Part13 (Who is he)

1.4K 84 18
                                    

>> "អូនសម្លាញ់ហា អត់តែប៉ុន្មានថ្ងៃពេលអូនឈឺនោះបងទប់សឹងមិនបានហើយ ឥឡូវអូនមកកាត់ដល់មួយអាទិត្យទៀតមិនគិតអាណិតប្ដីទេឬយ៉ាងម៉េច"

គ្រាន់តែរាងតូចដើរចេញទៅបាត់ទាំងទឹកភ្នែកទឹកសំបោរហើយ នាយបិសាចរូបសង្ហាក៏រហ័សដើរចេញទៅយ៉ាងលឿនលែងមើលឯកសារដែលគរដូចភ្នំទៀតហើយ

"ចៅហ្វាយទៅណា" នាយជំនិតស្រែកសួរអ្នកដែលដើរចេញទៅលឿនដូចជាយន្តហោះនោះ

"ទៅរកប្រពន្ធ" នាយស្រែកបន្លឺមកវិញហើយក៏បើកទ្វារដើរចេញទៅបាត់រកតែអ្នកជាជំនិតស្រែកប្រាប់មិនទាន់

"ចៅហ្វាយ អ្នកប្រុសតូចអត់ទៅភូមិគ្រឹះទេ ចៅហ្វាយ" អ្នកជាជំនិតបន្លឺស្រែកពីក្រោយតែអ្នកជាមេហាក់មិនលឺសោះ ដោយសារតែគេឃើញថាFourthឡើងឡានជាមួយអ្នកណាក៏មិនដឹងបើកចេញទៅតែឡាននោះមិនបានជិះផ្លូវទៅភូមិគ្រឹះនោះទេ

"ចាំមើលស្រណោះឃើញ" នាយជាជំនិតបន្លឺហើយក៏ក្រវីក្បាលហួសចិត្តនឹងអ្នកជាចៅហ្វាយតិចៗ

*ងឺត*
សម្លេងជាន់វ្រាំងឡានបានបន្លឺឡើងឈប់នៅមុខភូមិគ្រឹះ នាយបិសាចរូបសង្ហាប្រញាប់ចុះពីឡានដើរចូលទៅក្នុងភូមិគ្រឹះព្រោះដឹងថាអ្នកខ្លះពូកែអន់ចិត្ត ចឹងត្រូវតែបកស្រាយអោយបានលឿនមិនចឹងដាច់របបហើយ

"អ៊ុំចៃ Fourthគេនៅឯណា" គ្រាន់តែចូលមកដល់ក្នុងផ្ទះភ្លាមនាយក៏សួរទៅអ្នកដែលមានវ័យចំណាស់ភ្លាមៗ

"អ្នកប្រុសតូចគាត់ចេញទៅក្រៅមួយសន្ទុះហើយមិនទាន់ត្រឡប់មកវិញទេ ចៅហ្វាយរកគាត់មានការអ្វីមែនទេ" គាត់បន្លឺប្រាប់ទៅកាន់អ្នកជាចៅហ្វាយថានាយតូចមិនទាន់ត្រឡប់មកផ្ទះវិញនោះទេហើយក៏សួរបកទៅនាយថារកគេមានការអីព្រោះឃើញមកទាំងរហន់ចឹង

"គេទៅណា ទៅជាមួយអ្នកណា" នាយលឺគាត់ប្រាប់មកចឹងក៏សួរបន្ថែមព្រោះចង់ដឹងថាមានអ្នកណាមកយកគេឬអត់

"អ៊ុំមិនដឹងថាគាត់ទៅជាមួយអ្នកណាទេ តែអ៊ុំឃើញមានឡានពណ៍សមួយមកយកគាត់" គាត់ក៏បន្លឺប្រាប់នាយនូវអ្វីដែលគាត់បានដឹង

នាយក្រាស់មិនមាត់ហើយក៏ដើរចេញទៅវិញ ហើយក៏ចេញឡានទៅបាត់នាយមិនបានទៅរកFourthបន្តនោះទេគឺត្រឡប់មកក្រុមហ៊ុនវិញទាំងមុខក្រញូវដូចគេចងយកទៅបាញ់ចឹង

Who is he???(Complete)Where stories live. Discover now