Part11 (Who is he)

1.3K 79 21
                                    


នៅផ្ដើមភាគ11

ក្រោយពីលាងរបួសរួចហើយ ពួកគេទាំងពីរក៏ត្រឡប់ទៅផ្ទះវិញតែមិនមែនទៅផ្ទះរបស់Fourthនោះទេ គឺទៅភូមិគ្រឹះរបស់នាយបិសាច

"លោកទីនេះ" Fourth បន្លឺឡើងទាំងខ្លាច ឯដៃវិញក៏កាន់ដើមដៃអ្នកម្ខាងយ៉ាងជាប់

"ផ្ទះរបស់ខ្ញុំ គ្មានបិសាចទេ" ដោយដឹងថាអ្នកដែលអោបដៃខ្លួនខ្លាចក៏ប្រាប់ទៅថាគ្មានបិសាច ព្រោះទីនេះជាភូមិគ្រឹះរបស់គេមិនមែនរបស់ឪពុកគេទេ ចឹងហើយនៅទីនេះអ្នកបម្រើគឺសុទ្ធតែជាមនុស្ស

"ហ៉ឹម" គេងក់ក្បាល ហើយក៏ដើរតាមនាយទៅបន្ទប់ខាងលើ

*ក្រាក*
ពួកគេទាំងពីរនាក់មកដល់ក្នុងបន្ទប់ ឯFourthក៏ទៅអង្គុយនៅលើគ្រែ

"ចាំខ្ញុំជូតខ្លួនអោយ"  បន្លឺហើយនាយក៏ដើរចុះទៅក្រោម បានបន្តិចក៏ឡើងមកវិញជាមួយនឹងកន្សែងនឹងទឹកមួយចានដែកតូច នាយកម្លោះដាក់របស់ដែលខ្លួនកាន់នៅលើតុក្បាលគ្រែ

"ដោះអាវទៅ" នាយបន្លឺទៅកាន់អ្នកដែលធ្វើមុខឆ្ងល់ៗមើលមកនាយ

"ខ្ញុំអាចធ្វើខ្លួនឯងបាន លោកចេញទៅ" នាយតូចបន្លឺទាំងអៀនៗ

"អៀនហ៎ ខ្ញុំធ្លាប់ឃើញអស់ហើយនឹង" នាយបន្លឺទាំងសើចហួសចិត្តនឹងចរិកអ្នកដែលនៅនឹងមុខខ្លួន

"លោកនិយាយស្អីនឹង" Fourth បន្លឺទាំងអោនមុខចុះអៀនកាន់តែខ្លាំងពេលលឺសម្ដីរបស់នាយ

"បានហើយៗ ខ្ញុំជូតខ្លួនអោយ" នាយក្រាស់ដោះអាវរបស់Fourthហើយក៏ធ្វើការជូតខ្លួនអោយFourth បានជានាយជូតខ្លួនអោយព្រោះតែនាយតូចមានរបួសមិនអាចត្រូវទឹកនោះទេ ព្រោះពេលត្រូវទឹកវាអាចធ្វើរបួសរីកនឹងមិនងាយស្បើយទើបនាយជូតខ្លួនអោយគេ

"ពាក់អាវរបស់ខ្ញុំទៅតែវាគ្មានខោទេ បន្តិចទៀតខ្ញុំមកវិញ សឺត" នាយហុចអាវសមីពណ៍សដៃវែងមួយអោយទៅអ្នកម្ខាងដែលកំពុងអង្គុយលើគ្រែ បន្ទាប់មកក៏អោនទៅថើបថ្ពាល់ប៉ោងៗរបស់គេមួយដង្ហើម រួចក៏ដើរទៅក្រៅបន្ទប់ដើម្បីបង្ហើយការងាររបស់ខ្លួន

"ប្រុសចង្រៃមកថើបគេ ចំជាឆ្កួតមែន" នាយតូចបន្លឺជេរគេតែជេរតែមាត់ទេមុខវិញហាសអោយអាញឹមបិទមាត់មិនជិត🙄 ភ្លាមនោះអ្នកបម្រើក៏លើកអាហារមកអោយរាងតូចរាងតូចក៏ញាំហើយក៏បន្តចាំអ្នកខ្លះ

Who is he???(Complete)Where stories live. Discover now