ជំពប់ស្នេហ៍ភរិយាសម្អប់៧

501 39 0
                                    

មិនប៉ុន្មានឡានក៏បានមកឈប់នៅមុខផ្ទះរបស់លោកស្រីនិងមានគេបើករបងទ្វារជូនពួកគេបើកចូលទៅក្នុង។ គ្រាន់តែឡានមកឈប់ភ្លាមនាយក្រាស់សម្លឹងមើលពីលើបង្អួចមកទាំងមុខស្មើរ រងចាំមើលអនាគតភរិយាគេចុះពីលើឡានមុខមាត់យ៉ាងម៉េចបានម្តាយគេចេះតែចង់ឱ្យខ្លួនគេរៀបការជាមួយម្ល៉េះ?!
<ម៉ោះ!លោកស្រីដើរតិចៗ>រាងតូចចុះពីលើឡានភ្លាមក៏ជួយគ្រាហ៍គាត់ឱ្យដើរតិចៗព្រោះមុននេះជំងឺចាស់លោកស្រីរើឡើងវិញកាលនៅក្នុងឡាន😌

<អ្ហឺម~មីងអស់អីហើយមិនអីទេ>លោកស្រី

< មិនអីយ៉ាងម៉េចលោកស្រី!? យ៉ាងណាក៏ឱ្យអនាគតអ្នកប្រុសនៅទីនេះជូនទៅសម្រាក់ក៏ល្អណា៎>មីងហ្វា

< អ្នកមីង ហៅខ្ញុំថាជីមីន ឬ មីននីធម្មតាៗក៏បានដែរ>មីននី

< មិនបានទេ អ្នកប្រុសជាអនគតកូនប្រសារនៅទីនេះមីងត្រូវតែហៅបែបនិងហើយហុឹស..ហុឹស>រាងតូចសើចតបទៅគាត់ទាំងមិនសូវសមព្រោះតែឈ្មោះហៅថ្មីរបស់ខ្លួនវារាងទើសត្រចៀកមិចមិនដឹង

< ឈ្មោះពិរោះដល់ហើយយើងនេះ.អឺម និយាយអី៊ចឹងចុះឯណាយុនហ្គី?! គេមិនទាន់មកពីធ្វើការវិញទេហ្អេះ?>លោកស្រី

< ម៉ាក់រកខ្ញុំមានការអីទៅ? >និយាយមិនទាន់ផុតពីមាត់ផងនាយអង្គរក្សសុងជឺក៏រុញចៅហ្វាយមកស្វាគមន៍ម្តាយនិងអនាគតភរិយាបាត់ទៅហើយ ឯជីមីនវិញពេលឃើញគេភ្លាមកាយតូចចាប់ផ្តើមភ័យញ័រៗដូចកូនមាន់ធ្វើមើលតែជួបខ្លា
ចំនែកនាយក្រាស់វិញក៏ដាក់ក្រសែរភ្នែកសម្លឹងមើលទៅកាយតូចបន្តិចផងដែរមុននិងដាច់ចិត្តសួរទៅកាន់លោកស្រី

<ក្រែងថាព្រឹកមិញនេះម៉ាក់ខំទៅរកខ្ញុំដល់ក្រុមហ៊ុនចង់នាំកូនប្រសារម៉ាក់មកឲ្យខ្ញុំស្គាល់ហ្អេះ!?  ចុះឥឡូវនេះកូនប្រសាម៉ាក់នៅឯណា?មិនយកមកជាមួយទេរឺហុឹស .>នាយក្រាយលើកចិញ្ចើមសួរទៅលោកស្រីទាំងហួសចិត្ត ម៉េចក៏មិនឃើញអនាគតប្រពន្ធគេចឹង ឃើញតែក្មេងប្រុសនឹងមិនដឹងមកពីណាទៀតលោក?ឯលោកស្រីវិញឮហើយក៏អត់សើចមិនបាន

<កូននេះចំជាមានភ្នែកអត់ប្រស្រីមែនចុះគេនៅមុខកូននោះជានរណាវិញបើមិនមែនជាអនាគតប្រពន្ធកូន?>លោកស្រី

ជំពប់ស្នេហ៍ភរិយាសម្អប់🔥Where stories live. Discover now