Part43

371 42 4
                                    



ក្រោយកម្មវិធីជុំគ្រួសារបានចប់ ទាំងអស់គ្នាក៏បំបែកគ្នាទៅគេងរៀងៗខ្លួន កណ្ដាលអាធ្រាតយើងក៏បានឃើញថាYukiបានចេញមកខាងក្រៅជាមួយនិងអាវខ្លុំខាងក្រៅ ហើយថែមទាំងមានមួកក្របក្បាលទៀតផង។ តើគេទៅណា??

//ព្រឹកឡើង//
Rinបើកភ្នែកទាំងក្នុងខ្លួនមានអារម្មណ៍ថាឈឺក្បាលតិចៗ នេះយប់មិញគេផឹកជ្រុលពេកមែនទេទើបព្រឹកទៅហើយនៅតែឈឺក្បាលយ៉ាងចឹង។ Rinងាកទៅមើលអ្នកមាននាមជាសង្សារដែរកំពុងតែគេងឡើងទំនង គិតទៅសង្សារគេនេះក៏មិនណយដែរយប់មិញឃើញអកយកៗដូចជាមិនខ្លាចស្រវឹងអីសោះ។

«យប់មិញខ្លាំងសម្បើបណាស់ ដល់ព្រឹកឡើងដេកមិនខ្ចីក្រោក»នាយហាក់អស់សំណើចបន្តុចហួសចិត្តបន្តិចជាមួយនិងRigon ស្រវឹងគេនេះគឺកំពូលតែម្ដងមកដល់បន្ទប់កូរនាយមិនណយទេ ទម្រាំបានដេកនាយនេះចង់ស្វាំងស្រវឹងដោយសារគេហើយ

«Rigonក្រោក ប្រញាប់ទៅក្រុមហ៊ុន»Rinទាញដៃអ្នកមាននាមជាសង្សារអោយក្រោក Rigonក្រោកអង្គុយទាំងសក់ក្បាលរញ៉េរញ៉ៃ ឯភ្នែកវិញមិនព្រមបើកទាល់តែសោះ ដែលសភាពរបស់គេនេះហើយវាបានក្លាយជារូបភាពគួរអោយអស់សំណើចសម្រាប់Rin

«ហិៗ នេះសក់ម៉ូតអីរបស់អូននិង ទើបDesignថ្មីហេស»Rinសួរបណ្ដើរសើចបណ្ដើរ ដែលធ្វើអោយRigonបើកភ្នែកភ្លាមៗនិងងាកមកសម្លក់នាយ

«សើចស្អី កំប្លែងណាស់ទៅហេស»

«អត់ទេ អត់មានអីកំប្លែងផង»ដោយឃើញអ្នកម្ខាងដូចមិនលេងសើចនុងខ្លួនវិញហើយក៏សង្កេតឃើញទឹកមុខដូចជាខ្លារបស់គេផងRinក៏ឈប់សើច ឯRigonវិញក៏សម្លក់នាយម្ដងទៀតរួចក៏ក្រោកដើរចូលបន្ទប់ទឹកបាត់

«ប្លែកម្ល៉េះ គេមកខែទេដឹង»ដោយឃើញRigonដូចជាប្លែកៗRinក៏អង្គុយឆ្ងល់បណ្ដើរអេសក្បាលខ្លួនឯងតិចៗបណ្ដើរ

ប្រហែលជាកន្លះម៉ោងក្រោយទាំងពីរនាក់ក៏បានចុះមកខាងក្រោមក៏ឃើញថាRanនិងYukiរួមទាំងGeminifourth កំពុងតែអង្គុយនៅលើសាឡុងទាំងសើចសប្បាយ

«មានរឿងអីសប្បាយចែកខ្ញុំសប្បាយផង»Rinចូលខ្លួនទៅរកប៉ាៗទាំងពីរហើយក៏ដាក់ខ្លួនគេងពីលើភ្លៅរបស់GeminiFourth

Who is he???(Complete)Where stories live. Discover now