បន្ទាប់ពីចូលមកដល់បន្ទប់ខាងក្នុងដែលពោរពេញទៅដោយសម្ភារៈពេទ្យបូករួមជាមួយឧបករណ៍ពិនិត្យទំនើបៗលីលីដែលកំពុងភ្លឹកក៏ត្រូវបានប្រមូលស្មារតីមកវិញដោយសម្លេងរបស់លោកគ្រូពេទ្យកែសម្ភស្សម្នាក់នេះ
"សូមអ្នកស្រីគេងនៅលើគ្រែនេះទៅរួចសូមជួយដោះម៉ាស់និងមួកចេញផង"
"ច... ចា...ចាស..." លីលីឆ្លើយទាំងរដាក់រដុបដោយសានាងខ្មាស់និងស្លាកស្នាមដែលមានលើផ្ទៃមុខរបស់នាង
"មិនអីទេអ្នកស្រី... ខ្ញុំបានជួបនិងអាការៈជាច្រើនផ្សេងៗគ្នាដូច្នេះកុំភ័យអី" លោកគ្រូពេទ្យកែសម្ភស្ស
"ចាស..." លីលីនិយាយទាំងញញឹមមិនសូវសមរួចក៏សម្រេចចិត្តដោះមាស់ចេញឲ្យលោកគ្រូពេទ្យពិនិត្យមើល.... ចំណែកឯអ្នកដែលនៅខាងក្រៅកំពុងតែនៅមិនស្ងៀមដើរទៅមកៗទាំងចិត្តមិនស្ងប់
"ន៎ែក!!! ផាកជីមីន... អង្គុយចុះឲ្យស្ងៀមរួចឆែកមើលការងារឯងបន្តិចទៅ" ថេយ៉ុងដែលកំពុងធុញទ្រាន់និងអ្នកកម្លោះចលាចលម្នាក់នេះ
"លីលីនៅខាងក្នុងឲ្យយើងស្ងប់ចិត្តយ៉ាងមិច!!!!" ជីមីន
"នាងចូលពិនិត្យមិនមែនចូលទៅវះកាត់ឯណា!!!" ថេយ៉ុង
"យើងមិនចង់ឃ្លាតឆ្ងាយពីនាងទេ" ជីមីន
*ក្រាក...ក្រឹប...*
"លីលីអូនយ៉ាងមិចហើយ???" ជីមីនប្រញាប់ប្រញាល់ទៅរកប្រពន្ធរបស់ខ្លួន
"បង... អូនទៅពិនិត្យមិនមែនទៅធ្វើសង្គ្រាមឯណា" លីលីនិយាយទាំងហួសចិត្តទៅកាន់ប្ដីរបស់ខ្លួន
"លីលីនិយាយបានល្អ... " ថេយ៉ុង
"សូមលោកប្រុស លោកស្រីអញ្ជើញអង្គុយចុះមក ខ្ញុំនិងនិយាយរៀបរាប់ពីសាច់មុខរបស់លោកស្រីផាកឲ្យស្ដាប់..." លោកគ្រូពេទ្យកែសម្ភស្ស
"បាន... បាន... លីលី... អង្គុយចុះមក" ជីមីន
"សូមលោកមើលមកនេះមក... នេះជាស្រទាប់ស្បែករបស់មនុស្ស... ជាធម្មតាស្បែកមុខអាចរងរបួសត្រឹមស្រទាប់ទី២ប៉ុណ្ណោះដែលគេគិតថាជ្រៅបំផុតទៅហើយ... ប៉ុន្តែបច្ចុប្បន្នស្បែកមុខរបស់លោកស្រីគឺស្ថិតនៅស្រទាប់ទី៤ដែលខ្លាំងបំផុតទៅហើយ" លោកគ្រូពេទ្យកែសម្ភស្ស
YOU ARE READING
CEO ម្ចាស់ស្នេហ៍ [-ចប់-]
Romance"បងមិនខ្វល់ថាថ្ងៃក្រោយអូនមានជម្ងឺឈឺស្កាត់យ៉ាងណាក៏បងព្រមនៅក្បែរថែរក្សាអូនហើយនិងមើលថែអូន ទុកអូនឲ្យដូចជាព្រះនាងម្ចាស់របស់បងតរៀងទៅ..." ជីមីនបុរសសម្ដីផ្អែមកំពុងនិយាយទៅកាន់នារីម្នាក់ដែលកំពុងអង្គុយផ្អែកស្មាខ្លួននៅពេលដែរអ្នកទាំង២កំពុងអង្គុយមើលថ្ងៃរៀបនិងលិចន...