ប្លែកៗ

727 75 11
                                    

Part29

*ព្រឹកឡើង*
ពន្លឺរបស់ព្រះអាទិត្យក៏បានបញ្ជេញពន្លឺដ៏ស្រស់ស្អាតចេញមក ធ្វើឲ្យផ្ទៃមេឃនាពេលព្រឹកព្រលឹមមានពណ៍មាសគួរអោយចង់គយគន់ ហើយពន្លឺរបស់ព្រះអាទិត្យនោះផងដែរក៏បានចាំងជះចូលមកតាមបង្អួចកញ្ចក់ក្នុងបន្ទប់មួយដែលបានបង្ហាញអោយឃើញមនុស្សពីរនាក់កំពុងតែគេងអោបគ្នាយ៉ាងស្អិតរមួតនៅលើគ្រែ

ត្របកភ្នែកក្រាស់បានបើកឡើងម្ដងបន្តិចៗដើម្បីអោយស៉ាំនឹងពន្លឺព្រះអាទិត្យពេលដែលត្របកភ្នែកបើកអស់ហើយក៏បានបង្ហាញអោយឃើញផ្ទៃមុខរបស់ជំនិតរបស់ខ្លួនអោយនាយឃើញ Rinញញឹមឡើងភ្លាមៗហើយក៏លើកដៃទៅអង្អែលថ្ពាល់របស់អ្នកម្ខាងថ្នមៗ នឹងនឹកស្រមៃទៅដល់រឿងយប់មិញ

[ព្រឹកឡើងចៅហ្វាយប្រាកដជាភ្លេចពាក្យដែលចៅហ្វាយនិយាយហើយតែខ្ញុំចង់ប្រាប់ចៅហ្វាយថា ពេលនេះខ្ញុំសប្បាយចិត្តនឹងរំភើបណាស់ទោះជាដឹងថាស្អែកចៅហ្វាយមិនចាំក៏ដោយ]

"អ្នកណាថាយើងមិនចាំ យើងចាំហើយចាំច្បាស់ទៀតផង"
អ្នកណាថាគេមិនចាំ ភ្លេចនៅថាគេក៏ជាបិសាចចឹងហើយស្រាមិនអាចធ្វើអោយគេស្រវឹងទេ គេធ្វើជាស្រវឹងក៏ព្រោះតែចង់យកលេសដើម្បីប្រាប់Rigonថា Rigon ជារបស់គេ គេមិនព្រមអោយRigonទៅអ្នកណាទេសូម្បីតែប្អូនបង្កើតរបស់គេក៏ដោយ ដែលគេទៅក្លឹបផឹកស្រាគឺមកពីគេពិបាកចិត្តដែលRigonស្និតស្នាលនឹងRan ថែមទាំងខឹងរឿងRan សុំយកRigonចេញពីគេថែមទៀត នឹងហើយជាមូលហេតុដែលគេមកផ្ទះយប់ជ្រៅ

"Rigon ភ្ញាក់ឡើង ព្រឹកហើយ" Rin អោនទៅខ្សឹបត្រចៀករបស់Rigonតិចៗ ឯRigonក៏យកដៃមកញីត្រចៀកខ្លួនតិចៗទើបបន្លឺទាំងបិទភ្នែកថា

"កុំទាន់អាលដាស់សុំគេងតិចទៀតមក មិនដែលបានអោបខ្នើយអោយណាកក់ក្ដៅចឹងទេណា" Rigon បន្លឺទាំងសម្លេងងុលៗឯខ្លួនក៏រុលចូលទៅក្នុងប្រអប់ទ្រូងរបស់Rinដៃតូចៗដូចមនុស្សស្រីក៏ស្រវារអោបចង្កេះរបស់នាយជាប់ ជើងវិញក៏លើកទៅគងនាយធ្វើដូចនាយជាខ្នើយអោបគេចឹង

"ប្រញាប់ទៅធ្វើការណា" Rin អស់សំណើចបន្តិចទើបបន្លឺទៅកាន់គេទាំងសើចតិចៗ

"ធ្វើការ ត្រូវហើយធ្វើការ" Rigonបើកភ្នែកឡើងធំៗ បន្លឺឡើងទាំងភ្ញាក់ផ្អើល ត្រូវហើយគេត្រូវធ្វើការ មិនអាចគេងបានទៀតទេ មិនចឹងចៅហ្វាយគេប្រាកដជាជេរគេមិនខាន

Who is he???(Complete)जहाँ कहानियाँ रहती हैं। अभी खोजें