ជំពប់ស្នេហ៍ភរិយាសម្អប់២៣

664 61 9
                                    

<មែនហើយសូម្បីតែប្តីគេក៏នាងតោងមិនរើសមុខដែរមែនដែរទេ>សម្លេងដែលញិចៗបែបនេះក៏មិនខុសពីថេយុងទេគេខំស្កាត់មកពីឆ្ងាយមកលេងនិងមិត្តកាត់ព្រឹក ហើយស្មានថាគេមិនដឹងហេស អោបដៃអោបជើងគ្នាតាំងពីចុះមកពីលើឡាននោះគេឃើញហើយក្តៅចិត្តខឹងលើសប្រពន្ធគេទៅទៀតប្រាប់ឱ្យដឹងចុះ។
ឯសូអីនវិញពេលដែលឮគេនិយាយបែបនេះនាងក៏ក្រញាប់ងាកមកមើលម្ចាស់សំឡែងភ្លាមៗ ពេលដឹងថាជាថេយុងនាងក៏ធ្វើជាញញឹមស្រាលដាក់ទៅកំលោះតូចហើយក៏និយាយឌឺដងទៅកាន់គេ

< ហៃយ៉ា..ថេយុង~ជួបឯងទៀតហើយ
នេះពិតជានិស្ស័យមែន តើឯងមកលេងនិងអនាគតម្តាយមីងរបស់ឯងមែនដែរទេហ្នឹង!!?>បញ្ចប់សម្តីនាងហើយកំលោះតូចថេយុងចំហ៎មាត់ជ្រេញរឹកនាងជាខ្លាំងចេះស្រមៃហួសកម្រិតទៅកើតដែរ

<អ៊ែក~ខ្មើមណាស់!! ប្រាប់ឱ្យដឹងចុះពូយើងគេមានប្រពន្ធហើយកុំល្ងង់ពេកនាងល្ងង់>ថេយុង

<ថេយ៍~ឯងកុំទៅឱ្យថាគេអីចឹងអី>ពេលឮថេយុងនិយាយដាក់នាងបែបនេះជីមីនក៏ហាមាត់ឃាត់មិត្តព្រោះមិនចង់ឲ្យមានរឿងវែងឆ្ងាយទៀតនាំតែទុក្ខដាក់ខ្លួន

<យ៉ាងម៉េចឯងនិង?? នាងមកចង់យកប្តីឯងហើយឯងនៅកាន់ជើងនាងទៀតហ្អេះ>ថេយុងស្រែកកំហោកដាក់មិត្តគួរណាតែកាន់ជើងគ្នាឯងម៉េចមកហាមគេឱ្យឈប់អីចឹង??

<នរណាយកប្តីនរណាឲ្យប្រាកដទៅហ្ន៎??
ប្រាប់ឯងឱ្យដឹងចុះយើងគឺជាអនាគតប្រពន្ធលោកពូរបស់ឯងណា៎ថេយុង>សូអីន

<នេះប្រពន្ធគេនៅនិងមុខនាងហើយនាងហ៊ាននិយាយពាក្យនេះចេញទៅរួចដែរហ្អេះម្តេចក៏ឃ្លានប្តីគេខ្លាំងម្លេះ>ថេយុងក៏និយាយទៅនាងថែមទាំងចង្អុលទៅជីមីនបញ្ជាក់ថារាងតូចជាភរិយារបស់មីនយុនហ្គីធ្វើឱ្យនាងច្រឡោតកំហកឡើងភ្លាម

<តែផ្តាស់!! វានិងមែនទេជាប្រពន្ធលោកអគនាយកហុឹស..នេះឯងខឹងយើងពេលយើងក្លាយជាម្តាយមីងរបស់ឯងដល់ថ្នាក់រកពាក្យកុហកលែងត្រូវហ្អេះហុឹ.ហុឹស
>នាងម៉េចនិងជឿទៅបើយុនហ្គីជាអ្នកនិយាយខ្លួនឯងថាមីននីជាអ្នកបំរើគេសោះនិង

<មិនបានអង្វរឲ្យនាងជឿទេ បើនាងជាមនុស្សឆ្លាត បង្ហើបតែបន្តិចក៏គេយល់មិនចាំបាចមកអង្គុយបកស្រាយដូចបកចេកនោះទេមែនដែរទេ>ថេយុងក៏មិនឱ្យចេញសម្តីនាងដែរ ឯជីមីនវិញចេះតែទាញដៃមិត្តឱ្យបញ្ឈប់ត្រឹមនិងបានហើយតែថេយុងម៉េចនិងព្រមនោះ

ជំពប់ស្នេហ៍ភរិយាសម្អប់🔥Where stories live. Discover now