ភាគទី៣៧ : ការស្រឡាញ់គឺអត្មានិយម ត្រូវទេ?

532 37 0
                                    



      បន្ទាប់ពីបញ្ចប់សង្គ្រាមស្នេហ៍ក្ដៅរោលរាលរួចមក ជុងហ្គុក បានទុកឲ្យ ថេយ៍ គេងនៅខាងក្នុងបន្ទប់នោះដដែលចំណែកឯគេចេញមកធ្វើការងារបន្ត

     តុកៗ...
     សំឡេងគោះទ្វារបានបន្លឺឡើង ទាក់ទាញអារម្មណ៍របស់ ជុងហ្គុក ដែលកំពុងសម្លឹងកុំព្យូទ័រនោះត្រូវងាកសម្លឹងទៅរកទ្វារវិញទើបឆ្លើយព្រមអនុញ្ញាតឲ្យអ្នកគោះទ្វារអំបាញ់មិញចូលមក

     « ចូលមក » ជុងហ្គុក និយាយតែប៉ុណ្ណេះ ទ្វារបានរំកិលបើកឡើងថ្នមៗ ស្រ្ដីចំណាស់អមដោយក្មេងស្រីវ័យជំទង់ស្រស់ស្អាតដើរចូលមក ដោយកែវភ្នែកនាងក្រមុំប្រឹងតាមសម្លឹងមើលជ្រុងជ្រោយបន្ទប់គ្រប់ប្រៀនដូចកំពុងតាមរកអ្នកណាម្នាក់

     « ម៉ាក់ » ជុងហ្គុក ជ្រួញចិញ្ចើមភ្លាមៗសម្លឹងមើលទៅម៉ាក់របស់ខ្លួនដែលដើរទៅអង្គុយនៅលើសាឡុងដោយមិននិយាយអ្វីមួយម៉ាត់សោះ នៅមានអតីតគូដណ្តឹងរបស់ខ្លួនទៀត នាងនៅមុខក្រាស់បង្ហាញខ្លួនមកដដែលៗទាំងដែលពួកគេទាំងពីរក៏ដាច់ស្រេចគ្នាហើយ

     « នៅស្គាល់យើងថាជាម៉ាក់របស់ឯងដែរហ្អេស? »

     « ម៉ាក់មកការអី? បើមកនិយាយរឿងដដែលៗខ្ញុំមិនចង់ស្ដាប់នោះទេ នោះទ្វារ ម៉ាក់គួរតែត្រឡប់ទៅវិញទៅ » ជុងហ្គុក និយាយទាំងទឹកមុខមាំ កែវភ្នែកធម្មតាគ្មានអារម្មណ៍ វាជារឿងគួរឲ្យធុញទ្រាន់ ពេលត្រូវមកអង្គុយស្ដាប់អ្នកម៉ាក់និយាយតែពីរឿងគេនិង ជីអា បើផ្ដាច់ពាក្យទៅហើយនៅចង់ឲ្យត្រឡប់មកផ្សះផ្សាគ្នាទៀត វាជារឿងមិនអាចទៅរួចព្រោះគេមិនបានមានចិត្តស្រឡាញ់ ជីអា

     « បានឮមកថា ឯងត្រឡប់ទៅទាក់ទងជាមួយក្មេងប្រុសម្នាក់នោះហ្ហេស? យ៉ាងម៉េចបែកពីរឆ្នាំហើយឯងតែស្រឡាញ់ក្មេងនោះ? » អ្នកស្រី ចន នៅតែអង្គុយលើសាឡុងហើយបន្តនិយាយ នឹកឃើញដល់ ថេយ៉ុង គាត់ស្រាប់តែមានអារម្មណ៍ក្ដៅតែម្ដង កាលពីពីរឆ្នាំមុនសម្ដីឡើងថ្លោះតបតមកគាត់ម៉ាំងៗមិនខ្លាចអីបន្តិច

     « រឿងរបស់ខ្ញុំ ម៉ាក់មិនគួរមកចេះដឹងនោះទេ គ្រប់យ៉ាងខ្ញុំអត់ស្ថិតនៅក្រោមការបង្គាប់របស់ម៉ាក់ សង្ឃឹមថាម៉ាក់កុំមករញ៉េរញ៉ៃក្នុងជីវិតរបស់ខ្ញុំទៀត »

🔒💓ចង្វាក់បេះដូង💓🗝️Hikayelerin yaşadığı yer. Şimdi keşfedin