ជំពប់ស្នេហ៍ភរិយាសម្អប់៣២

501 51 10
                                    

<សូអីន..>នាមជាឪពុកក្រោយឃើញកូនស្រីលោតជង្គងនៅចំពោះមុខគេបែបនេះក៏ចង់ចូលទៅឃាត់តែនាងក៏និយាយកាត់ដំណើរឪពុកនាងមុន

<ប៉ា..កុំឃាត់ខ្ញុំ មនុស្សដូចជាខ្ញុំនេះទោះលុនតួក្រាបសំពះប្រពន្ធលោកអគនាយក១០០ដងក៏មិនគ្រប់គ្រាន់និងកំហុសមួយនោះដែរហ្អឹកសុំទោសមីននីហ្អឺ.>សូអីននិយាយទាំងដាបទឹកភ្នែកដល់រាងតូចនិកស្មានតាមមិនទាន់នាងពិតមែន

<បានហើយ!! អ្នកនាងក្រោកឡើងមកខ្ញុំគ្មានតម្លៃអីឱ្យអ្នកនាងដែលមានពូជអំបូល្អមកក្រាបសំពះខ្ញុំនោះទេ>នាយតូចទើសភ្នែកនិងនាងជាខ្លាំងក៏ចូលមកលើកនាងក្រោកឡើងវិញ

< អ្ហឺក..អគុណឯងណាស់មីននីដែលមិនប្រកាន់ខឹងខ្ញុំចាប់ពីថ្ងៃនេះទៅយើងសុំផ្ញើខ្លួននិងឯងផងយើងធ្វើខុសអីកុំប្រកាន់យើងអីបានទេហ្អឺក>សូអីន

<មិន_មិនអីទេ..!>រាងតូចក៏ប្រឹងនិយាយខាំមាត់ខាំចិត្តនិយាយតបទៅនាងវិញស្របពេលទ្រូងខាងឆ្វែងរបស់គេសឹងប្រេះស្រាំទៅហើយបើអាចចង់តែយំស្រែកអោយអស់ចិត្តហេតុអីក៏យុនហ្គីធ្វើមកលើគេដល់ថ្នាក់នេះចំណែកនាងល្អក៏ក្រោកមកអោបនាយតូចធ្វើជាសប្បាយចិត្តណាស់ទាំងដែលទឹកមុខពីក្រោយខ្នងនាងសែនស្អប់នាងតូចជាងអីទៅទៀត

ក្រោពីនិយាយត្រូវរូវគ្នារូចហើយលោកលីក៏ត្រឡប់ទៅវិញដោយទុកសូអីននៅជាមួយយុនហ្គីក្នុងនាម នាងជាអ្នកពពោះកូនរបស់រាងក្រាស់ចំណែកយុនហ្គីក៏ឱ្យអ្នកបំរើក្នុងផ្ទះរៀបចំបន្ទប់ឱ្យនាងស្នាក់នៅក្បែរបន្ទប់គេចំណែកសូអីនតាងតែបានឈានចូលមកនៅផ្ទះនេះមកនាងតោងដៃរាងក្រាស់ជាប់មិនប្រលែងសោះសូម្បីតែពេលញាំអាហារពេលព្រឹកនេះអីចឹងនាងអង្គុយជិតរាងក្រាស់ទុកឱ្យប្រពន្ធគេនៅឆ្ងាយពីស្វាមីគេទៅវិញ

<យុនហ្គីចាប់ម្ហូបឱ្យខ្ញុំផងចាប់អត់ដល់ទេ>នាងល្អស្តីទៅនាយ យុនហ្គីក៏មិនមាត់ចាប់ម្ហូបឱ្យនាងដាក់ចានឱ្យគេ

<អគុណហើយហិហិ..កូនសម្លាញ់ឃើញទេឪពុកកូនគេល្អប៉ិនណា៎>នាងនិយាយទៅកាន់រាងក្រាស់ហើយសឹមបែមកអង្អែលពោះខ្លួននិយាយដាក់កូននាងធ្វើឱ្យរាងតូចអង្គុយក្បែរនោះលេបបាយសឹងតែអួលដើមក ឪកូនអីចឹងហ្អេះ? ចុះរូបគេនិងកូនដែលនៅក្នុងពោះគេប៉ោងប៉ិនកញ្ជើរហើយនេះតើឪពុកគេនៅឯណា?😭

ជំពប់ស្នេហ៍ភរិយាសម្អប់🔥Onde histórias criam vida. Descubra agora