កញ្ជ្រោងកន្ទុយប្រាំបួន

449 56 13
                                    

Part 40

នៅពេលចេញពីបន្ទប់ធ្វើការរបស់Ranភ្លាម Yukiក៏ប្រញាប់ចុះទៅខាងក្រោមដើម្បីធ្វើការងាររបស់ខ្លួន តែថាដើរមិនទាន់ទាំងទៅដល់កន្លែងផងក៏ត្រូវបានក្រុមនារីៗមួយក្រុមមកស្ទាក់ផ្លូវ

«ចង់ទៅណា» មនុស្សស្រីដែលឈរនៅមុខគេបន្លឺទៅកាន់Yuki Yukiមិនតបក៏បម្រុងនិងគេចដើរហួសពួកនាងតែក៏ត្រូវពួកនាងថយក្រោយស្ទាក់ផ្លូវបន្ត

«នាងចង់យ៉ាងម៉េច» Yukiងើយមុខឡើងសម្លឹងពួកនាង ទឹកមុខរាបស្មើបន្លឺសួរទាំងខឹង

«ចូលធ្វើការថ្ងៃដំបូងក៏ទាមទារចំណាប់អារម្មណ៍ពីអ្នកមានឋានៈនៅក្នុងក្រុមហ៊ុនទៅហើយ សុំទោសណា នឹកឃើញអីទើបយកឆ្កែមកធ្វើជានុយដើម្បីបានការចាប់អារម្មណ៍ពីលោកRan» Chimo បន្លឺទាំងឌឺដងទៅកាន់Yuki ឯគ្នីគ្នារបស់នាងក៏នាំគ្នាសើចចំអកទៅកាន់Yuki

«Chimo ក៏ព្រោះតែមុខរបស់គេវាមិនសូវបាននិងហើយទើបយកកូនឆ្កែមកធ្វើជានុយ នាងឯងកុំឆ្ងល់អី» មិត្តរបស់នាងម្នាក់ទៀតក៏បន្លឺពីក្រោយ ហើយពួកគេក៏នាំគ្នាសើច

«ត្រូវមុខរបស់ខ្ញុំមិនសូវបាន តែវាក៏ស្អាតជាអ៊ុំៗព្រោះថាខ្ញុំនៅក្មេងស្បែកមិនទាន់ជ្រួញដូចអ៊ុំៗទេ» Yukiមិនអោយចាញ់ក៏និយាយឌឺដងទៅកាន់ពួកនាងវិញធ្វើអោយពួកនាងខឹងជាខ្លាំង

«ឯងហៅអ្នកណាអ៊ុំ អាក្មេងគ្មានម៉ែឪប្រដៅ» Chimoចាប់ផ្ដើមក្ដៅក្រហាយក្រោយលឺYukiហៅខ្លួនថាអ៊ុំ នាងក៏ស្រកថាអោយYukiទាំងមុខឡើងក្រហម

«ក៏ហៅអ៊ុំស្រីនោះអី ខ្ញុំនេះណាយកឆ្កែមកធ្វើជានុយ តែខ្ញុំក៏ទាក់ទាញចំណាប់អារម្មណ៍របស់លោកRanបាន មិនដូចអ៊ុំទេប្រឹងស្លៀកបញ្ជេញដោះអោយគេមើលទៅហើយ តែគេបែរជាមិនចាប់អារម្មណ៍ ចំណែកឯឆ្កែរបស់ខ្ញុំមិនចាំបាច់ស្លៀកអាវដូចអ៊ុំអោយវាក៏វាអាចទាក់ទាញចិត្តរបស់លោកRanបាន» Yukiញញឹមចុងមាត់បន្តលូកសៀតអោយនាងបន្ថែមដែលធ្វើអោយពួកនាងក្ដៅក្រហាយ សម្លក់មុខYukiគ្រប់គ្នា Yukiមិនបានចាញ់សម្លក់គេ គេក៏សម្លក់វិញភ្នែកគេពីរមែនតែគេសម្លក់មិនអោយចាញ់ភ្នែកប្រាំបីទេ

«មានរឿងអីនិង»Rigon ដែលចុះមកក្រោមបំណងបបួលYukiទៅទិញអីញាំជាមួយគ្នាឃើញពួកនាងៗនាំគ្នាប្រឹងសម្លឹងសម្លក់Yukiក៏សួរធ្វើអោយពួកនាងនាំគ្នាសម្រួលឥរិយាបថភ្លាមៗ

Who is he???(Complete)Where stories live. Discover now