ច្រឡំ

758 72 8
                                    

Part26

__skip__
Rigon ដែលទើបនឹងសុំចៅហ្វាយខ្លួនចេញមកញាំបាយបាននោះ ក៏កំពុងតែឈរចាំទិញអាហានៅតាមចិញ្ចើមផ្លូវ

"Rigon យកដូចដើមមែនទេក្មួយ" អ៊ុំអ្នកលក់គ្រាន់តែឃើញមុខនាយភ្លាមក៏សួរ

"បាទ អ៊ុំតែសុំថែមពងមាន់ចៀនមួយគ្រាប់ទៀត" Rigon បន្លឺទៅកាន់គាត់ទាំងញញឹមឡើងស្រស់

"ចា៎ ចាំបន្តិច" អ៊ុំស្រីបន្លឺឡើងហើយក៏ប្រញាប់ដាក់អាហារដែលRigonកម្ម៉ង

"នេះចា៎ បានហើយ" មួយសន្ទុះអ៊ុំស្រីអ្នកលក់ក៏ហុចថង់អាហារដែលRigonទៅអោយRigon

"បាទ នេះលុយលាសិនហើយអ៊ុំ" Rigon ទទួលអាហារហើយក៏ហុចលុយទៅអោយគាត់បន្ទាប់មកក៏លាគាត់ដើរទៅក្រុមហ៊ុនវិញបាត់

"ឡា ឡា ឡា អុះ ដឹប" រវល់តែដើរបណ្ដើរច្រៀងបណ្ដើរមិនប្រយ័ត្នក៏បុកជាមួយមនុស្សម្នាក់រៀបនឹងដួលទៅហើយតែក៏ត្រូវមនុស្សម្នាក់នោះទ្រជាប់

"សុំទោសលោក អេ ចៅហ្វាយ" Rigon ប្រញាប់ចេញពីរង្វង់ដៃរបស់បរុសម្នាក់នោះហើយក៏រហ័សអោនសុំទោស តែពេលដែរងើយមើលមុខអ្នកដែលខ្លួនបុកក៏ឃើញថាជាចៅហកវាយខ្លួន

"ឯងនិយាយអីនឹង??" Ran សួរទាំងឆ្ងល់ទៅ Rigon មិនដែលស្គាល់គ្នាផងនៅសុខៗមកហៅចៅហ្វាយ

"ចៅហ្វាយ នេះចៅហ្វាយបាត់ការចងចាំមែនទេ ខ្ញុំអង្គរក្សចៅហ្វាយណា " Rigon មើលមុខនាយទាំងឆ្ងល់ យ៉ាងម៉េចនឹងទៅក្រៅម៉ាភ្លែតមកវិញដូរខោអាវបាត់ សង្ស័យដូរខោអាវហើយបាត់ការចងចាំម៉ងបានមិនស្គាល់គេ

"អង្គរក្សស្អី ឯងច្រឡំមនុស្សហើយ" Ran

"មិនច្រឡំទេ មុខនឹងឯង" Rigon មិននិយាយតែមាត់ដៃដ៏រលៀមក៏លូកទៅទាញថ្ពាល់របស់Ran

"ជាអង្គរក្សរបស់បងRinមែនទេ" Ranងាកមុខចេញមិនអោយគេទាញថ្ពាល់ហើយក៏សួរទៅគេ

"បាទ ហើយចៅហ្វាយកើតអីម៉េចក៏ហៅខ្លួនឯងថាបងចឹង" Rigon ធ្វើមុខCuteសួរទៅនាយព្រោះតែឆ្ងល់ដែលនាយហៅខ្លួនឯងថាបង

"ស្ដាប់អោយច្បាស់ណា ហើយហាមច្រឡំទៀត ខ្ញុំRanជាប្អូនប្រុសភ្លោះរបស់បងRin ចៅហ្វាយរបស់ឯង" Ran អោនទៅកៀកមុខរបស់Rigonហើយក៏បន្លឺប្រាប់ដើម្បីកុំអោយគេច្រឡំទៀត

Who is he???(Complete)Where stories live. Discover now