ជំពប់ស្នេហ៍ភរិយាសម្អប់៣៣

357 48 7
                                    

នៅថ្ងៃចុងសប្តាហ៍ក៏មកដល់មីននីក៏ងើបឡើងរៀបចំបត់បែនអាវចូលវ៉ាលីតូចព្រោះអីថ្ងៃនេះគេសន្យានិងថេយុងថានឹងទៅដើរលេងនៅកោះJejuស្នាមញញឹមលើថ្ពាល់តូចទាំងពីរគូក៏បញ្ចេញឡើងទាំងមិនបានព្រៀងទុកព្រោះនេះជាលើកទីមួយហើយដែលគេមានឧកាសបានដើរលេងជាមួយមិត្តជាទីស្រលាញ់របស់គេបែបនេះ

<មើលទៅអ្នកប្រុសដូចសប្បាយចិត្តខ្លាំងណាស់ថ្ងៃនេះ>អ្នកបំរើដែលនៅជួយបត់អាវនោះឃើញទឹកមុខរាងតូចខុសប្លែងធម្មតាក៏និយាយដាក់របៀបបង្អាប់លេង

<មែនហើយមិនដែលបានឃើញអ្នកប្រុសញញឹមស្រស់បែបនេះទេ>ឮអ្នកបំរើថាដូចនេះមីននីក៏រៀបតែតបតែក៏ត្រូវផ្អាក់វិញក្រោយមានអ្នកខ្លះមកកាត់សម្តីគេមុន

<រឿងអីមិនសប្បាយចិត្តបើបានទៅដើរលេងជាមួយប្រុសស្នេហ៍ហើយនោះមែនទេ?>សូអីនចូលមកទាំងអោបដៃចូលគ្នានិយាយមើលតែខ្លួនឯងនឹងគ្រូទាយ

<អ្នកនាងទៅដឹងមកពីថាខ្ញុំទៅដើរលេងប្រុសស្នេហ៍នោះ>រាងតូចឮហើយឡើងហួសចិត្តកោតតែនាងចេះនិយាយពាក្យនេះចេញមករួច

< រឺក៏មិនពិត?! ថាមិនត្រូវកូនក្នុងពោះឯងនោះមិនមែនជាកូនយុនហ្គីផងក៏អាចថាបានហិហិ>នាងថាហើយក៏ឆ្លៀតសើចបញ្ឈឺចិត្តរាងតូចថែម

< អ្នកនាងដូចជ្រុលពេកហើយណា៎!!>កាយតូចខឹងឡើងក្រហមមុខងើបឈរមកនិយាយទល់មុខនាងឯអ្នកបំរើក៏តាមចាប់កាយតូចកុំអោយច្រឡោតព្រោះខ្លួនកុំពុងមានពោះពង់ជិតគ្រប់ខែហើយបើរាប់មើលទៅ។ បានបន្តិចសំឡែងក្រលធំរបស់រាងក្រាស់ពន្លឺឡើងកាត់ចង្វាក់អ្នកទាំងពីរ

<មានរឿងអី??>យុនហ្គី

< យុនហ្គី..មើលចុះខ្ញុំគ្រាន់តែមកប្រាប់មីននីថាខ្ញុំសុំទៅលេងកោះជេជូជាមួយផងគេក៏ច្រឡោតខឹងខ្ញុំទៅកើតដែរ>សូអីនឮនាយសួរបែបនេះក៏ប្រញាប់ចូលទៅអោបដៃនាយនិយាយយកតែត្រូវខ្លួនឯង

<នាងប្រាប់ខ្ញុំតាងពីកាល ថាសុំខ្ញុំទៅ??ហើយនាងដឹងមកពីណាថាខ្ញុំទៅកោះជេជូ??>មីននីសួរបកទៅនាងវិញប៉ិនណាស់អារឿងកុហកគេហ្នឹងសង្ស័យកូននាងហ្នឹងកុហកគេដែរហើយមើលទៅ🙄

ជំពប់ស្នេហ៍ភរិយាសម្អប់🔥Where stories live. Discover now