កន្លែងដដែល!

Start from the beginning
                                        

     «អេ..អេ...ភូវីនឯងលឺយើងនិយាយអត់» ផនគេបានយកដៃទៅក្រវីនៅលើមុខភូវីន

     «ហុឺយ!!! អ្វើស្អីឯងនឹងយកដៃចេញទៅ» ភូវវីនដោយឃើញដៃផននៅពីមុខគេបែបនេះក៍ប្រាប់នាយអោយដកចេញ

     «អួយ!! មើលមុខយើងឡើងភ្លឹកហើយនៀគអាវីន!!» ផននិយាយទាំងញញឹម នឹងបានយកដៃរបស់គេទៅប៉ះនឹងចង្កាភូវីនផងដែរ

     «មើស៎!! ដកដៃឯងចេញទៅ ហើយយើងក៍មិនបានមើលឯងឡើងភ្លឹកដែរ កុំជឿជាក់ពេកលឺទេក្មេងតូច!!» ភូវីនបានយកដៃទៅក្រវៀសដៃផនចេញពីមុខរបស់ខ្លួន

     «ត្រូវហើយបងជាក្មេងតូចចំពោះអូន ណាអូនសម្លាញ!!» ស្នាមញញឹមដែលភូវីនស្អប់ក៍លេចចេញមកម្ដងទៀត

     «ហុឺយ!! អាគេបាញ់កុំមកហៅអញអូនសម្លាញ់អី វារអើមណាស់ចង់ក្អូត!! អ៊ាក់!!» ភូវីនក្រោយពីបានជេផនហើយក៍សម្ដែងធ្វើជាក្អួតមក

     «នេះចាញ់កូនរបស់បងមែនទេបានជារកក្អួតបែបនេះ!! » ផននិយាយទាំងញញឹម

     «ចាញ់កូនក្បាលឯងស្អី!!អៃសាត់»
     «No!! ក្បាលបងអត់ចាញ់កូនទេ តែអូនជាអ្នកចាញ់កូនទេតើ!» ផននិយាយហើយលើកដៃក្រវីបញ្ចាក់ថាបដិសែដ

     «បានហើយខ្ចិលឈ្លោះជាមួយនឹងមនុស្សអត់ប្រយោជន៍ណាស់ ទៅជូតទឹកវីញ» ភូវីននិយាយរួចក៍ដើរទៅយកកន្សែងដែលព្យួរទុកនោះសម្ដៅទៅបន្ទប់ទឹកទៅ
    
     «ងូតទឹកប្រយ័តប្រយែងណាខ្លាចប៉ះពាល់ដល់កូនក្នុងផ្ទៃ បងបារម្មណ៍» ផនស្រែកចេញពីខាងក្រៅទៅ

     «អៃសាត់!!» ភូវីស្រែកជេពីខាងក្នុងបន្ទប់ទឹកមកវិញ

..........

     ពន្លឺព្រះអាទិត្យបានចាំងជះចូលមកក្នុងបន្ទប់តាមចន្លោះបង្អួត បានធ្វើអោយយើងឃើញថាមានមនុស្សពីរអ្នកកំពុងតែគេងអោបគ្នាសឹងតែខ្លាចទៅជាខ្លួនមួយទៅហើយ ដៃតូចៗដូចបន្លាក្រូចបានលើកយកមកបាំងពន្លឺថ្ងៃដែលជះចូលមកនោះ រួចក៍បើលភ្នែកតិចៗដើម្បីអោយសាំជាមួយនឹងពន្លឺព្រះអាទិត្យក្រោយពីបានបើកភ្នេកហើយក៍មានអារម្មណ៍ថាដូចជាមានអ្វីធ្ងន់ៗនៅពីលើខ្លួនចឹង ពេលដែលបានមើលទីក្រោមទៅក៍ឃើញថាមានមនុស្សម្នាក់កំពុងតែពេងនៅពីលើខ្លួនរបស់គេនោះគឺជារាងក្រាស់នឹងឯង

     «អាយ៎!! អាចង្រៃហ៊ានគេងចំណេញលើយើងផងហេស៎!! ផ្លាច់!! នេះនែ៎» ភូវីស្រែកជេទៅកាន់ផនហើយក៍យកដៃទៅទះនៅលើែនផ្ពាល់អ្នកម្ខាងទៀតដែលកំពុងតែគេងលង់លក់នៅឡើយ ធ្វើអោយគេភ្ញាក់ក្រញ៉ាង ហើយក៍ស្ទុះងើបមកសួភូវីនដែលអង្គុយជិតនោះ

     «មានរឿងអីមែនទេ!! ភ្លើងឆេះផ្ទះមែន!!» ផនសួរទៅកាន់ភូវីនទឆំងធ្វើមុខឆ្ងល់ ហើយក៍យកដៃទៅស្ទាបនៅកន្លែងដែលភូវីនទះមិញនោះ

     «ភ្លើងឆះផ្ទះ ឳក្មេកហែងអីអានេះ!!» ភូវីសម្លក់ទៅកានផន

     «ឳក្មេកបងក្រែងជាប៉ាអូនឯងមិនចឹង មិចបានជាជេប៉ាខ្លួនឯងចឹងហាស៎ baby!!» ស្នាមញញឹមបែបឌឺដងក៍លេចចេញមកនៅលើមុខរបស់ផន

     «ម៉ាអាគេបាញ់!! ប្រាប់ថាកុំអោយនិយាយអាពាក្យអូនបងនឹងខ្ញុំនៀកវារអើមណាស់ដឹងទេ»
     «អួយ៎!!គ្រាន់តែនិយាយពាក្យអូនបងនឹងក៍ប្រកាន់ដែរហ៎ ok! ចឹងបងឈប់និយាយក៍បាន» ផនលើកដៃokទៅកាន់ភូវីន

     «អាឆ្កួត!!» ភូវីននិយាយហើយក៍ប្រញាប់ដើរចុះពីលើគ្រែទៅបើសិនជានៅទីនេះទៀតច្បាស់ណាស់គេប្រាកដជាខឹងដល់ស្លាប់មិនខានទេ បើផនចេញមកក្បាលរឹងបែបនឹងនោះ

     « Fu*k you» ភូវីនបានលើកដៃកណ្ដាលមុននឹងបិទទ្វាបន្ទប់ទឹក  (មីក្អូននេះអោយតែជេគេហើយដឹងតែរត់តែម្ដងមិនអោយគេតបវិញបានសោះ)

រឿង Myគូដណ្ដឹងWhere stories live. Discover now