ភាគទី៣៦ : ថ្នមទេ?

604 36 0
                                    



      « ហេតុអីលោកមិនដើរមក? » បន្ទាប់ឈានទៅមុខមុន ជុងហ្គុក បានប៉ុន្មានជំហានរួចហើយ ថេយ៍ បែរមុខមកសួរ ជុងហ្គុក ព្រោះឃើញថានៅឈរមិនព្រមដើរមកសោះ ប្រហែលជាខឹងហ្នឹងរឿងដែលបានកុហកថាឈឺអំបាញ់មិញទេដឹង?  

     « អូនក្បាលខូចណាស់ដឹងទេ? » ជុងហ្គុក លើកដៃញីញក់សក់ក្បាលរបស់ ថេយ៍ ឲ្យឡើងកន្ទ្រើងទើបឱបស្មារបស់ ថេយ៍ ទាំងសងខាងហើយដើរចូលទៅខាងក្នុងកន្លែងធ្វើការរបស់ខ្លួន ទុកឲ្យកំលោះតូចដែលត្រូវបានគេលេងសក់ក្បាលនោះប្រែទឹកមុខទៅជាក្រញូវ

     « លែងដៃទៅ គេមើលច្រើនណាស់ ឃើញទេ? »

     « ពួកយើងមិនបានថើបគ្នាឲ្យគេមើលឯណា អូនខ្វល់ធ្វើអី គ្រាន់តែមើលប៉ុណ្ណោះ » ជុងហ្គុក ប្ដូរពីចាប់ស្មាទៅជាឱបកៀកវិញប្រៀបដូចកំពុងផ្គើនភ្នែកអ្នកមើលឲ្យមើលបន្ថែមទៀត ថេយ៍ ដើរទៅមុខជារឿយៗទាំងមិនហានសម្លឹងទៅមើលមុខបុគ្គលិកក្រុមហ៊ុនម្នាក់ណានោះទេ

     ក្រាក...
     « អេស៎...លោកធ្វើអី? » នៅពេលចូលមកដល់ក្នុងបន្ទប់ធ្វើការរបស់ ជុងហ្គុក ភ្លាម សំឡេងរបស់ ថេយ៍ ក៏បន្លឺដូចជាមនុស្សភ្ញាក់ណាស់អញ្ចឹង ទាំងដែល ជុងហ្គុក គ្រាន់តែទាញមកឱបសោះ

     « ថេយ៍ ព្រឹកមិញមានរឿងអី? ប្រាប់បានទេ? បងដឹងណាថាព្រឹកមិញច្បាស់ជាមានអីកើតឡើងមិនខានទេ »

     « ជុងហ្គុក កុំសួររឿងនេះនៅពេលនេះបានទេ? បើលោកចង់សួរក៏សួរនៅពេលក្រោយទៅ » ថេយ៍ បែរមុខចេញឡើងក្រៀមក្រំ តើឲ្យប្រាប់ទៅ ជុងហ្គុក យ៉ាងម៉េច? ទោះប្រាប់ហើយរឿងព្រឹកមិញមិនកើតឡើងឬ? ទេ វាកើតឡើងរួចមកហើយ មិនចង់រំលឹកទៀតនោះទេ

     « អូនកំពុងទុកបងជាអ្នកក្រៅហើយដឹងទេ? » ជុងហ្គុក ប្រលែង ថេយ៍ ចេញពីការឱបក្រសោប ហើយដើរទៅអង្គុយធ្វើការរបស់ខ្លួន ដោយទុកឲ្យ ថេយ៍ តាមសម្លឹងមើលគេតែម្នាក់ឯង កាន់តែសម្លឹងកាន់តែភ័យ ភ័យថា ជុងហ្គុក ខឹងខ្លួន គេមិនប្រងើយបែបហ្នឹងទេ តែថ្ងៃនេះមកពី ថេយ៍ ដូចគ្នា មានទាំងកុហក មានទាំងការលាក់បាំងចំពោះ ជុងហ្គុក គេក៏ប្រហែលខឹងហ្នឹងហើយ

🔒💓ចង្វាក់បេះដូង💓🗝️Where stories live. Discover now