ភាគទី២៧ : ស្វាគមន៍ការត្រឡប់ចូលមកជីវិតរបស់បងវិញ

2.5K 220 3
                                    

កែវភ្នែកមុតស្រួចមិនអាចបែរចេញបានពីផែនខ្នងមនុស្សដែលខ្លួនបានឃ្លាតចាកឆ្ងាយជាយូរ គេចង់ចូលទៅជិត គេចង់ចូលទៅនិយាយជាមួយ ចង់ប៉ះពាល់ តែមិនអាច ពេលនេះបានត្រឹមសម្លឹងមើលទៅគេទាំងចិត្តអំណត់ ព្រោះមិនយូរមិនឆាប់គេក៏អាចប្រឈមមុខនិងគ្នាផ្ទាល់ៗបានហើយ

ជុងហ្គុក បោះជំហ៊ានចេញពីផ្សារទំនើបទាំងអារម្មណ៍នៅដិតដាមវត្តមានរបស់ថេយ៉ុងដើរចូលអំបាញ់មិញ ក៏ចង់ដឹងដែលថាបើមិញនេះ ថេយ៍បានឃើញគេនោះ និងធ្វើដូចម្ដេច ? ឬរត់ចេញពីគេម្ដងទៀត ?

អារម្មណ៍គេមិញនេះគឺពុះកញ្ជ្រោល សឹងមិនជឿហ្នឹងភ្នែក ធ្លាប់តែបានឃើញរូបថត ទម្រាំបានឃើញរូបពិតគេរង់ចាំជាង2ឆ្នាំទៅហើយ ទិដ្ឋភាពនោះហុចផលឲ្យបេះដូងស្ទើរតែលោតលែងត្រូវចង្វាក់ កែវភ្នែកមិនអាចរេលចេញពីគេបាន

« ចៅហ្វាយ ចៅហ្វាយមិនទៅវិញទេហ្អេស? » វ៉ុនជេ គោះអង្រួនដៃជុងហ្គុកតិចៗ ព្រោះឃើញថានៅស្ងៀមៗ មិនមាត់ មិនកម្រើកមួយសន្ទុះហើយ ដូចតុក្កតាដែលគេចុចបញ្ជាឲ្យស្កុបមិនដំណើរការអីចឹង មិនធ្លាប់ឃើញជុងហ្គុកបែបនេះនោះទេឬក៏ជាប់ចិត្តជាមួយមនុស្សស្រីម្នាក់ណាទៅហើយ?

« តោះ » ជុងហ្គុក បែរមកឆ្លើយទាំងញញឹមនៅជាប់បបូរមាត់ ធ្វើឲ្យវ៉ុនជេ អត់នឹងឆ្ងល់មិនបាន មិនហ៊ានថាចៅហ្វាយគេឆ្កួតទេ តែគេពិតជាចម្លែក ហាមចិត្តមិនឆ្ងល់មិនបាន ។ វ៉ុនជេ សម្លឹងមើលដំណើរចៅហ្វាយខ្លួនម៉ក់ៗ លើកដៃអេះក្បាលតិចៗ ទើបប្រញាប់ប្រញាល់រត់ទៅតាមឲ្យទាន់លោកចៅហ្វាយ

« ចៅហ្វាយ ចៅហ្វាយ ចៅ- »

« ថី! »

(អ៎ួយ ឈ្លើយ) វ៉ុនជេ ដែលព្យាយាមស្រែកហៅឈ្មោះចៅហ្វាយរបស់ខ្លួនត្រូវស្ងាត់មាត់ឈឹងបន្ទាប់ពីជុងហ្គុកឆ្លើយដោយកំបុតមួយម៉ាត់ ធ្វើឲ្យវ៉ុនជេគិតថាក្នុងចិត្តថាចៅហ្វាយខ្លួនឈ្លើយ ឆ្លើយមិនចេះគួរសមជាមួយកូនចៅក្រោមបង្គាប់នោះទេ

« ខ្ញុំចង់សួរថាចៅហ្វាយទៅណាបន្ទាប់ តែរត់មិនទាន់ចៅហ្វាយ ទើបស្រែកហៅតែម្ដងទៅ » វ៉ុនជេ ឈរឱបដៃនិយាយព្រមទាំងសើចចេញញឹមៗ បញ្ជៀសខ្លួនឈរខិតចេញឆ្ងាយពីលោកចៅហ្វាយសម្លាញ់ចិត្ត មើលតែទឹកមុខចុះ លើកនេះបើមិនទ្រមខ្លួន ក៏គ្រេចចង្កេះដែរ

🔒💓ចង្វាក់បេះដូង💓🗝️Where stories live. Discover now