ភាគទី២០ : ជំពាក់ចិត្ត...

2K 179 3
                                    

យប់កាន់តែជ្រៅមានតែភាពស្ងាត់និងស្ងាត់ ថេយ៉ុងសំងំគេងនៅលើគ្រែទាំងរសាប់រសល់ ពេលនេះគេព្យាយាមមិនបង្ហូរទឹកភ្នែក ព្យាយាមមិនបន្តការឈឺចាប់ព្រោះគិតថាមិនចង់ឲ្យមនុស្សនៅក្បែរខ្លួនរបស់បារម្ភពីគេបន្តទៀត ជាពិសេសនោះគឺហ្សេន ដោយសារឃើញប៉ុន្មានថ្ងៃគេតាមមើលថែខ្លួនរហូតមិនឃ្លាតទៅណាទាល់តែសោះ

ថេយ៉ុងទម្លាក់ជើងទាំងគូរបស់ខ្លួនចុះ ឈានជើងដើរតិចៗទៅរក រានហាលបើកវាថ្នមៗមិនចង់បង្កសម្លេងឲ្យលាន់ឮ គេសម្លឹងទៅមើលលើមេឃដែលភ្លឺបានដោយពន្លឺព្រះចន្ទ គេសម្លឹងទៅមើលព្រះចន្ទរាប់លាននៅពេញផ្ទៃមេឃ សំណើមទឹកក្ដៅឧណ្ហៗក៏ធ្លាក់ចុះមកពេលនឹកឃើញដល់លោកប៉ាអ្នកម៉ាក់

« ប៉ា ម៉ាក់ កំពុងតែសម្លឹងមើលមកកូនពីត្រង់នោះមែនទេ? » ថេយ៉ុង ញញឹមចេញទាំងទឹកភ្នែក កាលពីមុនប៉ាក៏ធ្លាប់ប្រាប់ថាម៉ាក់សម្លឹងមកពួកគេពីត្រង់នោះ ពេលនេះពួកគាត់សម្លឹងមើលមកគេពីត្រង់នោះ វាជារឿងសម្រាប់កុហកក្មេងប៉ុណ្ណោះ តែគេនៅតែជឿ

« ខ្ញុំមិនចង់យំទេ តែឲ្យតែនឹកដល់ស្នាមញញឹមលោកប៉ាអ្នកម៉ាក់វាក៏ស្រក់ចុះមក ខ្ញុំក៏ព្យាយាមឃាត់ឃាំងដែលព្រោះមិនចង់ឲ្យអ្នកណាមកបារម្ភពីខ្ញុំទៀត តែខ្ញុំនៅតែមិនអាច ពេលនេះខ្ញុំនឹកអ្នកទាំងពីរណាស់ » ថេយ៉ុង ដាក់ខ្លួនអង្គុយនៅលើកៅអី ងើយសម្លឹងមើលទៅមេឃ និយាយញញឹមតែម្នាក់ឯង ញញឹមជាមួយភាពអួលណែន ក្នុងទ្រូងគេពេលនេះពិតជាពិបាកចិត្តណាស់តែក៏ប្រឹងញញឹម

ខ្យល់បក់ល្វើយៗ មានចំហាយត្រជាក់ៗ ធ្វើឲ្យអ្នកដែលក្រៀមក្រំស្រណោះស្រណោកត្រូវបិទភ្នែកគេងដោយមិនដឹងខ្លួន ភាពស្ងាត់ជ្រងំបូកផ្សំបរិយាកាសត្រជាក់នាពេកយប់ជ្រៅធ្វើឲ្យគេលង់លក់ទាំងទឹកភ្នែកនៅស្រក់តាមកន្ទុយភ្នែកនៅឡើយ ។ ថេយ៉ុង គេងអស់មួយស្របក់ទើបមានដៃធំមាំលូកចូលទៅបីរាងកាយឡើងដោយថ្នាក់ថ្នម ហើយដាក់គេឲ្យគេងនៅលើគ្រែវិញទាំងស្ងៀមស្ងាត់ អំបាញ់មិញគេចូលមកក្នុងបំណងចង់ដឹងថាគេគេងឬនៅតែក៏ប្រទះភ្នែកគេគេងកំពុងហាលខ្យល់នៅខាងក្រៅទៅវិញ

🔒💓ចង្វាក់បេះដូង💓🗝️Where stories live. Discover now