ភាគទី២៥ : មិនចង់ជួបគ្រោះថ្នាក់ចរាចរណ៍លើកទីពីរ

2.1K 191 5
                                    

ក្មេងប្រុសវ័យ27ឆ្នាំ តែមើលក្មេងដូច18ឆ្នាំ បោះជំហានដើរចេញពីព្រលានយន្តហោះដោយដំណើរមួយៗ សម្លៀកបំពាក់ស្រស់ឆើតស្អាត រាងកាយស្រឡូនស្រឡៅ វ៉ែនតាខ្មៅនៅជាប់និងភ្នែក បានទាក់ទាញចំណាប់អារម្មណ៍របស់មនុស្សជាច្រើនឲ្យងាកសម្លឹងមកកាន់គេ

« ស្អាត » ហ្សេន ឈរក្រព័ទ្ធដៃទៅខាងក្រោយ សម្លឹងមើលអ្នកដែលកំពុងដើរមករកខ្លួនដូចគ្នា ស្នាមញញឹមយ៉ាងស្រស់របស់ហ្សេនត្រូវបានលេចឡើងនៅពេលកែវភ្នែកប្រទាក់និងរាងកាយរបស់ក្មេងប្រុសដែលរង់ចាំរហូតមកកំពុងតែដើរនៅមុខខ្លួន

« នេះ ជូនអូនសម្លាញ់ » ហ្សេន ហុចផ្កាមួយបាច់ឲ្យថេយ៉ុង មុននិងពោលពាក្យធ្វើឲ្យថេយ៉ុងមុខក្រញ៉ូវមិនពេញចិត្ត មិនប្ដូរសោះអាពាក្យបងសម្លាញ់ អូនសម្លាញ់និង ស្ដាប់ហើយព្រឺ

« មិនចូលចិត្ត » ថេយ៉ុង មិនយកផ្កាដែលហ្សេនឲ្យ ហើយបន្តដំណើរទៅមុខដោយមានហ្សេនដើរតាមជាប់រហូត ដៃរវាមក៏លូកចូលឱបចង្កេះថេយ៉ុងយ៉ាងទំនើង មិនខ្វល់ពីកែវភ្នែកដែលសម្លក់គេដោយការមិនពេញចិត្តអីបន្តិចណាសោះ

« ដកដៃភ្លាមទៅ អ្នកប្រុសមីង ហ្សេនដេល »

« មិនចង់ដកទេ ឱបបែបនេះធ្វើឲ្យយើងពីរនាក់មានអារម្មណ៍ស្និតត្រូវទេអូនសម្លាញ់ » ហ្សេន មិនខ្វល់ កាន់តែទាញថេយ៉ុងឲ្យមកនៅកៀកៗនិងខ្លួន និយាយព្រមជាមួយទឹកមុខច្រឡឺច្រឡើម តែថេយ៉ុងនៅតែបញ្ចេញទឹកមុខមិនពេញចិត្ត

« លែងឬអត់? » ថេយ៉ុង ងើយសួរបញ្ជាក់ ទាំងមុខខឹងៗតិចៗ ទើបហ្សេនប្រញាប់លែងដៃ មិនចង់ញ៉ោះថេយ៉ុងបន្តទៀត ខ្លាចត្រូវទ្រមខ្លួន ថេយ៉ុងកាចសម្បើមណាស់ និយាយទូរស័ព្ទជាមួយរាល់ដងឲ្យតែញ៉ោះបន្តិចប្រាកដជាស្រែកជេរតាមទូរស័ព្ទហើយ

« ចាំបងជូនត្រឡប់ទៅវិញ យប់ហើយ » ហ្សេន បើកទ្វារចាំថេយ៉ុងដើរចូល និយាយសារស័ព្ទឡើងផ្អែមពិរោះ ថេយ៉ុងសម្លឹងមុខរបស់គេបន្តិចហើយក៏ដោះវ៉ែនតាចេញហើយនិយាយទៅកាន់ហ្សេន÷

« ប្រាកដហើយ បើលោកមិនជូនខ្ញុំទៅផ្ទះ ចង់ឲ្យខ្ញុំដើរទៅ? » ថេយ៉ុង បញ្ចប់សម្ដីក៏ចូលទៅអង្គុយនៅខាងក្នុងឡាន ទុកឲ្យហ្សេនឈរសើចម្នាក់ឯងដូចមនុស្សឆ្គួត គេមិបមែនសើចរឿងអីនោះទេ គឺសើចនិងចរឹករបស់ថេយ៉ុងនេះ ទាំងកាច ទាំងឆ្នាស់ឆ្នើម គួរស្រឡាញ់ម៉្លេះទេ

🔒💓ចង្វាក់បេះដូង💓🗝️Where stories live. Discover now