ជំពប់ស្នេហ៍ភរិយាសម្អប់៣៩

341 49 10
                                    

រយៈពេលទៅ៣ថ្ងៃដែលណាមជុននិងយុនហ្គីដាក់មនុស្សឱ្យតាមរករាងតូចជីមីនតែគ្មានដំណឹងអ្វីសោះរកចង់ក្រឡាប់ទីក្រុងទៅហើយនៅតែរកមិនឃើញ។
យើងបកមករកអុនសុកវិញម្តងដោយនាយកំលោះចេះតែឆ្ងល់មិនអស់ចិត្តក៏និកបបួលថេយុងទៅផ្ទះរបស់គេដើម្បីចង់ឆែកមើលកាមេរ៉ាយប់ដែលរាងតូចបានធ្លាក់ពីលើកាំជណ្តើរព្រោះពេលនិងគ្រប់គ្នាគេគេងអស់ហើយ ចុះមីននីមកធ្វើអីបានធ្លាក់កាំជណ្តើរបែបនេះ។ពេោព្រមព្រៀងនិងយុងហើយបានអ្នកទាំង២បើកឡានមករកផ្ទះណាមជុន

មាឌល្អិតដៃជើងល្វិតល្វន់ដើរអមដំណើអុនសុកចូលមកក្នុងដោយក្នុងផ្ទះស្ងាត់ឡើងជ្រងំព្រោះអីណាមជុននិងជីនកុំពុងនៅផ្ទះលោកយាយរបស់ខ្លួនមិនទាន់ត្រឡប់មកវិញនៅឡើយ

<ថេយ៍ដឹងទេថាកាមេរ៉ាលាក់ទុកនៅកន្លែងណា>អុកសុកឆ្លៀតបែមកសួរខណ:ពេលថេយុងក្រលេកមើលចុះឡើងៗសង្ស័យមិនដឹងហើយមើលទៅ

< បងចង់ថាខ្ញុំល្ងង់មែនទេ? ផ្ទះខ្ញុំហើយមិនដឹងថាកាមេរ៉ា ប៉ាទុកកន្លែងណានោះ>ថេយបែមកសម្លក់នាយ នេះចេះសួរកពាក្យផ្គើនទៅកើត

< អៃយ៉ា..បងគ្រាន់តែសួរលេងតើ>ថេយុងមិនតបនាយតែក៏យកកាំជណ្តើឡើងទៅដកយកក្លីបកាមេរ៉ានោះឱ្យទៅនាយអុនសុកឱ្យគេឆែកមើល

< នេះបងយកទៅឆេកមើលទៅបើឃើញអីមិនប្រក្រតីប្រាប់ខ្ញុំផងខ្ញុំទៅឆុងកាហ្វេឱ្យបងបន្តិចសិន>ថេយុង

<អ្ហឹម..បងសុំមិនដាក់ស្ករច្រើនទេ>អុកសុក

<បាទ~បងចាំបន្តិចទៅ>ពេលថេយុងទៅបាត់ទើបអុនសុកក៏ចាប់ផ្តើមដោតក្លីបហើយបើកលេបថបមើលដល់ពាក់កណ្តាលយប់ក្នុងរូបដូចដែលឃើញ

"គឺជីមីនចុះមករកទឹកផឹកតែដោយសារសសរផ្ទះបាំងមើលមិនសូវឃើញថាម្នាក់ដែលរាងតូចនៅឈរនិយាយជាមួយនោះជានរណាតែពេលឃើញសូអីនដើរមកខាងលើទើបដឹងថាជានាងហើយក៏ឃើញថានាងចាក់ទឹកឱ្យកំពប់នៅទីនោះបានរាងតូចឡើងកាំជណ្តើរមកក៏រអិលទឹកដែលនាងចាក់នោះឯង"
រាងក្រាស់មើលឃើញហើយនាយសឹងមិនជឿថាសូអៀនហ៊ានធ្វើដល់ដល់ថ្នាក់នេះ

< រួចហើយបងអុនសុក បងមានឃើញអីទេ>ថេយុងក៏ដើរចេញមកវិញហូចពែងកាហ្វេឲ្យទៅនាយ

ជំពប់ស្នេហ៍ភរិយាសម្អប់🔥Where stories live. Discover now