គ្រោះស្លាប់

525 73 14
                                    

Part35

//Norawit Company//
Ranដើរចូលមកក្នុងក្រុមហ៊ុនដោយទឹកមុខស្រស់ស្រាយជាងរាល់ដង Ranដើរចូលទៅក្នុងofficeរបស់ខ្លួនហើយក៏អង្គុយធ្វើការទាំងអារម្មណ៍ល្អ

✧⁠\⁠(Skip)⁠ノ⁠✧
Rin កំពុងតែអង្គុយពិនិតកយឯកសារការនាំចេញនាំចូលនូវផលិតផលថ្មីរបស់ក្រុមហ៊ុន ក្រោយពិនិត្យហើយនាយក៏ទាញទូរស័ព្ទលើតុទាក់ទងទៅលេខារបស់ខ្លួន

"លេខាSyចូលមកជួបខ្ញុំបន្តិច" Rinនិយាយហើយក៏ដាក់ទូរស័ព្ទចុះ ភ្លាមនោះសម្លេងគោះទ្វារក៏បានបន្លឺឡើង

"ចូលមក" Rin បន្លឺឡើង សម្លេងស្បែកជើងកែងក៏បានដើរចូលមកនោះគឺលេខារបស់Rin

"លោកអគ្គនាយកមានអ្វីមែនទេចា៎" លេខាSyអោនក្បាលគោរពនឹងសួរពីការដែលនាយហៅខ្លួនមក

"ម៉ូតគ្រឿងពេជ្រទាំងនេះអ្នកណាជាអ្នកឆ្នៃម៉ូត" Rinបោះឯកសារដែលមានម៉ូតគ្រឿងពេជ្រជាច្រើនទៅអោយលេខាSyមើល

"គឺអ្នកឆ្នៃម៉ូតប្រចាំក្រុមហ៊ុនយើង" លេខាSy

"ហៅពួកគេមកជួបខ្ញុំ" Rin

"ចា៎ " លេខាSy

*មួយសន្ទុះក្រោយ*
"អ្នកទាំងអស់គ្នាឆ្នៃម៉ូតយ៉ាងម៉េចនាក៎ ម៉ូតដដែលៗ ប្លែកតែបន្តិចបន្តួច ម៉ូតត្រូវចេញលើកនេះជាម៉ូតសម្រាប់គូរស្នេហ៍ណា" Rinស្ដីអោយអ្នកឆ្នៃម៉ូតទាំងកំហឹង ព្រោះតែម៉ូតដដែលៗប្ដូរតែបន្តិចបន្តួច

"សុំទោសអគ្គនាយក" ពួកគេទាំងអស់គ្នានាំគ្នាអោនក្បាលសុំទោសនាយ

"ត្រឡប់ទៅឆ្នៃម៉ូតដែលល្អអោយខ្ញុំមិនចឹងត្រៀមខ្លួនរៀបចំឥវ៉ាន់ចុះ" Rin

"បាទ/ចា៎" ពួកគេបន្លឺហើយក៏អោនគោរពម្ដងទៀតហើយក៏ត្រឡប់ទៅវិញអស់ទៅ

"ហ៉ើយ" Rin ដកដង្ហើមធំទាំងធុញទ្រាន់ រួចក៏ចូលទៅអង្គុយលើកៅអីធ្វើការរបស់នាយវិញទាំងអារម្មណ៍តានតឹង

"ចៅហ្វាយកាហ្វេ" Rigonយកកាហ្វេមួយកែវមកអោយនាយ

"បងប្រាប់ហើយនៅអោយស្ងៀមៗ មិនបាច់ធ្វើអីទេព្រោះរបួសអូនមិនទាន់ជា" Rinនិយាយទាំងបារម្ភ

"ផឹកទៅទាន ប្រយ័ត្នខ្ញុំជះចោល" Rigonហុចទៅអោយនាយម្ដងទៀតនាយលឺគេយាយចឹងក៏ទទួលយកមកផឹក

Who is he???(Complete)Where stories live. Discover now