Episode 37

266 4 0
                                    

២ថ្ងៃកន្លងផុតទៅយ៉ាងរហ័ស, លីលីក៏បានចាកចេញពីទីក្រុងសេអ៊ូលដើម្បីព្យាបាលដោយមានអ្នកកម្លោះទាំង៧ដែលជាសេដ្ឋីទាំង៧ប្រចាំប្រទេសមកជូនដំណើរនៅឯប្រលានយន្តហោះ...

"បងសម្លាញ់... បងកុំបារម្ភ... រយៈពេល២ឆ្នាំមិនយូរទេ... " លីលី

"មែនហើយ... កាលពីមុនបងអាចចាំអូនដោយមិនមានដំណឹងអ្វីទាំងអស់បានហេតុអីបងមិនអាចចាំអូនគ្រាន់តែបែករូបរាងនោះ" ជីមីន

"បងត្រូវមើលថែខ្លួន... ពិសេសកុំភ្លេចញុាំអាហារនិងគេងឲ្យបានគ្រប់គ្រាន់ណា" លីលី

"មានពួកបងហើយដូច្នេះអូនឯងកុំបារម្ភអី"  ជីន

"ដោយសារតែមានបងៗទើបខ្ញុំបារម្ភ... ពិសេសបងប្រុសពៅ" លីលីនិយាយរួចក៏ឱទៅខ្សឹបតិចៗដាក់អ្នកប្រុសពៅជុងគុក

"កុំបារម្ភ... មិនអាចមានរឿងនោះទេ" ជុងគុក

"អូននិយាយអី??? មិចមិននិយាយឲ្យលឺៗ???" ជីមីន

"លោកស្រី... ដល់ម៉ោងហើយ" nurse ក៏បានដើរមកប្រាប់លីលីដើម្បីជាការដាស់តឿន

"ចាសខ្ញុំដឹងហើយ... បានហើយ... បងសម្លាញ់... បងប្រុស... ខ្ញុំលាសិនហើយ..."  លីលី

"ពេលនេះបងមិនចង់បែកទេនិងអូនទេ" ជីមីន

"ដើមទ្រូងនេះធំទូលាយ... ហើយក៏កក់ក្តៅណាស់ដែរ... អូនលាទីនេះមួយរយៈសិន... សង្ឃឹមថាលើកក្រោយទីនេះនៅតែកក់ក្ដៅបែបនេះទៀតទៅចុះ..." លីលីនិយាយចប់ក៏ដើរទៅឱបស្វាមីខ្លួនរួចក៏រត់ទៅខាងក្នុងដើម្បី check in បាត់ទៅ

--------------------

បន្ទាប់ពីទៅដល់អាមេរិកលីលីក៏ត្រូវបានបញ្ជូនមកមន្ទីរពេទ្យដើម្បីតេស្តពីអាការៈស្បែកមុខ... មិនយូរប៉ុន្មានការព្យាបាលក៏ចាប់ផ្តើមឡើងដោយគ្រូពេទ្យចាប់ផ្តើមធ្វើការវះកាត់ជាលើកដំបូងដោយចំណាយពេលអស់រយៈពេលជិត៨ម៉ោងដើម្បីផ្លាស់ប្ដូរស្បែកមុខចាស់ចេញនិងជំនួសដោយស្បែកមុខថ្មីដែលគេបានបរិច្ចាកមកឲ្យអ្នកដែលត្រូវការ... បន្ទាប់ពីការវះកាត់លើកនេះលីលីត្រូវបានរុំព័ន្ធដោយក្រណាត់សជាច្រើនជាន់នៅលើផ្ទៃមុខអស់រយៈពេលជាច្រើនខែ...

CEO ម្ចាស់ស្នេហ៍ [-ចប់-]Where stories live. Discover now