនរបស់វាវាយបំបែកខែលនោះតែមិនបាន ចុងក្រោយYukiក៏សម្រេចចិត្តបញ្ឈប់វាដោយប្រើវេទមន្តទាំងអស់របស់គេសង្កត់វិញ្ញាណពិឃាតនៅក្នុងខ្លួនរបស់Miohna» Rigonរៀបរាប់រឿងគ្រប់យ៉ាងទៅកាន់Rin ធ្វើអោយRinនេះភ្ញាក់ផ្អើលមិនស្ទើរ

Who is he???(Complete)Where stories live. Discover now