ជំពប់ស្នេហ៍ភរិយាសម្អប់ ១២

321 25 0
                                    

រសៀលបន្តិចណាមជុនក៏លាម្តាយត្រឡប់ទៅវិញរួមទាំងលោកយាយលោកតាយុនហ្គីផងគាត់ក៏ត្រូវត្រឡប់ទៅវិញនៅថ្ងៃនេះដូចគ្នាលើកលែងតែថេយុងដែលមិនទាន់ទៅវិញ

<ជុន កូនមិនគិតគេងទីនេះមួយយប់សិនទេហ្អេះ>អ្នកជាម្តាយក៏ទទួចសុំឱ្យកូនគេងទីនេះមួយយប់សិនព្រោះកម្របានជួបគ្នាណាស់

<អត់ទេអ្នកម៉ាក់ខ្ញុំមានការងារធ្វើច្រើនចាំខ្ញុំឧស្សាហ៍មកលេងអ្នកម៉ាក់ណា>ណាមជុន

<អ្ហឺមក៏បានសំណាងល្អណា៎>លោកស្រី

<បាទអ្នក ម៉ាក់!! បងប្រុសខ្ញុំទៅសិនហើយ>ណាមជុនក៏បែមកលានាយជាបង

<អ្ហឺម..>លោក..មើលសម្តីបងប្រុសល្អ😐

រាត្រីឈានចូលមកដល់រាងក្រាស់ស្លៀកពាក់រួចក៏មានបំណងឡើងមកគេងយកកម្លាំងព្រោះស្អែកទៅធ្វើការវិញនាយតូចឃើញបែបនេះក៏ដើរទៅរកគេ
<មោះចាំខ្ញុំជួយលោក!>រាងតូចក៏និយាយបែបសោះកក្រោះបែបអន់ចិត្តនិងនាយតាំងថ្ងៃបំបាក់មុខគេនៅតុអាហារលើកមុន

<ឯងចង់ជួយយើងមែនទេ>

<ត្រូវហើយ>

< បើអីចឹងជួយនៅឱ្យឆ្ងាយពីយើងបន្តិចទៅ កុំមករញីរញៃនិងយើងទៀតបានទេគួរឲ្យធុញណាស់>នាយថាហើយក៏ជួយខ្លួនឯងហើយដាក់ខ្លួនបែខ្នងគេងធ្វើមិនដឹង

< ខ្ញុំគួរឱ្យធុញដល់ថ្នាក់ហ្នឹងមែនទេ>នាយតូចបានតែគិតសួរខ្លួនឯងនេះនៅក្បែរគេតែបន្តិចសោះគេរអូថាធុញរាល់លើកហើយចុះតទៅមុខទៀតនោះយ៉ាងម៉េចវិញ?

កាត់មកព្រឹកស្អែកជីមីនក៏ក្រោកមុននាយរាល់លើក សំអានខ្លួនរួចហើយក៏ទៅចង្រា្កនបាយធ្វើម្ហូបមុនអ្នកបំរើទៅទៀត

<មីននីឯងនៅធ្វើអី>ថេយុងក៏ដើរមករកមិត្តតែក៏ប្រទះនៅចង្រ្កានបាយល្មម

<មិនឃើញទេថាយើងនៅធ្វើម្ហូប>ជីមីនក៏តបទាំងដៃនៅឆ្លៀតបកខ្ទឹមបណ្តើរ

<មិនបាចធ្វើទេមោះ>និយាយហើយក៏ចាប់អួសដៃមិត្តចេញមកក្រៅ

< អេឯងនាំយើងទៅណាថេយ៍ឈប់សិន>ជីមីន

<យើងនាំឯងទៅហាង>ថេយុង

ជំពប់ស្នេហ៍ភរិយាសម្អប់🔥Nơi câu chuyện tồn tại. Hãy khám phá bây giờ