ខ្ញុំមិនចូលចិត្តប្រើរបស់រួម ជាពិសេសគឺប្ដីរួម

781 75 20
                                    

Part37

"Rin Rigon នឹងYuki ជួបគ្រោះថ្នាក់ចរាចរណ៍ហើយ" Fourth

"ប៉ា ប៉ាថាម៉េច" Rinឈរសឹងមិនចង់នឹង បបូរមាត់ចាប់ផ្ដើមញ័រមួយរំពេច នាយទន់ដៃទន់ជើងអស់ហើយគ្រាន់តែលឺប៉ារបស់ខ្លួននិយាយមបែបនេះ

"ប៉ាគ្មានពេលបកស្រាយទេ ប្រញាប់មកមន្ទីរពេទ្យលឿនឡើង" Fourth និយាយហើយក៏ចុចផ្ដាច់ទូរស័ព្ទបាត់

"Gon " ថាហើយRinក៏រត់យ៉ាងលឿនដើម្បីយកឡានបើកទៅមន្ទីរពេទ្យ ដោយមាន Ranទៅជាមួយ

//មន្ទីរពេទ្យ//
"ប៉ាតូច ប៉ាធំពួកគេយ៉ាងម៉េចហើយ"បងប្អូនភ្លោះទាំងពីររត់យ៉ាងប្រញាប់មករកប៉ាៗទាំងពីរដែលកំពុងតែអង្គុយនៅមុខបន្ទប់ICU

"Doctor មិនទាន់ចេញមកទេ " Gemini

"ប៉ាប្រាប់ខ្ញុំផងបានទេថាមានរឿងអី " Ranបន្លឺសួរទៅឪពុកទាំងទឹកភ្នែក

"ប៉ូលីសបាននិយាយថាមានឡានធំមួយបានដាច់ហ្វ្រាំងហើយក៏រេចង្កូតមកបុកចំឡានរបស់Rigon " Gemini និយាយរៀបរាប់ពីហេតុការណ៍ដែលប៉ូលិសប្រាប់មកកាន់កូនៗទាំងពីររបស់ខ្លួន

"Rigonកុំកើតអីណាអូនសម្លាញ់" Rinអោនមុខចុះបន្លឺបន់ទៅកាន់ព្រះដើម្បីអោយមនុស្សដែលខ្លួនស្រឡាញ់មិនកើតរឿងអ្វី

*ក្រាក*
"លោកDoctor ពួកគេយ៉ាងម៉េចហើយ" Fourth គ្រាន់តែឃើញគ្រូពេទ្យចេញមកគេក៏សន្ទុះទៅសួរភ្លាមៗ

"ចូលរួមសោកស្តាយផង ពួកគេទាំងពីរបានបាត់បង់ជីវិតហើយ" Doctor

*ព្រូស*
Fourth ទន់ជង្គង់ដួលសន្លប់ភ្លាមៗGeminiរហ័សមកត្រកងប្រពន្ធ ឯRinនឹង Ran ពួកគេសឹងតែលែងដកដង្ហើម នេះរឿងស្អីនឹង លេងសើចពេកទេដឹងស្លាប់ទាំងពីរចឹងហេស

"លោកនិយាយស្អី មិនអាចទេRigon" Rin ស្រែកដាក់គ្រូពេទ្យហើយក៏ទម្លុះចូលក្នុងបន្ទប់សង្គ្រោះបន្ទាន់

"លោកមិនអាចចូលបានទេ" Doctor រហ័សចូលទៅឃាត់តែភ្លាមៗ ស្ថានភាពទាំងអស់ត្រូវឈប់គាំងលែងដំណើរការព្រោះតែឥទ្ធិពលនៃកំហឹងរបស់Rin

"Gonអូនយ៉ាងម៉េចហើយ ឈឺខ្លាំងទេ បង បងសុំទោស បងពិតជាអត់បានការណាស់ គ្រាន់តែមនុស្សដែលខ្លួនស្រឡាញ់ក៏មិនអាចមើលថែបាន បងសុំទោស" Rinកាន់ដៃដែលត្រជាក់នោះមកហើយក៏ថើបខ្នងដៃនោះថើៗ ទឹកភ្នែករបស់កូនប្រុសក៏បានស្រក់ចុះមកមិនឈប់ នេះវាលឿនពេកទេដឹងនាយត្រៀមចិត្តមិនទាន់ទេ

Who is he???(Complete)Where stories live. Discover now