Episode 14

98 5 0
                                    

មិនយូរប៉ុន្មានរដូវស្លឹកឈើជ្រុះក៏បានមកដល់... រយៈពេល២ខែហើយដែលលីលីបានគេងលង់លក់យ៉ាងស្ដូកស្ដឹងលើគ្រែពេទ្យក្នុងបន្ទប់ VIP នេះ... ម៉ាក់របស់លីលីតែងតែចំណាយពេលវេលារបស់គាត់នៅឯមន្ទីរពេទ្យដើម្បីមើលថែកូនស្រីរបស់គាត់យ៉ាងយកចិត្តទុកដាក់ជាទីបំផុត... ថ្ងៃមួយនៅពេលដែលម៉ាក់របស់លីលីកំពុងអង្គុយចិតផ្លែឈើបណ្ដើរនិយាយម្នាក់ឯងបណ្ដើរគាត់ក៏ស្រាប់តែក្រឡេកភ្នែកឃើញម្រាមដៃរបស់កូនស្រីគាត់កម្រើកហើយគាត់ក៏ងាកភ្នែកទៅមើលមុខកូនស្រីរបស់គាត់ក៏ឃើញថានាងបានបើកភ្នែកស្រឹមៗដែលធ្វើឲ្យគាត់ស្រែកឆោឡោពេញបន្ទប់... ដោយលឺបែបនេះអង្គរក្សទាំង២ដែលនៅយាមទ្វាខាងក្រៅក៏រត់ចូលមកហើយស្ទុះទៅចុចប៊ូតុងនៅក្បាលគ្រែដើម្បីហៅគ្រូពេទ្យមកពិនិត្យមើលអាការៈរបស់នាង...

"លោកគ្រូពេទ្យ... លោកស្រីរបស់ខ្ញុំយ៉ាងមិចហើយ???"

"តាមខ្ញុំពិនិត្យមើលនាងផុតគ្រោះថ្នាក់ហើយ... ហើយពួកយើងនិងនៅតាមដានពីសុខភាពនាងមួយរយៈទៀតដើម្បីឲ្យកាន់តែច្បាស់" គ្រូពេទ្យ

"បាទអរគុណលោកគ្រូពេទ្យណាស់" បន្ទាប់ពីគ្រូពេទ្យចេញទៅផុតជីមីនក៏មកដល់

"នាងយ៉ាងមិចហើយ???" ជីមីន

"មែនហើយ..." ជុងគុក

"លោកគ្រូពេទ្យបាននិយាយថាពួគាត់នៅតាមដានពីសុខភាពលោកស្រីមួយរយៈទៀតដើម្បីឲ្យកាន់តែច្បាស់ពីអាការៈរបស់លោកស្រី" អង្គរក្ស

"ហុឹមយើងដឹងហើយ..." ជីមីន

"កូនប្រសារ" ម៉ាក់លីលី

"ម៉ាក់..."

"បង... ខឹក... ខឹក..." លីលីនិយាយទាំងសម្លេងនៅខ្សោយនៅឡើយ

"អូនដឹងខ្លួនហើយ??? ហេតុអីក៏គេងយូរយ៉ាងនេះ???" ជីមីន

"អូនគេងយូរប៉ុណ្ណាហើយ??" លីលី

"២ខែជាងហើយ..." ម៉ាក់លីលី

"ចុះម៉ាក់មកយូរប៉ុណ្ណាហើយ???" លីលី

"ក្រោយពេលកូននៅទីនេះបាន១សប្ដាហ៍... កូនប្រសារបានឲ្យគេទៅយកម៉ាក់មក"

"ម៉ាក់ស្គមណាស់... ហើយបងក៏ស្គមណាស់ដែរ" លីលី

"បងនឹកអូនរហូតគេងមិនលក់... ឯម៉ាក់ក្មេងគាត់មិនដែលចេញទៅណាក្រៅពីបន្ទប់នេះទេ" ជីមីន

CEO ម្ចាស់ស្នេហ៍ [-ចប់-]Where stories live. Discover now