Episode 6

149 7 0
                                    

"អូទេ... ហេតុអីខ្ញុំមិនប្រយ័ត្នបែបនេះ???" ជីមីន

" បងឯងលង់ស្នេហ៍និងនាងតាំងពីពេលណា???" ជុងគុក

"គឺ...." ជីមីន

"យ៉ា... នេះមនុស្សផ្ដាច់ការរបស់យើងក៏អាចធ្លាក់ក្នុងអន្លង់ស្នេហ៍របស់គេដែរន៎..." ជីន

"អ្នករាល់គ្នានៅជុំគ្នាមែនទេ?????"​ ជីមីន

"មែនហើយ... " ជេហូប

"ពួកបងក៏នៅដែរ????" ជីមីន

"ហេតុអីក៏ឯងភ័យម្លេះ???" ណាមជុន

"វីវរហើយនេះ..." ជីមីន

"ឆាប់នាំបងថ្លៃមកជួបខ្ញុំណា..."ជុងគុក

"បងថ្លៃអីឯង??? នាងកំពុងរៀននៅឡើយទេ... បានហើយខ្ញុំឈប់និយាយហើយ" ជីមីននិយាយចប់ក៏ប្រញាប់ចុចបិទទូរស័ព្ទរួចក៏ប្រញាប់ប្រញាល់ដើរទៅបន្ទប់របស់ខ្លួនបាត់....

-------------

កន្លងផុតពីមួយថ្ងៃទៅមួយថ្ងៃអ្នកកម្លោះជីមីនកាន់តែមានភាពស្និទ្ធស្នាលនឹងលីលីជាខ្លាំងព្រោះដោយសារនាងបានជួយក្នុងការផ្ដល់យោបល់ទៅលើកិច្ចការរបស់អ្នកកម្លោះរហូតកិច្ចការមួយនោះសម្រេចលេចចេញជារូបរាង ១០០% រីឯពេលកំណត់ដែលអ្នកកម្លោះត្រូវត្រលប់ទៅកូរ៉េវិញក៏គៀកនិងមកដល់ដូចគ្នាទើបជីមីននិងអាដូសបានធ្វើពិធីជប់លៀងតូចមួយដើម្បីជាការអរគុណដល់លីលីដែលបាននៅក្បែរមួយរយៈពេលនេះ...  អ្នកទាំង៣បានញុាំអាហារនឹងផឹកស្រាអស់ជាច្រើនរួចអាដូសក៏សន្លប់បាត់ទៅនៅសល់តែជីមីននិងលីលីដែលបន្តនិយាយបណ្ដើរផឹកបណ្ដើររហូតអ្នកទាំងពីរក៏ចាប់ផ្ដើមស្រវឹងខ្លាំងហើយក៏បានធ្វើរឿងដែលមិនគួរធ្វើជាមួយគ្នានៅក្នុងយប់នោះទៅ....

--------------------

ព្រឹកថ្ងៃថ្មីក៏បានមកដល់... សម្លេងទូរស័ព្ទក៏បានបន្លឺឡើងធ្វើឲ្យអ្នកកម្លោះដែលកំពុងលង់លក់យ៉ាងស្រួលភ្ញាក់មកភ្លាមៗទាំងមិនបានមើលលេខថាជាអ្នកណា... សម្លេងក្រលរៗក៏បានបន្លឺចេញមកពីខ្សែទូរស័ព្ទម្ខាងទៀតធ្វើឲ្យអ្នកកម្លោះដែលមមីមមើមុននេះស្វាងចែស

"ឯងកំពុងធ្វើអី" ថេយ៉ុងក៏បានបន្លឺពីក្នុងទូរស័ព្ទចេញមក

"យើង... យើងទើបក្រោកពីគេង..." ជីមីនស្រវេស្រវាក្រោកឡើងទាំងខ្លួនគ្មានសម្លៀកបំពាក់

CEO ម្ចាស់ស្នេហ៍ [-ចប់-]Where stories live. Discover now