Part14 (Who is he)

1.1K 71 6
                                    

[ឪពុកម្តាយគ្រប់រូបតែងតែស្រឡាញ់កូនរបស់ពួកគាត់ជានិច្ច ពួកគាត់តែងតែហ៊ានលះបង់ ហ៊ានធ្វើគ្រប់យ៉ាងដើម្បីកូនៗរបស់ពួកគាត់ ទោះពេលខ្លះពួកគាត់ជេរស្ដីថាអោយយើង តែដែលគាត់ជេរស្ដីគឺចង់អោយយើងដែលជាកូនល្អ ដូច្នេះហើយក្នុងនាមជាកូនត្រូវតែស្ដាប់ដំបូន្មានគាត់ ទាន់ពេលគាត់នៅអាចស្ដីថាអប់រំយើងបាន ជីវិតមនុស្សមើលមិនឃើញនោះទេ ថ្ងៃនេះឬថ្ងៃស្អែកក៏មិនដឹងថាថ្ងៃណាស្លាប់ ចឹងហើយកុំខឹងស្អប់ពួកគាត់អី ព្រោះថ្ងៃណាមួយពួកយើងនឹងនឹកពាក្យដែលគាត់ធ្លាប់ជេរស្ដីអប់រំ ហើយក៏និងអង្វរអោយគាត់មកវិញ ចឹងហើយត្រូវស្រឡាញ់ឪពុកម្ដាយរបស់យើងអោយបានច្រើនៗ នឹងស្ដាប់ដំបូន្មានគាត់]

*នៅក្នុងបន្ទប់*
បរិយាកាសនៅក្នុងបន្ទប់របស់រាងតូចពេលនេះស្ងប់ស្ងាត់ជាខ្លាំង ដោយសារតែរាងតូចនៅខឹងមិនទាន់បាត់នៅឡើយ

"អូនហា បងព្រមតាមអូនហើយហេតុអីពេលនេះអូនមិននិយាយរកបងចឹង" នាយបិសាចរូបសង្ហាបន្លឺហើយក៏សូកដៃទៅអោបកាយតូចដែលគេងក្បែរខ្លួន

"ដកដៃចេញទៅ" គ្រាន់តែហាមាត់និយាយភ្លាមក៏ដេញនាយអោយដកដៃបាត់ទៅហើយ ពីបិសាចដែលសាហាវពេលនេះបានប្រែក្លាយជាកូនឆ្កែវិញហើយព្រោះតែចាញ់កែវភ្នែកខ្លាដែលកំពុងតែសម្លក់ខ្លួន

"បាទៗ តែអូនកុំស្ងាត់ពេកបានទេ ក្រែងថាឈប់ខឹងហើយមិនចឹង" នាយបិសាចរូបសង្ហាងាកមកមើលមុខរបស់អ្នកម្ខាង

"ប្រាប់តាំងកាលថាឈប់ខឹង" គេបន្លឺហើយក៏ងាកមកមើលមុខរបស់នាយទាំងចងចិញ្ចើមពាក់មុខខឹងជាប់នឹងមុខ🙃

" អរ៎ បងស្មានតែអូនឈប់ខឹងហើយ" នាយបន្លឺហើយក៏ដាក់ខ្លួនគេងដូចដើម បើមើលមុខគាត់ពេលនេះវិញហាកំសត់ជាងពុទ្ធីសែនទៀត🙃

"អូស៎" ភ្លាមៗនោះនាយបិសាចរូបសង្ហាក៏ភ្ញាក់អោយព្រឺតព្រោះតែត្រូវបានអ្នកម្ខាងរុនខ្លួនចូលមកអោបគេ

"អូនធ្វើអីនឹង" នាយបន្លឺសួរគេទាំងទាក់ៗ ព្រោះតែភាំងនិងអ្នកម្ខាងព្រោះមុននឹងគេមិនអោយនាយប៉ះទេដល់ឡូវគេបែរជាមកអោបនាយខ្លួនឯងទៅវិញ

Who is he???(Complete)Where stories live. Discover now