Who is he??

1.4K 88 10
                                    


[ការវិលត្រឡប់]

Part20

"Fourth"
"លោកប្ដី អ្ហឹកៗ" នាយតូចដែរកំពុងតែយំងាកទៅប្រភពសម្លេងដែរហៅខ្លួនក៏ឃើញថានាយបិសាចកំពុងតែឈរញញឹមមកកាន់គេ នាយតូចប្រញាប់ងើបរត់ទៅអោបនាយយ៉ាងណែន អារម្មណ៍ដែលឃើញមនុស្សដែរខ្លួនតែងតែនឹករលឹកចង់ជួបរហូត ពេលបានជួបសួរថាអ្នកណាមិនរំភើប

"អ្ហឹកៗ លោកប្ដី អូននឹកបងណាស់ អ្ហឹកៗ បងដឹងទេប៉ុន្មានឆ្នាំមកនេះគ្មានអ្នកណាលួងអូនទេ អ្ហឹកៗ " Fourth អោបនាយយំប្រាប់នាយថាគេនឹកនាយណាស់ អត់ពីនាយទៅគេដូចមនុស្សរុក្ខជាតិចឹងគ្មានអ្នកណាមកលួងលោមគេឬញ៉ោះគេអោយសើចទេ

"បងក៏នឹកអូនដែរ ឈប់យំទៅក្មេងល្ងង់ " វិញ្ញាណនាយបិសាចលើកដៃទៅអង្អែលក្បាលរបស់នាយតូចតិចៗ

"វាមិនមែនជាកំហុសអូនទេ កុំបន្ទោសខ្លួនឯង នេះគឺជាគ្រោះរបស់បង អូនយល់ទេ" នាយទាញអោយនាយតូចចេញពីការអោបចាប់ស្មារបស់គេបន្លឺទាំងស្រទន់ ឯនាយតូចក៏ងក់ក្បាលទាំងយំ

"មានមនុស្សម្នាក់គេដូចបងណាស់ អ្ហឹកៗ តែចរិកគេមិនដូចបងទេខុសគ្នាឆ្ងាយណាស់ អ្ហឹកៗ " នាយតូចបន្លឺហើយក៏ស្រែកយំកាន់តែខ្លាំង

"គេគឺជាបងនឹងហើយក្មេងល្ងង់" នាយបន្លឺទាំងយកដៃទៅជូតទឹកភ្នែកអោយនាយតូច

"ជាបង តែគេមិនដូចបងទេ អ្ហឹកៗ គេអត់ចេះលួងអូនទេ លោកប្ដី អ្ហឹកៗ បងថាជាបងយ៉ាងម៉េចបើគេព្រានជាងបងទៅទៀតនឹង អ្ហឹកៗ " នាយតូចបន្លឺហើយក៏ទន្ទ្រាំជើងសសៀលចូលទៅអោបនាយ ចរិកកូនក្មេងរបស់គេចេញមកម្ដងទៀតហើយ

"គេគឺជាបងពិតមែនប៉ុន្តែគ្រាន់តែវិញ្ញាណបងមិនទាន់ចូលក្នុងខ្លួនវិញបានតែប៉ុណ្ណោះ" នាយបន្លឺហើយក៏អោបក្រសោបនាយតូចម្ដងទៀត

"ចុះធ្វើយ៉ាងម៉េចទៅទើបបងអាចចូលក្នុងខ្លួនវិញបាន" នាយតូចលឺចឹងក៏សួរទៅកាន់នាយ

"រូបរាងបងពេលនេះជាមនុស្សតែវិញ្ញាណបងជាបិសាច បងចូលក្នុងរូបរាងវិញបានទាល់តែរូបរាងរបស់បងក្លាយជាបិសាច" នាយបិសាចបន្លឺប្រាប់ទៅកាន់នាយតូច នាយតូចលឺចឹងក៏ចេញពីការអោបងើយទៅមើលមុខនាយ

Who is he???(Complete)حيث تعيش القصص. اكتشف الآن