ភាគទី១៧ : កុំទៅចោលគេម្នាក់ទៀតបានទេ?

2K 186 1
                                    

រាងកាយធំមាំ ចាប់ផ្ដើមកម្រើកខ្លួនតិចៗ ព្យាយាមទាញរាងកាយខ្លួនឲ្យក្រោកអង្គុយ ដកដង្ហើមធំបន្តិចហើយក៏រកនឹកគិតដល់រឿងរ៉ាវដែលបានកើតឡើងម្សិលមិញ រំពេចនោះក្បាលរបស់គេចាប់ផ្ដើមឈឺខ្ទោកៗ រីឯភ្នែកវិញដូចមានអ្វីបាំងជិតស្លុប

ក្រោយពីអ្វីៗស្រាប់តែស្ងៀមស្ងាត់ ត្រចៀកដែលវៃរបស់ជុងហ្គុកក៏បានស្ដាប់ដឹងនៅសម្លេងបើកទ្វារបន្ទប់និងសម្លេងសម្រឹបជើងថ្នមៗកំពុងរំកិលមកកាន់តែកៀកនិងខ្លួនរបស់គេ

« ថេយ៍ » ឈ្មោះត្រូវបានប្រហើរចេញពីក្រអូមមាត់របស់ជុងហ្គុក ស្នាមញញឹមនៅលើថ្ពាល់ក៏រះឡើងតិចៗ ទឹកមុខប្រែជាស្រស់ញញឹមតែវាបានបាត់ទៅវិញភ្លាមៗក្រោយបានឮសំនៀងរបស់អ្នកម្ខាងទៀតបាននិយាយមកកាន់ខ្លួន

« ជុង បងដឹងខ្លួនហើយហ្អេស? » ស្នាមញញឹមដែលស្រស់ស្អាតប្រែក្លាយជាស្នាមញញឹមដែលញញឹមចេញមកលែងសម ក្ដីសង្ឃឹមដែលថាបានឮសម្លេងរបស់ថេយ៉ុងដំបូងគេនោះប្រែជារលាយដូចអំបិលទៅប៉ះនិងទឹក

ជីអា ដើរបន្តមកក្បែរជុងហ្គុក ដាក់បង្គុយនៅគែមក្រែអ្នកជំងឺ លើកដៃទាំងសងខាងរបស់ខ្លួន សន្សឹមៗទៅរកថ្ពាល់គូដណ្ដឹងជាទីស្រឡាញ់ហាក់ដូចមានសង្ឃឹមម្ដងទៀត ក្រោយពីបានឮគ្រូពេទ្យនិយាយថាភ្នែកជុងហ្គុកនិងជាក្នុងពេលឆាប់ៗ ច្បាស់ណាស់ជុងហ្គុកជាសះស្បើយហើយនោះ មង្គលការរបស់នាងនិងជុងហ្គុកប្រាកដជាប្រារព្ធឡើងមិនខាន

« ឯណាថេយ៉ុង? គីម ថេយ៉ុងគេទៅណាហើយ? ឆាប់ហៅគេមកបន្តិចមក » ទឹកមុខស្រីក្រមុំក្លាយជាក្រម៉ូវភ្លាមៗក្នុងពេលដែលគូដណ្ដឹងរបស់ខ្លួនមិនខ្វល់ពីបារម្ភនិងថ្នាក់ថ្នមរបស់ខ្លួន បែជាស្រែកហៅអ្នកដទៃទៅវិញ ចំណែកឯគូដណ្ដឹងនៅចំពោះមុខនេះមិនខ្វល់បន្តិចទេមែនទេ?

« គេទៅបាត់ហើយ ភ្នែកបងជាហើយគេគ្មានហេតុផលនៅក្បែរបងទៀតទេ បងក៏បំភ្លេចគេទៅ » ជីអា ក្រោកចេញដើរចេញពីជុងហ្គុក ទៅទម្លាក់ខ្លួនអង្គុយនៅលើសាឡុងធំទូលាយទាំងមិនខ្វល់ពីអ្វី ដែលខុសពីអ្នកអង្គុយនៅលើគ្រែទឹកមុខប្រែជាមិនល្អ ក្នុងចិត្តរសាប់រសល់ ភ័យផងព្រួយផងកើតឡើងក្នុងពេលវេលាតែមួយ

🔒💓ចង្វាក់បេះដូង💓🗝️Onde histórias criam vida. Descubra agora