ជំពប់ស្នេហ៍ភរិយាសម្អប់២៦

620 53 7
                                    


<សូអីន..!!>ក្រោយឮសំឡែងនាងយុនហ្គីក៏ចោលក្រសែភ្នែកមករកយ៉ាងលឿនព្រមទាំងឧទានហៅឈ្មោះនាងតិចៗទាំងភ្ញាក់ផ្អើលរីឯសូអីនវិញក្រោយឃើញបែបនេះនាងក្រមុំក្តាប់ដៃណែនមួយទំហឹងប្រឹងលាកក្រោមសំពត់ជាប់

<អួក!.អ្ហួយយ...ស្ហឺត!ឈឺណាស់>មិនចាំយូររាងក្រាស់ក៏ប្រលែងចង្កេះរាងតូចស្តើងចេញពីគេវិញថែមទាំងរុញមីននីដែលនៅលើភ្លៅរបស់នាយនោះចេញទៀតផងធ្វើឱ្យរាងតូចឡើងចង់ទលខ្យល់លើកដៃមកអង្អែលត្រង់ត្រគៀករបស់ខ្លួនព្រោះឈឺ

< អ្ហឺក..អ្ហឺម សូ-សូអីនមកទីនេះធ្វើអី??>យុនហ្គីធ្វើជាមិនខ្ចីឮរាងតូចដែលកុំពុងតែរអ៊ូថាឈឺនោះទេបែជាពាក់មុខយក្សយ៉ាងរហ័សរួចសួរទៅនាងអស់ក្រមុំនោះវិញឯសូអីនវិញក្រោយឃើញរាងក្រាស់ទម្លាក់រាងតូចចេញពីគេបែបនេះនាងក៏ញញឹមសមចិត្តប្រញាប់រត់ទៅរកគេទាំងអោបថើបនៅចំពោះមុខមីននីស្តែងៗតែម្តងមិនគិតថាក្រែងចិត្តប្រពន្ធគេអីបន្តិចសោះ!!

< សុឺត..ហេតុអីក៏មិនប្រាប់សូអីនថាលោកបានវះកាត់ជើងដឹងទេថាសូអីនបារម្ភ
ប៉ុណ្ណា>សូអីលើកដៃមកក្រសោបថ្ពាល់នាយរួចនិយាយទាំងពេបមាត់ឯមីននីឃើញហើយជ្រេញនាងជាខ្លាំងចង់តែទៅចាប់ហែកនាងទេតែអ្វីៗវានៅត្រង់ចំណាត់ថ្នាក់របស់ខ្លួន🥺

<ក៏ព្រោះតែមិនចង់ឱ្យបារម្ភទើបមិនប្រាប់នោះអី>យុនហ្គី

<ហុឹស..ធ្វើបែបនេះសូនអីបារម្ភកាន់តែខ្លាំងទៀតផង.តោះយើងទៅនិយាយកន្លែងផ្សេងទៅល្អដែរទេនៅទីនេះទាស់ទែងណាស់ហើយក៏ស្អុះស្អាប់ទៀតផង>នាងតូចដៀងភ្នែកមើលទៅមីននីលក្ខណ:ថាដោយប្រយោលចំណែករាងតូចមានតែឈរអោនមុខចុះធ្វើមិនឮតែក្នុងចិត្តក៏មិនប្រាកដថាមិនឈឺនោះដែរ

<ល្អតោះយើងទៅ!!>រាងក្រាស់ក៏ញញឹមយល់ព្រមសូអីនក៏ទាញរទេសយុនហ្គីចេញទៅសួនមុខផ្ទះតែពីអ្នកគេធ្វើដូចជាគូស្នេហ៍ចឹង មីននីវិញមានតែដកដង្ហើមចោលបណ្តោយយទៅតាមគេទៅវាប្រសើជាងព្រោះមិនចង់មានរឿងដោយសារខ្លួនគ្មានឥទ្ធិពលអីលើគេផងនិង??
___
ក្រលែកមកមើលយុនហ្គីនិងនាងវិញពួកគេទាំងពីរចេះតែនិយាយគ្នាជារើយៗតែទឹកមុខសូអីនដូចមិនសូវរីកសោះរាងក្រាស់ឃើញបែបនេះក៏និយាយលួង

ជំពប់ស្នេហ៍ភរិយាសម្អប់🔥Место, где живут истории. Откройте их для себя