Who is he

2.9K 113 24
                                    

            [ តើមនុស្សម្នាក់នោះជាអ្នកណាទៅ ]

Part 1

ផ្ដើមរឿង

បង្ហាញអោយឃើញកម្លោះរាងស្ដើងម្នាក់កំពុងតែអង្គុយក្រោមអំពូលភ្លើងដែរគេដាក់នៅលើតុសម្រាប់រៀនឬក៏ធ្វើលំហាត់ ពាក់កណ្តាលអាធ្រាតទៅហើយមនុស្សម្នាក៏បានដេកលង់លក់អស់ទៅហើយតែចម្លែកអីតែកម្លោះតូចម្នាក់នេះ គេមិនបានដេកដូចអ្នកដទៃនោះទេ គឺគេកំពុងតែសរសេរអក្សរនៅក្នុងសៀវភៅពណ៍សមួយក្បាល

សួស្ដី ខ្ញុំឈ្មោះ Fourth ជានិស្សិតឆ្នាំទី2 កាលពី2ឆ្នាំមុន ខ្ញុំបានជួបគ្រោះថ្នាក់មួយ ហើយគ្រោះថ្នាក់មួយនោះវាក៏ខ្លាចជាសុបន្ដិមួយដែរតាមខ្ញុំជានិច្ច កាលពីខ្ញុំរៀនថ្នាក់ទី12 ខ្ញុំត្រូវបានគេBullyដោយសារតែខ្ញុំជាមនុស្សដែរសហរឡាញ់ភេទដូចគ្នា តែអ្នកដែរBullyខ្ញុំនោះមិនមែនមានតែមនុស្សប្រុសដែរជាមិត្តរួមថ្នាក់ទេ មនុស្សស្រីដែររៀនថ្នាក់ជាមួយខ្ញុំក៏បានBullyខ្ញុំដូចគ្នា ខ្ញុំមិនចង់ទៅរៀនទេនៅពេលនោះ ប៉ុន្តែដោយសារតែខ្ញុំមិនចង់អោយប៉ាម៉ាក់របស់ខ្ញុំពិបាកចិត្តរឿងខ្ញុំមិនទៅរៀន ខ្ញុំក៏សុខចិត្តទ្រាំទៅរៀន ម្យ៉ាងខ្ញុំគិតថារៀនតែមួយឆ្នាំនេះចប់គឺលែងបានជួបពួកគេទៀតហើយ ខ្ញុំត្រូវពួកគេធ្វើបាបតាំងពីក្មេង របួសក៏តែងតែមានជាប់មកតាមខ្លួនខ្ញុំជានិច្ចតែខ្ញុំមិនដែរប្រាប់ប៉ាម៉ាក់ខ្ញុំនោះទេ ហើយរិតតែមិនដែលប្រាប់គ្រូពីរឿងនេះ មកពីហេតុនេះហើយទើបដល់ថ្ងៃមួយពួកគេក៏ធ្វើបាបខ្ញុំ តែមិនមែនគ្រាន់តែវៃឬទារលុយនោះទេ គឺពួកគេចង់យកជីវិតរបស់ខ្ញុំតែម្ដង

ខ្ញុំចាំច្បាស់ណាស់ ម៉ោង1យប់ ថ្ងៃទី12 ខែឧសភា ឆ្នាំ 2021 (ចូលថ្ងៃថ្មី)ខ្ញុំត្រូវបានមិត្តរួមថ្នាក់ស្រីដែរធ្វើបាបខ្ញុំហៅអោយទៅជួបនាងនៅលើដំបូលសាលាទាំងកណ្ដាលយប់ ខ្ញុំមិនហ៊ានទៅទេតែនាងគំរាមថាបើខ្ញុំមិនទៅស្អែកនាងនឹងធ្វើបាបខ្ញុំអោយដេកជាមួយប្រុសៗដែរជាមិត្តភិក្ដល្មោភកាមរបស់នាង ខ្ញុំខ្លាចគេបំពានរាងកាយខ្ញុំ ខ្ញុំក៏ព្រមទៅជួបនាង នៅម៉ោង1:15 យប់ ខ្ញុំបានមកជួបនាងនៅលើដំបូលសាលា គ្រាន់តែឃើញនាងភ្លាម ខ្ញុំក៏បានសន្លប់ភ្លាមៗដោយសារតែមានមនុស្សវៃខ្ញុំពីក្រោយនៅពេលដែរដឹងខ្លួនឡើងក៏ឃើញថាដៃរបស់ខ្ញុំត្រូវបានគេដាក់ច្រវាក់ ឯជើងក៏ដូចគ្នា ដៃដែលជាប់ច្រវាក់ទាំងពីរបានភ្ជាប់ជាមួយនឹងខ្សែវែងមួយដែរនាងកំពុងតែកាន់ នាងបានអោយមនុស្សប្រុសប៉ុន្មាននាក់នោះលើកអោយក្រោកឈរ ពេលដែរខ្ញុំក្រោកឈរហើយ ខ្ញុំក៏បានងាកទៅមើលខាងក្រោយ ព្រះអើយ ឈានជើងតែពីរជំហានទៀតខ្ញុំប្រាកដជាធ្លាក់ចុះទៅក្រោមស្លាប់មិនខាន ខ្ញុំភ័យខ្លាំងណាស់សហរែកយំសួរទៅនាង ថាហេតុអីក៏ធ្វើបែបនេះ នាងក៏បាននិយាយថា ដោយសារតែCrushរបស់នាងបានចាប់អារម្មណ៍ខ្ញុំដូច្នេះហើយនាងត្រីវតែដកខ្ញុំចេញអោយឆ្ងាយពីមនុស្សដែរនាងស្រឡាញ់ និយាយហើយនាងក៏ប្រលែងខ្សែដែរកាន់ហើយក៏ធាក់ខ្ញុំអោយធ្លាក់ចុះទៅក្រោម

Who is he???(Complete)Where stories live. Discover now