ជំពប់ស្នេហ៍ភរិយាសម្អប់៨

298 25 0
                                    

ក្រុងសេអ៊ួល
ព្រលឹមមិនទាន់លោកស្រីឱ្យអ្នកបំរើទៅហៅរាងក្រាស់និងមីននីមកហូបអាហារពេលព្រឹកជុំគ្នា រួចរាល់ក៏មកពិភាក្សាគ្នាបន្តិចបន្តួចនៅបន្ទប់ទទួលភ្ញៀវមុននិងយុនហ្គីចេញទៅធ្វើការ

<ឥឡូវនេះកូនៗក៏ដឹងទាំងសងខាងហើយមែនទេ>លោកស្រី

< ដឹងរឿងអីទៅអ្នកម៉ាក់>យុនហ្គីជ្រួញចិញ្ចឹមចូលគ្នារឿងអីទៀតហើយ

< អ្ហេ..កូននេះ គឺម៉ាក់ចង់ឱ្យកូនរៀបការនិងប្អូននោះអី >លោកស្រី

<រៀបការ?!.. ម៉ាក់ចង់ឱ្យខ្ញុំរៀបការនិងក្មេងនិងមែនទេ??>យុនហ្គីសួរបញ្ជាក់ ខ្លាចថាខ្លួនស្តាប់ច្រឡំ គេស្ទើរមិនជឿថាម្តាយខ្លួនចង់យកក្មេងនេះមកធ្វើជាប្រពន្ធរបស់គេពិតមែនគ្រាន់តែឃើញពីដំបូងសោះឃ្នើសចិត្តសឹងអីហើយចុះទម្រាំតែឃើញរាល់ថ្ងៃទៀត

< មែនហើយ ម៉ាក់ចង់ឱ្យកូនទាំងពីរៀបការនិងគ្នា យុនហ្គី..ម៉ាក់មិនចង់បានអីពីកូនទេក្រៅពីរឿងមួយនេះបានទេ>គាត់មិននិយាយតែមាត់នៅឆ្លៀតចាប់ដៃរាងក្រាស់មកក្រសោមដៃរាងតូចពីលើថែមទៀតផងឯមីននីក៏លួចសម្លឹងមើលទឹកមុខយុនហ្គីបន្តិចក៏ដឹងថាម្ចាស់គេមិនពេញចិត្យបាត់ហើយ

< ម៉ាក់គ្រាន់តែសង្ឃឹមថា..កូននិងទទួលប្អូន ហើយនិងមើលថែប្អូន ឱ្យគេមានក្តីសុខខ្លះ វាក៏ជាក្តីសុខសម្រាប់ស្ត្រីចាស់ដូចជាម៉ាក់ម្នាក់នេះដែរហុឹស..បានទេកូន>លោកស្រីប្រើទឹកមុខកំសត់ៗព្យាយាមនិយាយលួងលោមបន្ទន់ចិត្តរាងក្រាស់តែអ្នកម្ខាងទៀតនៅតែទឹកមុខមាំមិនប្តូរ

<អ្ហឺម.ម៉ាក់យល់ ម៉ាក់មិនបង្ខំពួកកូនទេហុឹស.ចាស់ណាស់ហើយរស់នៅបានយូរប៉ិនណាទៀតទៅហុឹក.គួរស្តាយណាស់>លោកស្រីធ្វើជាអន់ចិត្តបែរមុខចេញរហូតដល់យុនហ្គីនាយក៏ហើបមាត់និយាយ

< នរណាថា?? បើវាជាបំណងម៉ាក់ទៅហើយ ខ្ញុំប្រាកដជាព្រមនិងមើលថែរគេឱ្យមានក្តីសុខខ្លាំងបំផុត>នាយតបទាំងទឹកមុខស្មើរថែមទាំងបាញ់ក្រសែរភ្នែកត្រជាកស្រឹបមករកកាយតូចដែលនៅចំពោះមុខខ្លួនដល់ថ្នាក់មីននីលេងហ៊ានងើបមុខឡើង

ជំពប់ស្នេហ៍ភរិយាសម្អប់🔥Where stories live. Discover now