ជំពប់ស្នេហ៍ភរិយាសម្អប់, ៣

423 30 0
                                    

<ឈប់ភ្លាមណាស់អ្នកស្រី>
<ហ្អឹក.អ្នកមីង>មីននីក្រលេកមើលទៅប្រភពសម្លែងក៏ឃើញថាជាអ្នកមីងដែលខ្លួនបានជួយគាត់កាលពីល្ងាចមិញតែគាត់មកលើកនេះមិនមែនធម្មតាទេគឺមានអង់រក្ស2/3អ្នកនៅពីក្រោយខ្នងគាត់ហើយខ្លួនគាត់ក៏ពាក់អាវបែបអ្នកគ្រប់គ្រងក្នុងក្រុមហុ៊ននិងមានកាន់កាបូបនិងផ្លិតមួយដើមនៅក្នុងដៃផងដែរ។

<ស្អីគេ?!.អ្ហស!ការពិតលោកស្រីនេះទេហ្អេះ ហើយមកពីណាបានមកចេះដឹងរឿងគេម្លេះ>អ្នកស្រី

<មិនមែនចេះដឹងទេ ខ្ញុំដើរឆ្លងកាត់ទីនេះធម្មតា ចៃដន្យអីក៏ឃើញទិដ្ឋភាពបែបនេះវាចេះតែទឹសភ្នែកទៅ>

<ខំធ្វើការតែលោកស្រីទៅ វាជារឿងគ្រួសាររបស់ខ្ញុំមិនទាក់ទង់និងលោកស្រីទេ មីននីឯងមកនេះ>អ្នកស្រីវាងគីមនិយាយហើយក៏ចាប់ដៃរាងតូចឱ្យមកនៅពីក្រោយខ្នងគាត់មើលទៅក៏ដឹងថាលោកស្រីម្នាក់មិនមែនមកល្អឡើយ

<និយាយភាសាធម្មតាជាមួយអ្នកស្រីប្រហែលមិនចេះស្តាប់គ្នាទេមើលទៅ នេះលុយមួយចំនួនគ្រប់គ្រាន់ទេប៉ិននិងកុំចាំបាចដល់ថ្នាក់យកកូនទៅលក់សងបំណល់អីអាណិតក្មេងផង>អ្នកស្រីវាងគីមធ្វើជាអឺតក-មើលលុយក្នុងកាបូបតូចនោះបន្តិចហើយក៏លួចញញឹមញញែមខុសអីតែមីននីអារម្មណ៍ចាប់ផ្តើមច្របូកច្របល់និកឆ្ងល់ថាហេតុអីក៏លោកស្រីម្នាក់នេះដឹងរឿងគ្រួសារបស់ខ្លួន
<ហុឹស..គ្រាន់ គ្រាន់តែជាកាក់លុយនិងហ្អេះ >អ្នកស្រី

<អ្ហស.ត្រូវហើយភ្លេចគិតថាមុខអ្នកស្រីដូចជាក្រាស់ខ្លាំងណាស់បើជះលុយស្តើងពេកក៏វាក៏មិនកើតដែរ ហុឹស..ឆាប់ប្រាប់មកតើអ្នកស្រីចង់បានប៉ុន្មានខ្ញុំអោយ ? ហើយខ្ញុំនិងយកគេផ្តាច់និងមិនឱ្យគេមកជាន់ទីនេះជាដាច់ខាត>លោកស្រីនិយាយផ្តាច់អហង្ការធ្វើឱ្យមីននីនៅពីក្រោយម្តាយបើកភ្នែកធំៗទាំងភ្ញាក់ផ្អើលចិត្តក៏ចេះតែភ័យខ្លាច ខ្លាចថាខ្លួននិងត្រូវទៅឆ្ងាយពីផ្ទះពិតមែន

<ហុឹស.សោកស្តាយខ្លាំងណាស់ គិតហែ៎ថាលោកស្រីមានលុយក្នុងដៃហើយចង់ធ្វើអ្វីក៏បាននោះដរាបណាខ្ញុំនៅរស់វាជាកូនរបស់ខ្ញុំជាកម្មសិទ្ធិខ្ញុំ ហើយខ្ញុំចង់យកវាឱ្យទៅនរណាក៏បានដែរព្រោះវាជាកូនរបស់ខ្ញុំ!មិនមែនជាកូនលោកស្រីទេ!!>

ជំពប់ស្នេហ៍ភរិយាសម្អប់🔥Where stories live. Discover now