"ស្រាទាប់ទី៤????" ជីមីន

"ហេតុអីធ្ងន់ធ្ងរម្លេះ???" ថេយ៉ុង

"បើតាមខ្ញុំគិតបញ្ហាដែលអាចនាំឲ្យស្បែករបស់លោកស្រីបែបនេះគឺមកពីទឹកអាសុីតមិនមែនរលាកភ្លើងទេ..." លោកគ្រូពេទ្យកែសម្ភស្ស

"ទឹកអាស៊ីត???" ថេយ៉ុង

"កាលនោះអូនឈឺចាប់ប៉ុណ្ណាទៅ????" ជីមីននិយាយទាំងអួលៗដើមក

"តើមានវិធីព្យាបាលបានទេលោកគ្រូពេទ្យ???" ថេយ៉ុង

"បាទបាន... ប៉ុន្តែបើសិនជាចង់បានមុខមាត់លោកស្រីកាលពីមុនគឺមិនអាចទេ... ដោយសារតែមុខមាត់លោកស្រីរងរបួសពេករីឯឆ្អឹងក៏ប៉ះពាល់ដូច្នេះខ្ញុំបានត្រឹមតែកែប្រែមុខមាត់ថ្មីឲ្យលោកស្រីប៉ុណ្ណោះ" លោកគ្រូពេទ្យកែសម្ភស្ស

"ចុះស្បែកមុខនេះអាចព្យាបាលបានមែនទេ???" ជីមីន

"មិនបានទេ... ស្បែកមុខលោកស្រីខូចបាត់ទៅហើយប៉ុន្តែយើងអាចមានវិធីព្យាបាលលោកស្រីបានគ្រាន់តែកាតព្យាបាលនេះ..." លោកគ្រូពេទ្យកែសម្ភស្ស

"ប្រាក់មិនសំខនា់ចំពោះពួកខ្ញុំទេ..." ថេយ៉ុង

"ខ្ញុំមិនបានសំដៅទៅលើប្រាក់នោះទេ... ការព្យាបាលបែបនេះពិតណាស់ថាត្រូវចំណាយច្រើនប៉ុន្តែសម្រាប់ B.T.Bang-South ខ្ញុំមិនហ៊ាននិយាយទេតែ..." លោកគ្រូពេទ្យកែសម្ភស្ស

"តែយ៉ាងមិច???" ជីមីន

"តែគឺការព្យាបាលបែបនេះត្រូវចំណាយពេលវេលាយូរ..." លោកគ្រូពេទ្យកែសម្ភស្ស

"តើយូរប៉ុណ្ណាទៅ???" លីលី

"គឺ... យ៉ាងឆាប់កន្លះឆ្នាំរីឯយ៉ាងយូរ២ឆ្នាំដើម្បីពិនិត្យមើលការជាសះរបស់ស្បែកលោកស្រី" លោកគ្រូពេទ្យកែសម្ភស្ស

"ហេតុអីក៏យូរបែបនេះ??? " ជីមីន

"ដូចដែលខ្ញុំបានប្រាប់លោកប្រុសមុននេះអញ្ចឹងគឺមកពីស្បែកលោកស្រីរងរបួសខ្លាំងពេកទើបត្រូវការពេលវេលាយូរបែបនេះ" លោកគ្រូពេទ្យកែសម្ភស្ស

"ចុះអំឡុងពេលព្យាបាលខ្ញុំអាចជួបជាមួយលីលីបានទេ????" ជីមីន

"គឺ.... ប្រហែលជាមិនបានទេព្រោះការព្យាបាលមិនមែនព្យាបាលនៅកូរ៉េទេ... ការព្យាបាលត្រូវធ្វើនៅសហរដ្ឋអាមេរិកដែលជាដៃគូរសហការធំរបស់ពួកយើង" លោកគ្រូពេទ្យកែសម្ភស្ស

"ហេតុអីមិនព្រមអញ្ជើញគ្រូពេទ្យពីអាមេរិកមកព្យាបាលនៅកូរ៉េ??? ឬមកពីត្រូវចំណាយកាន់តែខ្ពស់??? បើអញ្ចឹងមែនកុំបារម្ភខ្ញុំមិនខ្វល់ទេ..." ជីមីន

"មិនមែនពួកយើងមិនចង់ធ្វើបែបនេះទេ... តែមកពីនៅសហរដ្ឋអាមេរិកសំបូរទៅដោយឧបករណ៍ទំនើបៗជាច្រើននិងពិសេសគឺគ្រឿងផ្សំដែលអាចព្យាបាលលោកស្រីបាន... ចំណែកឧបករណ៍ទាំងនេាះខាងមន្ទីរពេទ្យយើងក៏បានកម្មង់ហើយដែរប៉ុន្តែការដឹកជញ្ជូនគឺត្រូវការពេលវេលាច្រើនទម្រាំមកដល់... ដូច្នេះដើម្បីឲ្យការព្យាបាលលោកស្រីជោគជ័យគឺមានតែវិធីនេះទេ... ក្នុងការសម្រេចចិត្តថាព្យាបាលឬអត់គឺមានតែលោកប្រុសលោកស្រីទេ... បើអ្នកទាំង២ព្រមនោះខ្ញុំនិងរៀបចំឯកសាភ្លាមៗ ២ថ្ងៃក្រោយលោកស្រីអាចចេញទៅអាមេរិកបានហើយ" លោកគ្រូពេទ្យកែសម្ភស្ស

"បាន... ខ្ញុំព្រមព្យាបាល... មិនថាមុខរបស់ខ្ញុំអាចដូចដើមឬអត់ទេតែខ្ញុំមិនចង់ឲ្យស្នាមមួយនេះក្លាយជាការឈឺចាប់ដល់ស្វាមីខ្ញុំទេ" លីលីនិយាយទាំងមើលទៅមុខស្វាមីរបស់ខ្លួន

"មិចក៏អូនសម្រេចចិត្តលឿនបែបនេះ???" ជីមីន

"មែនហើយ" ថេយ៉ុង

"ការឈឺចាប់របស់បងអូនបានដឹងទាំងអស់... ហើយអូនក៏មិនចង់បែកពីបងដែរគ្រាន់តែ..." លីលី

"មិនអីទេ... រយៈពេលអូនព្យាបាលបងនិងខំប្រឹងប្រែងធ្វើការឲ្យបានល្អ... ហើយពួកយើងក៏អាចប្រើ social media ទំនាក់ទំនងគ្នាបាន... បានខ្ញុំព្រមរៀបឯកសាដើម្បីឲ្យនាងទៅព្យាបាលចុះ..." ជីមីន

-See you at the last episode-

-See you at the last episode-

Йой! Нажаль, це зображення не відповідає нашим правилам. Щоб продовжити публікацію, будь ласка, видаліть його або завантажте інше.


CEO ម្ចាស់ស្នេហ៍ [-ចប់-]Where stories live. Discover now