ភាគទី៣៤ : បើថ្ងូរក្រោមទ្រូងបងម្នាក់ទៀតបានមែនទេអូនសម្លាញ់?

2.1K 170 4
                                    

« ហឹម... » សំឡេងក្រហឹមនៅក្នុងបំពង់ករបស់ ថេយ៍ បង្ហើរឡើងល្វើយៗស្របជាមួយរាងកាយបម្រាស់ចុះឡើងតិចៗព្រោះមានអារម្មណ៍ថាបានគេងយ៉ាងយូរហើយគេងឆ្អែតខ្លាំងណាស់ ក៏ព្រោះតែ ជុងហ្គុក បានបណ្ដោយឲ្យគេងហើយញ៉ាំតែប៉ុណ្ណោះ ហើយគេក៏គេង គេងតាំងពីថ្ងៃរហូតដល់យប់ហើយ

« គេទៅណាបាត់ហើយ » ត្របកភ្នែកដែលគ្របដណ្ដប់ដោយរោមភ្នែកក្រាស់ៗបានបើកឡើងជាមួយកែវភ្នែកស្រទន់របស់ខ្លួន ខំរំពៃសម្លឹងរកមើលអ្នកដែលបានគេងជាមួយខ្លួនមុននេះ តែក្នុងបន្ទប់មានតែភាពទទេរស្អាតបូករួមជាមួយភាពស្ងាត់ជ្រងំ

ថេយ៍ ទម្លាក់ជើងចុះពីលើគ្រែថ្នមៗក្រោកឈរឡើង ឈានជើងដើរចេញជាមួយកែវភ្នែកនៅតែតាមសម្លឹងរកមើលបុរសម្នាក់ដែលមើលថែខ្លួនតាំងពីព្រឹកមក

ក្រាក...
ថេយ៍ បន្តដើរចេញពីបន្ទប់ សម្លឹងមើលបរិវេណខនដូរដែលមានទំហំធំ ធំខ្លាំងជាងខនដូរធម្មតា តែសម្លឹងមើលទៅឃើញតែទទេរស្អាតដដែល ម្ចាស់ខនដូរនៅឯណា?

« ជុងហ្គុក » ទីបំផុត ថេយ៍ បង្ហើបសំឡេងហៅឈ្មោះ ជុងហ្គុក ឲ្យទាល់តែបាន ព្រោះមានអារម្មណ៍ថាភ័យតិចតួចដែលព្រោះតែបើកភ្នែកមកមិនឃើញ ជុងហ្គុក បែបនេះ ឬមួយគេយល់សប្តិទៀតហើយ?

« បាទ » សំឡេងធ្ងន់មាំពោលពេញដោយភាពផ្អែមបានឆ្លើយតបមកវិញ តាមពិត ជុងហ្គុក នៅក្នុងផ្ទះបាយទេស្មានតែ ជុងហ្គុក ចេញទៅណាបាត់ហើយ។ ថេយ៍ បោះជំហានដើរទៅរកប្រភពសំឡេងកែវភ្នែកទាំងគូរប្រឹងផ្ដោតទៅមើល ជុងហ្គុក កំពុងឈរធ្វើម្ហូប តើមនុស្សស្រីរូបណាដែលមិនប្រាថ្នាបុរសបែបនេះទៅ? បារម្ភ មើលថែ ផ្ដល់ភាពកក់ក្ដៅ ផ្អែមល្ហែម ហើយជាអ្នកមានថែមទៀត

« ធូរច្រើនហើយមែនទេ? ទើបទឹកមុខស្រស់បស់យ៉ាងនេះ តែបើអូននៅមានអារម្មណ៍មិនស្រួលក្នុងខ្លួននៅឡើយ ទៅគេងវិញក៏បាន បងនៅធ្វើអាហារឲ្យអូនមិនទាន់រួចទេ » ជុងហ្គុក

« បានធូរច្រើនហើយ មានអីឲ្យជួយអត់? » ថេយ៍ មើលទៅ ជុងហ្គុក ដែលកំពុងញាប់ដៃធ្វើម្ហូបនោះ ចិត្តក៏ចង់ចូលទៅជួយ តែមិនដឹងថាត្រូវជួយអ្វីទើបសួរទៅ ជុងហ្គុក ជាមុនសិន

🔒💓ចង្វាក់បេះដូង💓🗝️Where stories live. Discover now