ភាគទី០២:ហេតុអីក៏ងងឹតម្ល៉េះ??

2.6K 230 0
                                    

មនុស្សម្នាចាប់ផ្ដើមរោមនៅជុំវិញកន្លែងដែលកើតមានគ្រោះថ្នាក់ អ្នកខ្លះក៏ជួយអ្នកនៅក្នុងឡានឯអ្នកខ្លះទៀតក៏ប្រញាប់ Callរកឡានពេទ្យដើម្បីមកជួយសង្គ្រោះ ។ Jungkook ដែលកំពុងនៅក្នុងឡានក៏ប្រឹងបើកភ្នែករបស់ខ្លួនមើលទៅមនុស្សនៅទីនោះទាំងលំបាកវេទនា ព្រោះវាឈឺ ឈឺចាប់ណាស់ដល់ថ្នាក់ភ្នែកគេមិនអាចមើលទៅអ្វីដែលកំពុងស្ថិតនៅចំពោះមុខរបស់ខ្លួន ។ Jungkook សន្សឹមបិទភ្នែកវិញយឺតៗព្រោះក្នុងក្បាលគេពេលវាឈឺ ភ្នែកក៏ប្រទាញចង់តែបិទលែងមានអារម្មណ៍អីទាំងអស់ ។

ក្ដុក...

តេឡេត្រូវជ្រុះពីក្នុងដៃរបស់អ្នកស្រី Jeon ពេលបានឃើញព័ត៌មានដែលធ្វើឲ្យគាត់ពិបាកក្នុងការទទួលយក ដៃរបស់គាត់ប្រែជាញ័រ ជើងស្រាប់តែទន់ឈរលែងនិង ក្បាលកំពុងតែចាប់ផ្ដើមចាប់ឈឺខ្ទោកៗដូចទូរដំថ្មរាប់រយគីឡូ ដង្ហើមស្រាប់តែដកសឹងលែងដល់គ្នា ប្រហែលមកពីគាត់ជាមនុស្សចាស់ហើយត្រូវមកជួបរឿងរន្ធត់រំជួលអារម្មណ៍ដែលកូនប្រុសតែមួយគាត់ត្រូវទទួលរងគ្រោះថ្នាក់ចរាចរណ៍បែបនេះ

« Jung កូនម៉ាក់ » ទឹកភ្នែកអ្នកជាម្ដាយចាប់ផ្ដើមស្រក់ចុះមកខំប្រឹងស្រវេរស្រវាទៅមើលកូនប្រុសទាំងយប់ ។ គាត់អង្គុយនៅក្នុងឡានបណ្ដើរសម្រក់ទឹកភ្នែកបណ្ដើរនឹកអាណិតកូនដែលតាំងពីតូចរហូតមកដល់ពេលគេតែងតែទទួលបានការស្រឡាញ់ការថ្នាក់ថ្នមមិនដែលឡើយធ្លាប់ឈឺព្រោះរឿងអីតែពេលនេះវិញត្រូវទៅដេកពេទ្យទាំងរបួសជាប់ខ្លួន គ្រាន់តែនឹកស្រមៃសភាពរបស់គេក៏ធ្វើឲ្យទ្រូងរបស់សឹងតែរយៈជាពីរដែរ

« ហេតុអីបើកយឺតយ៉ាងនេះ ឆាប់ឲ្យលឿនទៅ » អ្នកស្រី Jeon បង្គាប់បញ្ជាទៅអ្នកបើកឡានឲ្យបន្ថែមល្បឿនទាំងដែលនេះគេកំពុងតែប្រឹងបើកយ៉ាងលឿនទៅហើយនោះ ប្រហែលមកពីចិត្តដែលអន្ទះសាអន្ទះអន្ទែងរបស់គាត់ហើយ ទើបគាត់លែងគិតពីអ្វីក្រៅពីកូនប្រុសរបស់គាត់ ។

នៅក្នុងមន្ទីពេទ្យព្រោះតែមានការជ្រួលច្របល់ជាខ្លាំង ពេទ្យជាច្រើនកំពុងប្រញាប់ដៃប្រញាប់ដើម្បីព្យាបាលកូនប្រុសមហាសេដ្ឋីប្រាក់ពាន់លានដែលកំពុងគេងនៅលើរទេះដាក់អ្នកជំងឺ ស្របពេលដែល Jungkook កំពុងតែត្រូវបញ្ជូនទៅមន្ទីពេទ្យនោះព័ត៌មានរបស់គេក៏កំពុងល្បីសាយភាយពេញប្រទេសផងដែលធ្វើឲ្យអ្នកគ្រប់គ្នាងាកមកតាមដានរឿងរ៉ាវដែលទាក់ទងជាមួយគេគ្រប់គ្នា ។

🔒💓ចង្វាក់បេះដូង💓🗝️Where stories live. Discover now