ភាគទី២៨ : អូនត្រូវសងនូវការរង់ចាំរបស់បងពីរឆ្នាំមកនេះ

2.8K 203 3
                                    

រាងកាយរបស់ថេយ៍ ព្យាយាមរើបម្រាស់ចេញពីការស្រវាប្រឹងចាប់ឱបរបស់បុរសម្នាក់នោះ តែកាន់តែរើ បែជាមានអារម្មណ៍ថាគេចាប់ឱបខ្លួនកាន់តែខ្លាំងទៅវិញ កែវភ្នែកទាំងគូររបស់បុរសម្នាក់នោះ សម្លឹងមើលមុខរបស់ខ្លួនមិនដាក់ទេ វាជាកែវភ្នែកដែលមកខ្លួនពេញដោយក្ដីស្រឡាញ់មិនមែនមើលមកក្នុងបំណងអាក្រក់អីឡើយ

« លែងខ្ញុំ លោកចង់ធ្វើអី? » ថេយ៍ ប្រឹងរើខ្លួនចុះឡើងឲ្យផុតពីរង្វង់ដៃរបស់អ្នកម្ខាងទៀត តែកាន់តែរើខ្លួនរបស់គេក៏កាន់តែចូលទៅជិត ប៉ះកកិតជាមួយរាងកាយមួយនោះយ៉ាងស្និតស្នាល បន្តិចក្រោយមកគេក៏ប្ដូរពីការចាប់ទៅជាការឱប ឱបយ៉ាងទន់ភ្លន់ ធ្វើឲ្យថេយ៍រឹតតែភាំងភ្លឹករកនឹកធ្វើអីមិនចេញ

« ថេយ៍ បងនឹកអូនណាស់ » មួយឃ្លាយ៉ាងខ្លី តែអត្ថន័យរបស់វាធ្វើឲ្យបេះដូងថេយ៍ លោតញាប់លាយឡំជាមួយការឈឺចាប់ សំឡេងប្រុសម្នាក់នោះគេចាំ គេស្គាល់ច្បាស់ខ្លាំងណាស់ថាជាអ្នកណា តែហេតុអីក៏មកធ្វើបែបនេះទៅកើត គេស្មានតែជុងហ្គុកបានភ្លេចខ្លួនបាត់ទៅហើយ

ជុងហ្គុក លើកដៃដោះរបាំមុខចេញ បង្ហាញមុខស្រស់សង្ហារពេញៗកែវភ្នែកទាំងគូររបស់ថេយ៍ តែថេយ៍វិញបែរជាងាកមុខចេញហាក់មិនចង់ឃើញមុខគេទៅវិញ ថេយ៍បិទភ្នែកបែរមុខចេញព្រោះមិនចង់សម្លឹងមិនចង់ឃើញមុខជុងហ្គុក ឃើញហើយគឺមិនដាច់អាល័យ ឃើញហើយធ្វើឲ្យបេះដូងគេលាយឡំដោយការឈឺចាប់និងភាពរីករាយជាមួយគ្នា

« លែងខ្ញុំ មិនដឹងមិនយល់ ហើយក៏មិនស្គាល់លោក លោកមកឱបខ្ញុំបែបហ្នឹង ប្រយ័ត្នខ្ញុំស្រែក »

« សាកស្រែកទៅ ចង់ដឹងថាអ្នកណាចូលមកជួយអូនបាន? ហេតុអី ចង់រត់គេចពីបង? មានដឹងទេ បងនឹកអូនប៉ុណ្ណា ពីរឆ្នាំដែលអូនទៅបាត់មិនបានលាសូម្បីមួយម៉ាត់ អូនចាកចេញស្ងាត់ៗទុកឲ្យបងរង់ចាំផ្លូវអូនម្នាក់ឯង បងឈឺចាប់ » ជុងហ្គុក និយាយគ្រប់ម៉ាត់ច្បាស់ៗ តែថេយ៍បែជាក្រវីក្បាលមិនចង់ឮ មិនចង់ស្ដាប់ពាក្យទាំងនេះ បើអាចគេសុំមិនបានឮឡើយ ពីរឆ្នាំគេស្មានជុងហ្គុកអាចរៀបការ រស់នៅជាមួយគ្រួសារដែលកក់ក្ដៅបាត់ហើយ តែគ្រប់យ៉ាងគេនៅចាំខ្លួន

🔒💓ចង្វាក់បេះដូង💓🗝️Where stories live. Discover now