ត្រូវថ្នាំ

733 78 23
                                    

Part31

//រសៀលបន្តិច//
កែវភ្នែករបស់រាងតូចRigonក៏បានបើកឡើងម្ដងបន្តិចៗ ហើយពេលដែលគេបើកភ្នែកមកក៏ឃើញថាចៅហ្វាយរបស់គេកំពុងតែគេងអោបគេ ធ្វើអោយRigonញញឹមឡើងភ្លាមៗ Rigonខ្លួនឯងផ្ទាល់ក៏មិនដឹងថាហេតុអីដែរដឹងត្រឹមថាពេលដែលមាននាយគេងអោបគេបែបនេះគេពិតជាកក់ក្ដៅណាស់ គេចង់អោយតែពេលវេលាឈប់ដើរត្រឹមនេះទេ

"ពេលគេងចឹងទៅឡើងដូចកូនទន្សាយយ៉ាងចឹង" Rigonញញឹមបន្តិចហើយក៏លើកដៃរបស់ខ្លួនបម្រុងនឹងអង្អែលមុខនាយតែគេក៏ដាក់ដៃចុះវិញនៅពេលលេចគំនិតមួយប្រាប់គេថា

<<តើឋានៈរបស់ឯងជាអ្វី គេជាចៅហ្វាយរបស់ឯង ឯងត្រឹមតែជាអ្នកបម្រើតែប៉ុណ្ណោះ>> Rigon ទម្លាក់ដៃចុះហើយក៏ក្រោកចេញពីរង្វង់ដៃរបស់នាយថ្នមៗព្រោះតែខ្លាចនាយភ្ញាក់ពេលដែលចេញពីនាយបានហើយគេក៏ប្រញាប់បើកទ្វារដើរទៅបន្ទប់របស់ខ្ញុំ

"ឋានៈរបស់ខ្ញុំជាអ្វីខ្ញុំដឹងច្បាស់ណាស់ គាត់ប្រៀបដូចជាផ្កាយដ៏ភ្លឺមួយនៅលើមេឃចឹង ចំណែកឯខ្ញុំវិញត្រឹមតែជាដុំថ្មតូចមួយដែលនៅផែនដីនឹងបានតែសម្លឹងមើលទៅគាត់លើមេឃតែប៉ុណ្ណោះ ខ្ញុំមិនអាចប្រាថ្នាគាត់នោះទេ ព្រោះគាត់នឹងខ្ញុំឆ្ងាយគ្នាណាស់" Rigon ចូលមកក្នុងបន្ទប់អង្គុយនឹងឥដ្ឋអោបក្បាលជង្គង់បន្លឺឡើងទាំងទឹកភ្នែក គេជាអ្វីគេដឹងច្បាស់ខ្លួនឯងណាស់ ហេតុនេះហើយគេមិនអាចប្រាថ្នានាយដែលជាមនុស្សដ៏ខ្ពង់ខ្ពស់ដូចជាRinនោះឡើយ

"ខ្ញុំនឹងបញ្ឈប់ការស្រឡាញ់មួយនេះ ខ្ញុំមិនអាចស្រឡាញ់ចៅហ្វាយទេ" Rigon លើកដៃមកជូតទឹកភ្នែកគេនិយាយតែមាត់តែបេះដូងរបស់គេដែលលឺពាក្យគេនិយាយមុននេះវាឈឺណាស់ គេស្រឡាញ់Rinតាំងពីពេលណាគេមិនដឹងទេដឹងត្រឹមតែពេលនេះគេត្រូវតែដកចិត្តស្រឡាញ់មកវិញទាន់វាមិនទាន់ជ្រៅជាងនេះ ទោះជាវាត្រូវឈឺចាប់តែគេពិតជាមិនអាចស្រឡាញ់នាយពិតមែន

*Back to Rin*
ត្រចៀកដ៏សែនវៃរបស់Rinក៏បានស្ដាប់លឺពីសម្ដីរបស់Rigonមុននេះធ្វើអោយនាយប្រញាប់ក្រោកអង្គុយភ្លាមៗ ថ្វីដ្បិតតែនាយគេងតែត្រចៀករបស់នាយគឺអាចស្ដាប់លឺបាន ទោះRigonនៅបន្ទប់របស់គេក៏ដោយនេះជាសម្ថតភាពពិសេសរបស់Rin ព្រោះគេជាបិសាច ភ្លាមៗRinក៏បាត់ខ្លួនពីបន្ទប់របស់នាយ

Who is he???(Complete)Where stories live. Discover now