ជំពប់ស្នេហ៍ភរិយាសម្អប៣១

327 35 2
                                    

នៅក្នុងករិយាល័យរបស់យុនហ្គី
កាលដែលលោកលីហៅគេមកគឺមកនិយាយគ្នាទាក់ទងនិងរឿងសូអីនជាមួយនិងនាយនិងឯងគាត់ចង់ដឹងចិត្តរាងក្រាស់ថាគិតយ៉ាងម៉េចចំពោះកូនស្រីរបស់គាត់

< ខ្ញុំដឹង~ថាសូអីនគេនៅក្មេង
ខ្វះការពិចារណា ហើយខ្ញុំក៏មិនចង់សារើវាដែរចាត់ទុកថាវាកន្លងហួសចុះសំខាន់សុំតែកុំឲ្យទំនាក់ទំនងគ្រួសារយើងទាំងពីរទាស់ទែងគ្នាទៅបានហើយ>លោកលីចាប់ផ្តើមនិយាយស្របពេលគាត់លើកពែងតែមកផឹក

<តើលោកត្រូវការអីឱ្យប្រាកដឆាប់និយាយមក>ឃើញលោកលីនៅនិយាយវែកញែករកតែត្រូវបែបនេះនាយក៏សួរទៅគាត់ឲ្យឆាប់ចប់រឿងព្រោះនាយក្រាស់ជាមនុស្សហ្មត់ចត់គេមិនចូលចិត្តសាំញាំច្រើនទេឯដៃមាំរបស់នាយក៏លើកកាហ្វេមកក្រេបបន្តិចមុននិងលោកលីនិយាយ

<កូនអីន!!គេមានផ្ទៃពោះហើយ>លោកលី

<អ្ហួក.អ្ហឺក.>គ្រាន់តែឮភ្លាមយុនហ្គីក៏ឈ្លួកកាហ្វេមុននេះ ស្អីមានមានផ្ទៃពោះយល់សុបិន្តទាំងកណ្តាលថ្ងៃមែនហ្នឹង🥲

< ហើយឪពុកក្មេងគឺជាលោក..រឿងនេះលោកប្រាកដជាដឹងច្បាស់ហើយមែនទេ >លោកលីមិនចង់បញ្ជាក់ថានាយធ្លាប់ធ្វើអ្វីខ្លះមកលើកូនស្រីគាត់ក៏កាត់ឱ្យនាយយល់

<....>រាងក្រាស់មិននិយាយគេនិកស្មានមិនដល់ថានាងមានផ្ទៃពោះពិតមែនម៉េចនិងអាចនោះវាមិនសុំទាល់តែសោះ

<កូនអីនគេខូចចិត្តខ្លាំងណាស់ថែមទាំងនិយាយថាលោកគ្មានទំនួលខុសត្រូវលើនាងនោះទេ តើលោកគិតយ៉ាងម៉េចវិញខ្ញុំគ្រាន់តែសង្ឃឹមថាលោកនិងមានទំនួលខុសត្រូវលើកូនខ្ញុំខ្លះណាលោកមីនយុនហ្គី>គាត់និយាយទាំងសម្តីមាំទៀមទារឲ្យយុនហ្គីទទួលខុសត្រូវលើកូនស្រីរបស់គាត់ជាខ្លាំងឯយុនហ្គីវិញគេនិកគិតតាំងពីដំបូងមកម្លេះគេមិនអាចអត្មានិយមនោះទេបើសិននាងមានកូនពិតមែន

<បើខ្ញុំធ្វើគឺខ្ញុំហ៊ានទទួល>ឮសម្តីរាងក្រាស់ហើយស្នាមញញឹមលើថ្ពាល់បុរសចំណាស់លេចឡើងស្មានមិនដល់ថាយុហ្គីនិយាយងាយយ៉ាងនេះទេ

<ល្អណាស់ ខ្ញុំមិនសោកស្តាយពិតមែនដែលបានស្គាល់មនុស្សដូចជាលោក ហើយខ្ញុំក៏ត្រែកអរពេលបានលោកមកធ្វើរកូនប្រសារខ្ញុំណាហុឹស..ហុឹស>លោកលី

ជំពប់ស្នេហ៍ភរិយាសម្អប់🔥Where stories live. Discover now