តែគេជាមនុស្សរបស់បង

596 70 12
                                    


Part 28

*ក្រុមហ៊ុន*
Rin ដើរចូលក្នុងក្រុមហ៊ុនដោយមានបីRigonនៅក្នុងរង្វង់ដៃបុគ្គលិកនាំគ្នាមើលព្រាតព្រោះតែអគ្គនាយកថ្មីបីជំនិត🤭

*Office*
Rin ដាក់អោយRigonគេងនៅលើសាឡុងហើយនាយក៏ដើរទៅអង្គុយពិនិត្យការងាររបស់នាយ

*ថ្ងៃបន្តិច*
Rigonក៏ដឹងខ្លួនឡើងគេក៏សង្កេតឃើញថាខ្លួនឯងកំពុងតែគេងនៅលើសាឡុងOfficeរបស់Rinហើយថែមទាំងមានអាវក្រៅរបស់នាយដណ្ដប់ទៀត

"ដឹងខ្លួនហើយ" Rinបន្លឺទាំងដើរជ្រេកខោប៉ាវមករកRigon

"បាទ" Rigon

"នេះញាំទៅ" Rin ហុចSandwichនឹងទឹកដោះគោអោយRigonព្រោះតែតាំងពីព្រឹកមកគេមិនទាន់បានញាំអីទេហើយថែមទាំងសន្លប់ទៀត

"អរគុណចៅហ្វាយ" Rigonទទួលទាំងស្នាមញញឹម ហើយកីយកមកញាំយកៗព្រោះតែឃ្លាន

"យាយចឹង ចៅហ្វាយហា " កំពុងតែញាំសុខៗគេក៏ស្រាប់តែហៅRin

"យ៉ាងម៉េច" Rin

"ចៅហ្វាយទិញខ្ញុំពីប៉ាខ្ញុំធ្វើអី" Rigonសួរឡើងទាំងឆ្ងល់

"យើងទិញមកធ្វើអីមិនបាច់ចង់ដឹងទេ ដឹងត្រឹមតែពីពេលនេះទៅជីវិតរបស់ឯងពេលនេះគឺជារបស់យើង យើងអោយធ្វើអីត្រូវតែធ្វើ យើងបញ្ជាអោយស្លាប់គឺស្លាប់" Rin បន្លឺឡើងទាំងមុខស្មើ ឯRigonលឺហើយក៏ទម្លាក់ទឹកមុខចុះបន្តិច

"បាទ ខ្ញុំយល់ហើយទាន" Rigon ប្ដូរការនិយាយភ្លាមៗហើយក៏ក្រោមឈរដោយមិនហ៊ានអង្គុយស្មើជាមួយនាយដូចមុននេះទេ គេឈរបណ្ដើរញាំបណ្ដើរ

__Skip__
Rigonកំពុងតែអង្គុយគិតតែម្នាក់ឯងនៅលើដំបូលអគារក្រុមហ៊ុនNorawit គេកំពុងតែគិតពីសម្ដីរបស់Rin

"ពីពេលនេះទៅជីវិតរបស់ឯងគឺជារបស់យើង យើងអោយធ្វើអីត្រូវតែធ្វើ យើងបញ្ជាអោយស្លាប់គឺស្លាប់" សម្លេងរបស់Rinបានលោតលឺពេញត្រចៀកទាំងសងខាងរបស់Rigon តើជីវិតគេពេលនេះត្រូវអោយអ្នកដទៃមកកំណត់មែនទេ ត្រូវហើយពីពេលនេះទៅជីវិតរបស់គេគឺជារបស់Rin Rinបញ្ជាអោយទៅណាគឺទៅនឹងព្រោះឪពុកគេបានលក់ជីវិតគេទៅអោយRinហើយ

"ទេវតាលេងសើចជាមួយខ្ញុំពេកទេដឹង " Rigon ងើយក្បាលឡើងទៅលើមើលទៅមេឃហើយក៏បន្លឺទាំងសើចចំអកខ្លួនឯង កាលពីក្មេងឪពុកម្ដាយស្លាប់ចោល ត្រូវរស់នៅមណ្ឌលកុមារកំព្រា ហើយឪពុកចិញ្ចឹមក៏យកមកចិញ្ចឹម ដល់ពេលអាយុ12ឆ្នាំឪពុកចិញ្ចឹមក៏ញៀនស្រា ញៀនល្បែងអោយខ្លួនជាអ្នករកស៉ីចិញ្ចឹមគាត់ ពេលចុងក្រោយក៏ត្រូវគាត់លក់ខ្លួនអោយRin

Who is he???(Complete)Where stories live. Discover now