ជំពប់ស្នេហ៍ភរិយាសម្អប់៤

344 27 0
                                    

ល្ងាចបន្តិចរាងក្រាស់ក៏បានមកដល់ផ្ទះមានអ្នកបំរើចាំមកទទួលយ៉ាងត្រឹមត្រូវនិងនាំនាយចូលទៅក្នុងផ្ទះមកដល់ភ្លាមក៏ក្រលេកឃើញលោកស្រីនៅអង្គុយផឹកតែជាមួយនិងក្មួយមហាជើងល្អរបស់នាយក្រសែរភ្នែកគ្រាន់តែទទួលដឹងលឺហើយក៏រៀបនិងធ្វើដំណើរទៅមុខបន្តតែថេយុងរហ័សភ្នែកមុតទាន់
<អ្ហាវ លោកយាយ នោះលោកពូមកដល់ហើយតើ >ថេយុង

< អ្ហេស! យុនហ្គី យ៉ាងម៉េចហើយថ្ងៃនេះហត់ទេកូន>លោកស្រី

<បាទអ្នកម៉ាក់ ធម្មតាទេ! នេះមា៉ក់មកហេតុអីមិនប្រាប់ខ្ញុំឱ្យដឹងមុន>យុនហ្គីនិយាយខណ:ពេលបង្ខំចិត្តរុញរទេសខ្លួនទៅជិតពួកគេដើម្បីនិយាយគ្នាបន្តិចសិន

<ក៏យល់ថាម៉ាក់ទៅណាមកណាមិនដែលឃើញកូនសួរនាំស្រាប់ហើយទើបម៉ាក់មិនប្រាប់.អ្ហា! កូនឆាប់ទៅផ្លាស់ខោអាវទៅនិងនិងបានមកហូបបាយជុំគ្នាម៉ាក់ក៏មានរឿងចង់និយាយជាមួយកូនផងដែរ>នាយកម្លោះលឺហើយក៏ងួកក្បាលនិងមានគេមកជួយរុញនាយទៅរកបន្ទប់ខ្លួន

<លោកយាយ! គាត់មិនសួរខ្ញុំខ្លះទេឬយ៉ាងម៉េច?>ថេយុងនិយាយពេបមាត់ទាំងមិនសុខចិត្តមើលលោកពូគេចុះក្មួយខំមករកនាយតាំងពីប្រលឹមតែពេលជួបហើយបែជាមិនសួរអីបន្តិចសោះ

<ហុឹស.ពូចៅតែបែបនិងកុំប្រកាន់អីតោះទៅរៀបចំម្ហូបវិញ>មិនប៉ុន្មាននាទីម្ហូបត្រូវបានរៀបចំរួចរាល់ទើបលោកស្រីក៏បបួលពួកគេមកញាំអាហារពេលល្ងាចជុំគ្នា
<លឺថាអ្នកម៉ាក់មានរឿងចង់និយាយជាមួយខ្ញុំមែនទេ>មាត់សួរតែភ្នែកក៏សម្លឹងមើលក្នុងចានម្ហូបចាប់ម្ហូបមកញាំជារើយៗ

< យុនហ្គីហា៎! ម៉ាក់គិតថាកូនគួរយកប្រពន្ធទៅល្អដែរទេ>លោកស្រីនិយាយទាំងរាងខ្លាចចិត្តកូនបន្តិច គាត់ចិញ្ចើមគេមកផ្ទាល់ដៃប្រាកដជាដឹងចរឹកគេហើយ

<ហេតុអីនៅសុខៗម៉ាក់ចង់ឱ្យខ្ញុំយកប្រពន្ធហុឹស.មនុស្សពីការដូចខ្ញុំនេះមានគេចង់បានធ្វើជាប្តីដែរមែនទេ>យុនហ្គី

<កុំនិយាយបែបនិងកូនប្រុសម៉ាក់សង្ហាណាស់! ឱ្យតែកូនហើបមាត់ថាចង់បានម៉ាក់និងរកឱ្យភ្លាម>លោកស្រី

ជំពប់ស្នេហ៍ភរិយាសម្អប់🔥Where stories live. Discover now