ភាគទី១៦ : ឈប់យំទៅ

2K 183 0
                                    

បន្ទាប់ពីថេយ៉ុងចេញទៅបាត់ បន្សល់ទុកត្រឹមជីអា នៅម្នាក់ឯង ប៉ានិងម៉ាក់របស់ជុងហ្គុកក៏បានមកដល់ដូចគ្នា គាត់ក៏ចម្លែកចិត្តដែលមិនបានឃើញវត្តមានថេយ៉ុងនៅទីនោះ

« គ្រូពេទ្យប្រាប់យ៉ាងមិច? » អ្នកស្រីចន បែទៅសួរជីអាដែលកំពុងក្រោកឈរឱនគោរពគាត់តិចៗ នាងក៏ធ្វើមុខស្រងូតស្រងាត់មុននិងនិយាយតបទៅវិញ

« មិនទាន់ដឹងនៅឡើយទេ អ៊ុំស្រី អ៊ុំកុំបារម្ភអីខ្ញុំជឿជាក់ថាជុងមិនអីនោះទេ » ជីអា ចូលទៅគ្រាកដៃរបស់អ្នកស្រីចន ហើយអង្គុយនៅកៅអីជាមួយគ្នា នាងនិយាយពាក្យលួងលោម កាយវិការអែបអប បញ្ជាក់ថានាងពិតជាបារម្ភពីជុងហ្គុកពិតមែន

« ចុះថេយ៉ុង? គេនៅឯណា? » កែវភ្នែករបស់ស្រ្តីចំណាស់ក៏ងាករេលសម្លឹងរកមើលថេយ៉ុងម្ដងហើយម្ដងទៀត ហាក់ងឿងឆ្ងល់ដែលគេមិននៅទីនេះ

« គេបានចេញទៅបាត់ហើយ » នាងនិយាយចប់ ពួកគាត់ក៏ស្ងាត់បន្តិច ទើបនិយាយពីនោះពីនេះ និងរង់ចាំមើលគ្រូពេទ្យដែលកំពុងព្យាបាលជុងហ្គុកចេញមកវិញ

...

ថេយ៉ុងដើរចេញ ហើយមកឈប់នៅមុខមន្ទីរពេទ្យ គេក៏បានឃើញលោកចន និងភរិយាដើរចូលដូចគ្នា តែគេក៏មិនបានរាក់ទាក់ឬចូលទៅនិយាយជាមួយ ។ ថេយ៉ុងឈរអស់មួយស្របក់ ក៏មានឡានមួយមកឈប់នៅចំពោះមុខរបស់គេ

ថេយ៉ុង ចូលទៅក្នុងឡានទាំងស្រងូតស្រងាត់ កែវភ្នែកក៏បែរមើលទៅមន្ទីពេទ្យទាំងមិនដាច់អាល័យ ចិត្តនៅតែបារម្ភ នៅតែខ្វល់ខ្វាយ ទោះដឹងថាគេមានមនុស្សជាច្រើនចាំនៅមើលថែហើយក៏ដោយ

ឡានបានបើកចេញពីមន្ទីពេទ្យមួយហើយក៏បន្តសម្ដៅទៅមន្ទីពេទ្យមួយទៀត ពេលដេហ្វី ខលមកគេគឺបានប្រាប់នូវដំណឹងអាក្រក់មួយដូចគ្នា លោកប៉ារបស់គេកំពុងនៅក្នុងបន្ទប់សង្គ្រោះ គ្រាន់តែតែឮគេស្ទើរទន់ជង្គង់ដួលទៅហើយ អារម្មណ៍មិនដឹងបាត់ពីខ្លួនតាំងពីពេលណា គំនិតច្របូកច្របល់ រាល់អ្វីៗដូចជាកើតឡើងភ្លាមៗពេកចំពោះគេ

ទីបំផុតថេយ៉ុងក៏បានមកដល់មន្ទីពេទ្យមួយទៀតដែលស្ថិតនៅមិនឆ្ងាយពីមន្ទីពេទ្យដែលបញ្ជូនជុងហ្គុកទៅប៉ុន្មាននោះទេ ជំហានខ្លីបោះលែងចង់ទៅមុខ ជើងប្រែធ្ងន់កន្ទ្រុកលើកសឹងមិនរួច ទឹកភ្នែកចាប់ផ្ដើមរមៀលចុះពីរង្វង់ភ្នែកតិចៗ

🔒💓ចង្វាក់បេះដូង💓🗝️Where stories live. Discover now